ផ្លែ​ប៊ែ​រី និង ​ស្រាក្រហម ជួយ​សមត្ថភាព​ផ្លូវភេទ​បុរស​

Doliprane TVC

អាហារ​ដែល​សំបូរ​ដោយសារ​ធាតុ Flavonoid គឺជា​អាហារ​ដ៏​ប្រសើរ​ដែល​គេ​ជឿថា​អាចជួយ​កាត់បន្ថយ បញ្ហា​អសមត្ថភាព​ផ្លូវភេទ​បាន នេះ​បើ​យោងតាម​ការសិក្សា​ថ្មី​មួយ​បានអោយដឹង​។ ​ចំពោះ​បុរស​ដែលមាន​បញ្ហា​អសមត្ថភាព​ផ្លូវភេទ ដូចជា​អាវុធ​របស់ខ្លួន​ពិបាក​ឡើង​រឹង គឺមាន​ច្រើន​អ្នក​ណាស់​ជាពិសេស​នៅពេល​ឈានដល់​វ័យ​ចំណាស់​។ ទោះជា​យ៉ាងនេះ​ក្តី​ការ​ពិសារ​អាហារ ដែលមាន​សារធាតុ Flavonoid ច្រើន​អាចជួយ​កាត់បន្ថយ​បញ្ហា​នេះ​បាន ២១%​។

នេះ​ជាការ​សិក្សា​ទីមួយ​ហើយ បើតាម​លោក​សាស្ត្រាចារ្យ Aedin Cassidy មកពី​សាកលវិទ្យាល័យ University of East Anglia (UEA) ក្នុង​ចក្រភព​អង់គ្លេស និង​សហការ​ជាមួយ​សាកលវិទ្យាល័យ Harvard University ក្នុង​សហរដ្ឋ​អា​មេ​រិច​។​
​បុរស​វ័យ​កណ្តាល​ជាង ៥​មឺ​ុ​ន​នាក់ ត្រូវបាន​គេ​ធ្វើការ​សិក្សា ដោយ​សួរ​សំនួរ​ពី​ឥរិយាបថ នៃ​សុខភាព ផ្លូវភេទ​របស់​ពួកគេ ចាប់ពី​ឆ្នាំ ១៩៨៦​មក​។

លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី The American Journal of Clinical Nutrition​។ ការសិក្សា​ដែល​គេ​បាន​រកឃើញ​នេះ​នឹង​អាចជួយ​បុរស​វ័យ​កណ្តាល​និង​វ័យ​ចំណាស់ ដែលមាន​បញ្ហា លិង្គ​ពិបាក​ឡើង​រឹង​បាន​។ ​គួរ​បញ្ជាក់ថា អាហារ​ដែល​សំបូរ​ដោយសារ​ធាតុ Flavonoid ច្រើន​មាន​ក្នុង​ផ្លែក្រូច ទំពាំងបាយជូរ ផ្លែ​ប៊ែ​រី​គ្រប់​ប្រភេទ និង​ស្រាក្រហម​។ សុផល