ឈើ​រាប់រយ​កំណាត់​ដែល​ឆេះ​ក្នុង​តំបន់​ក្រុមហ៊ុន​ចំនួន​៣​នៅ​ខេត្តមណ្ឌលគិរី​ ជាប់​ការ​សង្ស័យ​ថា​ ជា​ការ​ដុត​បំផ្លាញ​ព័ស្តុតាង​បទល្មើស​ឧក្រិដ្ឋ​

​ទោះបី​ឯកឧត្តម​ អេ​ង​ ប៊ុ​ន​ហ៊ា​ង​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​ និង​ជា​សមាជិក​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ បកស្រាយ​ថា​ ករណី​ឈើ​រាប់រយ​កំណាត់​ដែល​ឆេះ​ក្នុង​តំបន់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៣​នៅ​ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ ជា​បន្តបន្ទាប់​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត​នោះ​ បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ក៏​ដោយ​ ក៏​មជ្ឈដ្ឋាន​ភាគច្រើន​បាន​ដាក់​ការ​មន្ទិល​សង្ស័យ​ថា​ ជា​អំពើ​លួច​ដុត​បំផ្លិចបំផ្លាញ​បំបាត់​ព័ស្តុតាង​ក្នុង​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ច្រើន​ជាង​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បង្កើត​ឲ្យ​មាន​ក្រុម​បេសកកម្ម​ស្រាវជ្រាវ​ ស៊ើបអង្កេត​ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ មាន​សមាសភាព​ជា​ឧត្តមសេនីយ៍​ប៉ូលិស​ចំនួន​១៣​នាក់​រួច​មក​ ។​

​គួរ​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ឈើ​ចំនួន​៨៨​កំណាត់​ ក្នុង​ចំណោម​ឈើ​ជិត​២.០០០​កំណាត់​ ដែល​ស្តុក​នៅ​ក្នុង​តំបន់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ ប៊ិ​ន​ ហ្វឿ​ក​១​ ឋិត​ក្នុងស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ ដែល​គេ​ស្គាល់​ថា​ ជាទី​តាំង​ស្តុក​ឈើ​ដ៏​ធំ​របស់​លោក​ឧកញ៉ា​ ស៊ឹង​ សំ​អុល​ ត្រូវ​បាន​ភ្លើង​ឆេះ​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​២៥-២៦​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ឈើ​ចំនួន​២០០​កំណាត់​ឋិត​ក្នុង​តំបន់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ ដាយ​ណា​ម​ ដែល​ពាក់ព័ន្ធ​ស្និទ្ធ​នឹង​លោក​ឧកញ៉ា​ ស៊ឹង​ សំ​អុល​ និង​ឈើ​ចំនួន​៣៨​កំណាត់​ទៀត​ដែល​ឋិត​ក្នុង​តំបន់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​កសិកម្ម​ខ្មែរ​អង្គរ​ ឋិត​ក្នុងស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​បំផ្លាញ​ជា​បន្តបន្ទាប់​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​ និង​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កែវ​សីមា​ ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​ឈើ​ដែល​ភ្លើង​ឆេះ​អស់​ជា​ច្រើន​រយ​កំណាត់​នោះ​ អាច​មាន​បង្កប់​ដោយ​ឈើ​ល្មើសច្បាប់​ ហើយ​ត្រូវ​សង្ស័យ​ថា​ មាន​សកម្មភាព​លួច​ដុត​ដើម្បី​បំបាត់​ព័ស្តុតាង​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ ច្រើន​ជាង​បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​រីក​រាលដាល​ឆេះ​ដល់​កំណាត់ឈើ​ ដូច​ការ​បកស្រាយ​របស់​ឯកឧត្តម អេង ប៊ុនហ៊ាង ជាចៅហ្វាយខេត្ត​មណ្ឌលគិរី​ (ពីព្រោះភ្លើងឆេះចេញពីចំណុចកណ្តាលនៃគំនរ ឈើ មិនមែនឆេះរីករាលដាលពីបរិវេណគំនរឈើខាងៗនោះឡើយ) ។​

