​វីតាមីន C​មាន​នៅក្នុង​ផ្លែឈើ និង​បន្លែ​ណាខ្លះ​?

​វីតាមីន C​មាន​នៅក្នុង​ផ្លែឈើ និង​បន្លែ​ណាខ្លះ​?

​វីតាមីន C ឬ អាស៊ី​ត ascorbic គឺជា​សារធាតុ​បំប៉ន​ដ៏​សំខាន់ សម្រាប់​រាងកាយ​របស់​មនុស្ស​។ ដូច្នេះហើយ ផ្លែ​ឈើ​ដែល​សម្បូរ​ជាតិ​វីតាមីន C គួរតែ​មាន​នៅក្នុង​អាហារ​ជា​ប្រចាំថ្ងៃ​របស់​អ្នក​។ វា​ជួយ​ពង្រឹង​ដល់ ប្រព័ន្ធ​ភាព​សាំ នៃ​រាងកាយ​មនុស្ស ក្រៅ​ពី​ការ​ជំនួយ ដល់​ការ​បឺត​ស្រូប​របស់​ជាតិ​ដែក​។ ជំនួស​អោយ​ការ ពឹងផ្អែក​ទៅលើ​តែ​ថ្នាំ​គ្រាប់​វីតាមីន C  អ្នក​អាច​បន្ថែម​នូវ​ផ្លែឈើ​ខាងក្រោម​នេះ ទៅ​ក្នុង​របប​អាហារ​ប្រថាំ​ថ្ងៃ របស់​អ្នក ដើម្បី​អោយ​ប្រាកដថា អ្នក​នឹង​ទទួលបាន​នូវ កម្រិត​ដូ​ស្ត​ត្រឹមត្រូ​វនៃ​វីតាមីន C​នេះ ។ ខាងក្រោម​នេះ គឺជា​ប្រភព​នៃ​ផ្លែ​ឈ់​ដែល​សម្បូរ​ទៅដោយ​វីតាមីន C ៖

១. ផ្លែ​ក្រូច​
ផ្លែ​ក្រូច គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារជាតិ​វីតាមីន C ។​ជា​ការពិត ប្រភេទ​ផ្លែឈើ​ដែល​មាន​រសជាតិ​ជូរ​ផ្សេងៗ ទៀត ដូច​ជា​ផ្លែ​ក្រូចខ្វិច ក៏​អាច​មាន​ផ្ទុក​វីតាមីន C នេះ​ក្នុង​កម្រិត​ផ្សេង​គ្នា​ផង​ដែរ​។ ដូច្នេះ មិន​ថា​អ្នក ចូលចិត្ត​ផ្លែឈើ​ជូរៗ ឬ ទឹកក្រូច​ច្របាច់​ធម្មតា គឺ​វា​សុទ្ធ​តែ​អាច​ជួយ​បង្កើន​សារជាតិ​វីតាមីន C នៅក្នុង​ខ្លួន អ្នក​បាន​ដូចគ្នា ។​

២. ផ្លែ​ល្ហុង​
អ្នក​អាច​ញាំ​វា​ស្រស់ៗ ឬ អ្នក​អាច​យក​វា​ទៅ​ចម្អិន​។ រាល់ពេល​ដែល​អ្នក បាន​ទទួលទាន​ផ្លែ​ល្ហុង​មួយ​ជំនិត នោះ​អ្នកនឹង​ទទួលបាន​នូវ បរិមាណ​នៃ​វីតាមីន C​មួយ​ដ៏​សមស្រប​។ ក្រៅ​ពី​សារជាតិ​នេះ ផ្លែ​ល្ហុង ក៏​នៅ​មាន ផ្ទុក​នូវ​បរិមាណ​ដ៏​ល្អ​ផ្សេងទៀត នៃ​វីតាមីន A និង  វីតាមីន B9  ឬ ហៅ​ម្យ៉ាងទៀត​ថា folate  ដែល​អាច​ធ្វើអោយ​វា​កាន់តែ​មាន​នូវ​សារជាតិ​បំប៉ន​បន្ថែម លើសពីនេះ​ទៀត​។​

