សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ប្រគល់ប្រាក់រង្វាន់ ដល់ម៉ាវីរ៉ូ និងអត្តពលិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៦នេះ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប  បានប្រគល់ថវិកា លើកទឹកចិត្តដល់កីឡាករ- កីឡាការិនី ៦នាក់ ដែលបានចូលរួមព្រឹត្តិការណ៍ការ ប្រកួតរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមកន្លងទៅ នៅក្នុងអាគារថ្មី របស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ក្នុងឳកាសប្រគល់ប្រាក់រង្វាន់នេះអញ្ជើញពីលោក ស៊ាង សុវណ្ណ អគ្គលេខាធិកីឡា ប្រចំសាកលវិទ្យាល័យអាស៊ីអឺរ៉ុ និងតំណាងក្រុមហ៊ុនអនឡាញ ព្រមទាំងលោក ពៅ ហុក គ្រូបង្វឹកកីអត្តពលិកម្ពុជា អត្តពលកម្ម សាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ 

លោក ស៊ាង សុវណ្ណ បានមានប្រសាសន៍ថា ក្នុងនាមខ្ញុំតំណាងឲ្យសាកលវិទ្យាល័យអាស៊ីអឺរ៉ុប មានចិត្តសប្បាយដែល កីឡាករម៉ាវីរ៉ូទទួលបាន មេដាយសំរិទ្ធពាក់កណ្តាល ម៉ារ៉ាតុងជូន សាកលវិទ្យាល័យរបស់លោក ជាកិត្តិសយមួយសម្រាប់ម៉ាវីរ៉ូ និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាពិសេសក៏ជាកិត្តិយស ដ៏ធំរបស់ប្រទេសកម្ពុជាដែរ ព្រោះចូលរួមអត្តពលិក នេះក៏ជាតំណាំងឲ្យ ប្រទេសកម្ពុជាទៀតផង។ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប មានកីឡាជាច្រើនប្រភេទដូចជា បាល់ទាត់ បាល់ទះ អត្តពលកម្ម ហើយពេលថ្មីៗនេះ នាយកសាកលវិទ្យាល័យទើបតែបង្កើត កីឡាទ្រីយ៉ាត្លង់។

លោកបានបន្ថែមទៀតថា លោកនាយកសាកលវិទ្យាល័យ បានជូនប្រាក់រង្វាន់លើកទឹកចិត្តកីឡាករ ម៉ាវីរ៉ូទទួលបានមេដាយសំរិទ្ធ ចំនួន ៦០ ម៉ឺនរៀល ,កីឡាករ កាំង ធឿន ទទួលបានថវិកាចំនួន ១២ម៉ឺនរៀល ,កីឡាករ ឈុន ប៊ុនថន ទទួលបានថវិកាចំនួន ១២ម៉ឺនរៀល , កីឡាករផាន សុភក្រ ទទួលបានថវិកា ចំនួន១២ម៉ឺនរៀល ,កីឡាករ ពៅ ហុង ទទួលបានថវិកា ចំនួន១២ម៉ឺនរៀល និងកីឡាការិនី ហេង ម៉ីជួ ទទួលបានថវិកា ចំនួន២០ម៉ឺនរៀល ក្នុងនោះក្រុមហ៊ុន អនឡាញ បានឧបត្ថម្ភថវិកាចំនួន ៤០ម៉ឺនរៀល។

លោក ពៅ ហុក ប្រតិភូដឹកនាំ កីអត្តពលិកម្ពុជា អត្តពលកម្មតំណាងឲ្យ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានដឹងថា ព្រឹត្តិការណ៍ការប្រកួត រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង មានប្រទេសលើសពី២០ប្រទេស ចូលរួម និងមានកីឡាករ-កីឡាការិនីជាង ២ម៉ឺននាក់ ទៅ ៣ម៉ឺននាក់ ដោយចែកចេញជា៣វិញ្ញាសា គឺវិញ្ញាសារត់ ចម្ងាយ ៥ គីឡូម៉ែត្រ ,វិញ្ញាសារត់ចម្ងាយ ១០ គីឡូម៉ែត្រ និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ដែលជាវិញ្ញាសាផ្លូវការ ចំណែកវិញ្ញាសារត់ចម្ងាយ ៥ និង ១០ គីឡូម៉ែត្រ គ្រាន់តែជាវិញ្ញសាអមតែប៉ុណ្ណោះ។

លោកបានបន្តទៀតថា កីឡាករកីឡាការិនី ទាំង៦នាក់ ទទួលបានការជួយ ឧបត្ថម្ភពីក្រុមហ៊ុនអនឡាញ នៅថវិកាចំនួន ៣លាន៥រយដបបួនពានរៀល និងសាកលវិទ្យាល័យ ចំនួន ៣០០ដុល្លារ សម្រាប់ការធ្វើដំណើរ ទៅប្រទេសវៀតណាម៕

សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ប្រគល់ប្រាក់រង្វាន់  ដល់ម៉ាវីរ៉ូ និងអត្តពលិក

សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ប្រគល់ប្រាក់រង្វាន់  ដល់ម៉ាវីរ៉ូ និងអត្តពលិក

សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ប្រគល់ប្រាក់រង្វាន់  ដល់ម៉ាវីរ៉ូ និងអត្តពលិក