​ក្រុម​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​ជា​ពិសេស​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ គប្បី​ស៊ើបអង្កេត​ ស្រាវជ្រាវ​ ស្វែងរក​ឲ្យ​ឃើញ​នូវ​អត្តសញ្ញាណ​ឈើ​ទាំងនោះ​ពិតប្រាកដ​ តើ​ជា​ឈើ​ល្មើសច្បាប់​ដែរ​ឬទេ​ និង​ជា​សកម្មភាព​លួច​ដុត​ដើម្បី​បំបាត់​ព័ស្តុតាង​ពិត​មែនឬ​អត់​ ?​ បើ​ពិតប្រាកដ​មែន​ គឺ​ត្រូវ​តែ​ផ្តន្ទាទោស​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​ ពីព្រោះ​ជា​បទល្មើស​ឧក្រិដ្ឋ​ក្នុង​រឿង​កាប់​ និង​ជួញ​ឈើ​ខុសច្បាប់​ និង​បំផ្លិចបំផ្លាញ​ឈើ​បំបាត់​ព័ស្តុតាង​ល្មើស​ផង​ ព្រមទាំង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ធនធាន​ឈើ​ផង​ ដែល​អាចយ​កមក​ដាក់​លក់​ដេញថ្លៃ​ជា​សាធារណៈ​ បាន​ចំណូល​ចូល​ថវិកាជាតិ​ ឬ​ក៏​អាចយ​កមក​សាងសង់​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ ដូច​ជា​សាលារៀន​ រឹតតែ​ល្អ​ប្រសើរ​ជាង​ការប្រព្រឹត្តដុត​កម្ទេច​ចោល​ដូច្នេះ​ ៕​

ឈើ​រាប់រយ​កំណាត់​ដែល​ឆេះ​ក្នុង​តំបន់​ក្រុមហ៊ុន​ចំនួន​៣​នៅ​ខេត្តមណ្ឌលគិរី​ ជាប់​ការ​សង្ស័យ​ថា​ ជា​ការ​ដុត​បំផ្លាញ​ព័ស្តុតាង​បទល្មើស​ឧក្រិដ្ឋ​ឈើ​រាប់រយ​កំណាត់​ដែល​ឆេះ​ក្នុង​តំបន់​ក្រុមហ៊ុន​ចំនួន​៣​នៅ​ខេត្តមណ្ឌលគិរី​ ជាប់​ការ​សង្ស័យ​ថា​ ជា​ការ​ដុត​បំផ្លាញ​ព័ស្តុតាង​បទល្មើស​ឧក្រិដ្ឋ​ឈើ​រាប់រយ​កំណាត់​ដែល​ឆេះ​ក្នុង​តំបន់​ក្រុមហ៊ុន​ចំនួន​៣​នៅ​ខេត្តមណ្ឌលគិរី​ ជាប់​ការ​សង្ស័យ​ថា​ ជា​ការ​ដុត​បំផ្លាញ​ព័ស្តុតាង​បទល្មើស​ឧក្រិដ្ឋ​ ឈើ​រាប់រយ​កំណាត់​ដែល​ឆេះ​ក្នុង​តំបន់​ក្រុមហ៊ុន​ចំនួន​៣​នៅ​ខេត្តមណ្ឌលគិរី​ ជាប់​ការ​សង្ស័យ​ថា​ ជា​ការ​ដុត​បំផ្លាញ​ព័ស្តុតាង​បទល្មើស​ឧក្រិដ្ឋ​ ឈើ​រាប់រយ​កំណាត់​ដែល​ឆេះ​ក្នុង​តំបន់​ក្រុមហ៊ុន​ចំនួន​៣​នៅ​ខេត្តមណ្ឌលគិរី​ ជាប់​ការ​សង្ស័យ​ថា​ ជា​ការ​ដុត​បំផ្លាញ​ព័ស្តុតាង​បទល្មើស​ឧក្រិដ្ឋ​