​វិធី​ងូតទឹក​អោយ​ទារក​អោយបាន​ត្រឹមត្រូវ​

​វិធី​ងូតទឹក​អោយ​ទារក​អោយបាន​ត្រឹមត្រូវ​

​ស្បែក របស់​ទារក គឺ​ពិតជា​មាន​សភាព​ទន់ និង ងាយ​រង​ការប៉ះទង្គិច ដែល​ហេតុដូចនេះ​ហើយ ទើបបានជា អ្នក ត្រូវមាន​ការប្រុងប្រយ័ត្ន ក្នុង​ការប្រើប្រាស់​ផលិតផល​ថែទាំ​ស្បែក និង ធ្វើការ​ងូតទឹក អោយ​ពួកគេ​អោយ បាន​សម ស្រប ដើម្បី​រក្សា​ការពារ​សុខភាព ស្បែក​របស់​ទារក​ដែល​មាន​សភាព​ម៉ត់​ថ្លា​រលោង​នេះ​។ ខាងក្រោម​នេះ​គឺជា​វិធី​ក្នុងការ​ងូតទឹក​អោយ​ទារក​អោយ​បាន​ត្រឹមត្រូវ​៖

  • ​នៅពេលដែល ដល់ពេល ដែល​កូន​តូច​អ្នក​ត្រូវ​ធ្វើការ​ងូតទឹក អ្នក​គួរ​ជៀសវាង​នូវ​ការប្រើ​សាប៊ូ​ជា​ទៀត​ទាត់ ហើយ​អ្នក​ត្រូវ​ជ្រើសរើស សាប៊ូ​ដែល​មាន​កម្រិត​ស្រាល​, ផ្តល់​សំណើម និង មិន​មាន​ក្លិន​។ អ្នក​ត្រូវ​ចងចាំ​ថា ការប្រើ​សាប៊ូ​ច្រើនពេក អាចធ្វើអោយ​ស្បែក​កូនតូច​អ្នក ប្រែជា​ស្ងួត​។​
  • ​ទារក​ដែល​ទើប​នឹង​កើត មិនគួរ​ធ្វើការ​ងូតទឹក​ជា​រៀងរាល់​ថ្ងៃ​នោះ​ទេ​។ នេះ​ពីព្រោះ​ដោយសារតែ ស្បែក​របស់​ពួកគេ នៅ​មាន​សភាព​ទន់​ខ្លាំង​នៅឡើយ​។ ការ​ងូតទឹក​ដោយ​ប្រើអេ​ប៉ុង​ទន់ អាច​នឹង​សាក​សម ជំនួស​វិញ បន្ទាប់​មក​អ្នក​ត្រូវ​ប្រើ ក្រណាត់​ទន់​មក​ជូត​សំងួត​ស្បែក​របស់​ទារក​ថ្ន​មៗ​។​
  • ​ដើម្បី​រក្សា​ស្បែក​របស់​ទារក​អ្នក មិនអោយ​មាន​ការ​មាស់ ឬ ស្ងួត អ្នក​អាច​បន្ថែម​ប្រេង​ដែល​មិន បង្ក​អោយ មានប្រតិកម្ម​អា​លែ​ហ្សី ទៅក្នុង​ទឹក​ប្រើ​សម្រាប់​ងូត​សំអាតខ្លួន​។​
  • ​បន្ទាប់​ពី​ងូតទឹក​រួច នៅពេល​ដែល​អ្នក​ជូត​សំងួត​ខ្លួនប្រាណ​របស់​ទារក អ្នក​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ ស្បែក​នៅត្រង់​ក​, ផ្ចិត និង ស្បែក​នៅ​ខាងក្រោយ​ស្លឹកត្រចៀក​៕
     

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។