៣.​ផ្លែ​ស្ត្របឺ​រី​
ផ្លែ​ស្ត្របឺ​រី គឺ​មិន​ត្រឹមតែ​មាន​ផ្ទុក​នូវ សារជាតិ​អង់​ទី​អុកស៊ី​ដង់​នោះទេ ពួក​វា​ក៏​មាន​ផ្ទុក​ផងដែរ​នូវ បរិមាណ​សារជាតិ​វីតាមីន C​ក្នុង​កម្រិត​មួយ​ដ៏​ល្អ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​មាន​រសជាតិ​គួរ​ជាទី​ពេញចិត្ត​ផងដែរ​។ ដូច្នេះ អ្នក​មិន​ត្រូវ​មើលរំលង​ពួកវា​នោះទេ អ្នក​គួរ​យក​វា​មក​ទទួល​ទាន​អោយបាន​ជា​ប្រចាំ​។​

៤. ផ្លែ​គី​វី​
ផ្លែឈើ​ប្រភេទ​នេះ គឺ​មាន​ក៏​មាន​រសជាតិ​ជូរ និង រសជាតិ​ឈ្ងុយឆ្ងាញ់​ផងដែរ ។ ក្រៅពី​វា​មាន​ផ្ទុក​នូវ សារជាតិ​វីតាមីន C វា​ក៏​ផ្តល់​អោយ​អ្នក នូវ​អត្ថប្រយោជន៍​ផ្សេងទៀត ដល់​សុខភាព​ផងដែរ​។​

៥. ម្ទេស​
ម្ទេស​ស្រស់ៗ មាន​ផ្ទុក​នូវ​កម្រិត​វីតាមីន C ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ និង ច្រើន​ជាង​ប្រភេទ​អាហារ​ផ្សេងៗ​ទៀត ។ មិន​ថា​ប្រភេទ​ម្ទេស​ប្លោក​ពណ៌​ក្រហម ឬ បៃតង វា​ជា​វិធី​ប្រសើរ​មួយ​ក្នុង​ការបង្កើន​រសជាតិ​ហិល ទៅ​ក្នុង​អាហារ​របស់​អ្នក ហើយ​វា​ក៏​អាច​ត្រូវបាន​ចម្អិន​ក្នុង​វិធី​ជា​ច្រើន​យ៉ាង​ផង​ដែរ​។​

៦. ផ្លែ​ត្របែក​
ផ្លែ​ត្របែក​ក៏​ជា​ប្រភព​ដ៏​ល្អ នៃ​ពពួក​វីតាមីន C នេះ​ផង​ដែរ ។ អ្នក​អាច​ញាំ​វា​ពេល​នៅ​ខ្ចី ឬ ទុំ មិន​ថា​អ្នក​ចូលចិត្ត​បរិភោគ​ពេលណា​នោះទេ អ្នក​គួរ​ញាំ​វា​អោយបាន​ជា​ប្រចាំ ប្រសិនបើ​អ្នក​ពិតជា​ចង់ បង្កើន​នូវ បរិមាណ​នៃ សារជាតិ​វីតាមីន C ក្នុង​ខ្លួន​អ្នក​មែន​នោះ ។​

៧. សណ្តែក​បណ្តុះ​
សណ្តែកបណ្តុះ​មិន​ត្រឹមតែ​មាន​ផ្ទុក​នូវ វីតាមីន C​នេះ​ទេ វា​ថែមទាំង​មាននូវ សារជាតិ​បំប៉ន​សំខាន់ៗ​ផ្សេងទៀត ដែល​ហេតុដូចនេះ​ហើយ វា​គួរតែ​ត្រូវបាន​រួម​បញ្ចូល​ទៅក្នុង អាហារ​របស់​អ្នក​។​

៨. ម្ទេស​ប្លោក​
ក្នុងចំណោម​ប្រភេទ​ផ្លែ​ម្ទេស​ប្លោក​ទាំងអស់ គឺ​សុទ្ធតែ​មាន​ផ្ទុក​នូវ​វីតាមីន C​នេះ ប៉​ន្តែ​ក្នុងនោះ ម្ទេស​ប្លោក​ពណ៌​លឿង គឺ​មាន​ផ្ទុក​វា​ក្នុង បរិមាណ​ដ៏​ច្រើនជាងគេ​។​

៩. ផ្លែ​ត្រសក់ស្រូវ​
ផ្លែ​ត្រសក់ស្រូវ​គឺជា ប្រភព​ដ៏​ល្អ នៃ​ពពួក​វីតាមីន C​។ ហើយ​ចំណុច​ដ៏​ល្អ​នោះ​គឺ វា​មាន​ជាច្រើន​ប្រភេទ និង អាច​ត្រូវបាន​គេ​យក​មក​ញាំ​បាន ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។