លោក ហោ ណាំហុង ផ្សាយ​ផ្ទាល់​តាម​ហ្វេស​ប៊ុក​ជាង​៥នាទី​នា​ជំនួប​ជាមួយ​លោក ចន ឃេរី

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ បាន​ធ្វើ​ នាជំនួប​ជាមួយ​សមភាគីអាមេរិក លោក ចន ឃេរី (John Kerry) ដែល​កំពុង​ស្ថិតក្នុងដំណើរទស្សនកិច្ច​រយៈពេល​២​ថ្ងៃនៅ​ក្នុង​ប្រទេសកម្ពុជា។

ការផ្សាយនេះ មាន​រយៈពេល​តែ​ជាង​៥នាទី​ដំបូងប៉ុណ្ណោះ។ លោក ចន ឃេរី បានលើក​ឡើង​ថា លោក​បន្ត​ជំរុញ​កិច្ច​សហ​ការ​លើ​វិស័យ​សុខាភិបាល បរិស្ថាន និង​តំបន់​ទន្លេមេគង្គ​ជាដើម។ ជាមួយ​គ្នានោះដែរ លោក ហោ ណាំហុង អរគុណសមភាគីចំពោះ​ការអញ្ជើញ​ទៅ​ចូល​កិច្ច​ប្រជុំ​នៅ​កាលីហ្វនីញ៉ា។

លោក ឃេរី កត់​សម្គាល់ពី​ការរីក​ចម្រើន​នៅ​កម្ពុជា​ទាំង​វិស័យ​សេដ្ឋកិច្ច និង​សន្តិសុខ៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​