ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៦ ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​២៩​នាក់​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​ខណ្ឌ​ទាំង​១២​នា​ពេល​កន្លង​មក ។

លោក ប៊​ន សំអាត ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២៩​នាក់ ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​នៅ​ក្នុង​ខណ្ឌ​ទាំង​១២ និង​វត្ថុ​តាង​ដែល​ដកហូត​បាន រួម​មាន អាវុធ​ខ្លី​២​ដើម ថ្នាំ​ញៀន​១៥០​កញ្ចប់​តូច ហើយ​ជនសង្ស័យ​ទាំងនេះ​មិន​ត្រឹមតែ​ជា​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន​ប៉​ណ្ណោះ​ទេ ថែម​ទាំង​ជា​មុខសញ្ញា លួច ឆក់ ប្លន់ យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​យប់​ផង​ដែរ ។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​នគរបាល​បម្រើ ការពារ​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេង​ៗ ដើម្បី​រក្សា​សន្តិសុខ​អោយ​បាន​ក្នុង​រាជធានី​ភ្នំពេញ​យើង​នេះ ៕