Q&A: តើ​សិច​ជាមួយ​ស្ត្រី​ដូចគ្នា​និង​ជាមួយ​បុរស​មាន​រស​និយម​បែបណា ?

Doliprane TVC

​សំណួរ ៖ នាង​ខ្ញុំ​មាន​សំណួរ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ផ្លូវភេទ​មួយ​ចង់​ជម្រាបសួរ តើ​ស្ត្រី​ដែល​អាចមាន​សិច​ជាមួយ​ស្ត្រី​ដូចគ្នា​ក៏បាន និង ជាមួយ​បុរស​ក៏បាន ពោល​គឺមាន​គូស្នេហ៍​ជា​បុរស​ចំ​តួ ប៉ុន្តែ​ក៏​លួច​ទៅ​មាន​សហាយ​ជា​ស្រី​ដូចគ្នា ហើយ​ថែមទាំង​លួច​មានអីៗ​ជាមួយគ្នា​ទៀត ប៉ុន្តែ​ការពិតទៅ​ចូលចិត្ត​បុរស តើ​រស​និយម​សិច​បែបនេះ​វា​ខុស​ប្រក្រតី​ដែរឬទេ ?

​ចម្លើយ ៖ បើ​ពិនិត្យ​ទៅលើ​ទិដ្ឋភាព​ពិត​វា​ក៏​មិនមែនជា​រឿង​ធម្មតា​ដែល​ស្ត្រី​អាចមាន​សិច​បានទាំង​ជាមួយ​បុរស និង ស្ត្រី​ដូចគ្នា ព្រោះ​វិធី​ដំណើរការ​សិច​ប្រភេទ​ស្រី​ជាមួយ​ប្រុស និង ស្រី​ជាមួយ​ស្រី​គ្នាឯង​អាចធ្វើ​បានហើយ​ផ្តល់​សេចក្តីសុខ​ស្រួល​ខុសគ្នា ។ វា​មិន​ខុស​អី​ទៅនឹង​ប្រុស​សម័យនេះ​ក៏​ជា​ប្រភេទ​ប្រុស​ទ្រូ​ប្រឹស​ពីរ ពោលគឺ​បុរស​ជំពូក​នេះ​អាចមាន​សិច​បាន​ទាំង​ជាមួយ​ស្រី និង ជាមួយ​ប្រុសៗ​ដូចគ្នា ។

អ្វីដែល​អ្នក​ត្រូវ​ស្វែងរក​ភាពប្រាកដនិយម​របស់​ខ្លួនឯង​ឱ្យឃើញ​គឺថា តើ​អ្នក​ចូលចិត្ត​មួយណា​ខ្លាំង​ជាង ? រួច​ជ្រើស​រើសយក​មួយ​ដែល​សម​បំផុត​សម្រាប់​ខ្លួនឯង ព្រោះថា​ស្នេហា​បែប​ប្រុស​ស្រី​ធម្មតា​វា​បាន​បង្កើត​បញ្ហា​រាប់រយ​ជំពូក​រហូត​ទាល់តែ​ធ្វើឱ្យ ជីវិត​គូ​ពិបាក​ដោះស្រាយ ចុះ​ទម្រាំ​តែ​អ្នក​ទៅ​លួច​មាន​ដៃគូ​សិច​ជា​ស្រី​ដូចគ្នា​ទៀត​នោះ វា​ប្រាកដ​ណាស់​ថា​បញ្ហា​កាន់តែ​ពូន​ផ្តុំ​ច្រើន​ស្មុគស្មាញ​ថែមទៀត ហើយ​បុរស​ប្រាកដជា​មិនអាច​ទទួលយក​បានទេ​ប្រសិនបើ​ដឹងថា​អ្នកជា​មនុស្ស​ដែលមាន​រស និយម​ទាំង​ពីរភេទ​នោះ ។ បញ្ហា​នេះ​អ្នក​គួរ​ជ្រើសរើស​ដៃគូ​តែមួយគត់ ហើយ​មាន​ភាព​ប្រាកដ​ចំពោះ​រឿង​រស​និយម​សិច​របស់ខ្លួន​ឱ្យ​ច្បាស់​នោះ​អ្នកនឹង លែងមាន​ភាពច្របូកច្របល់ និង លែង​ចូលចិត្ត​ទាំងអស់​បែបនេះ​ទៀតហើយ ៕