កម្លាំងចម្រុះ​ខេត្តរតនគិរី​ចុះ​ឆែកឆេរ​រោងចក្រ​កែច្នៃ​ឈើ​ក្នុង​ក្រុម​ហ៊​ន​ដូនពេញ​អា​ហ្គ្រី​កូ ស្រុក​លំផាត់ រកឃើញ​ឈើ​៥៣៩៥, ៥៨៧ ម៉ែត្រ សុទ្ធតែ​មានច្បាប់​យ៉ាង​ពិសេស​

​ខេត្តរតនគិរី​៖ យោងតាម​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ​សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ នឹង​ជា​មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦​នេះ​កម្លាំងចម្រុះ​ខេត្តរតនគិរី​ដែលមាន​សមាជិក​១៤​រូប​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​ឃ្លាំង និង រោងចក្រ​កែច្នៃ​ឈើ​ក្រុមហ៊ុន​ដូនពេញ​អា​ហ្គ្រី​កូ មាន​ទីតាំង​ក្នុង​ចំការ​ដូងប្រេង​ក្រុមហ៊ុន​ហ័ង​អា​ញ់​លំផាត់ ស្តិ​ត​ក្នុងភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី​។​

លទ្ធផល​ឆែកឆេរ​នោះ សម​ត្ត​កិច្ច​ចម្រុះ​បាន​ឲ្យ​ដឹងថា ឈើ​ដែលមាន​ស្តុក​ក្នុង​ឃ្លាំង នៃ​រោងចក្រ​កែច្នៃ​ឈើ​ក្រុមហ៊ុន ដូនពេញ​អា​ហ្គ្រី​កូ​ដែ​មាន​ឈើ​ប្រណីត​៥៤៤,០៥៦​ម៉ែត្រត្រីគុណ ឈើ​លេខ​១​មាន​១៧៧៩,៦៩៨​ម៉ែត្រត្រីគុណ ឈើ លេខ​២​មាន​២៩៤៣,៩៣២​ម៉ែត្រត្រីគុណ និង​ឈើ​លេខ​៣​មាន​១២៧,៩០១​ម៉ែត្រត្រីគុណ សរុប​ទាំងអស់ ៥៣៩៥, ៥៨៧ ម៉ែត្រត្រីគុណ ហើយ​ឈើ​ទាំងនោះ​មានច្បាប់​ត្រឹមត្រូវ​ទាំងអស់​។​

​ជាមួយនឹង​លទ្ធផល​ឆែកឆេរ​នោះ ឃ្លាំង​ស្តុក​ឈើ នៃ​រោងចក្រ​កែច្នៃ​ឈើ​ក្រុមហ៊ុន​ដូនពេញ​អា​ហ្គ្រី​កូ ភាគច្រើន​ប្រជា​សហគមន៍ និង​ពលរដ្ឋ​នៅ​ស្រុក​លំផាត់ នាំគ្នា​សើច​ហួសចិត្ត ខណៈ​អ្នកខ្លះ​និយាយថា ក្រុមហ៊ុន​នោះ​កន្លងមក​មានការ​ជាប់​ពាក់ព័ន្ធ​ប្រមូល​ទិញ​ឈើ​ពី​ដែន​ជំ​ម្រ​ក​សត្វព្រៃ​លំផាត់ នឹង​យក​ចេញពី​ព្រៃ​សហគមន៍ អារច្រៀក​នាំចេញ​ទៅ​ទីផ្សារ​យ៉ាង​គគ្រឹកគគ្រេង តែ​ពេ​ឆែក​ឈេ​រ​សុ​ទ្ឬ​តែ​ឈើ​ស្របច្បាប់​៕ ដោយ យក្ស​តូច

KA-26-01-2016-20 KA-26-01-2016-21 KA-26-01-2016-22 KA-26-01-2016-23 KA-26-01-2016-24 KA-26-01-2016-25​ ​

  • កម្លាំងចម្រុះ​ខេត្តរតនគិរី​ចុះ​ឆែកឆេរ​រោងចក្រ​កែច្នៃ​ឈើ​ក្នុង​ក្រុម​ហ៊​ន​ដូនពេញ​អា​ហ្គ្រី​កូ ស្រុក​លំផាត់ រកឃើញ​ឈើ​៥៣៩៥, ៥៨៧ ម៉ែត្រ សុទ្ធតែ​មានច្បាប់​យ៉ាង​ពិសេស​已关闭评论
  • 10 views
  • Hide Sidebar
    A+