បោះជំរំ​តង់​នៅ​បឹង​ធម្មជាតិ​ត្រាវ​កុដិ​បទពិសោធន៍​លើសពី​ការរំពឹងទុក​

​សៀមរាប​៖ កាលពី​ថ្ងៃទី​១៦ មករា​កន្លងទៅ មានការ​បោះជំរំ​តង់​មួយ​នៅ​ត្រាវ​កុដិ ក្នុង​បំណង​ផ្សព្វផ្សាយ​ពីស​ក្កា​នុព​ល​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។ អ្នករៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹងថា ទោះបីជា​កម្មវិធី​លើកទីមួយ ដែល​ពួកគេ​បានរៀបចំ​ក៏ពិតមែន ប៉ុន្តែ​ការបោះ​ជំរំ​នោះ ទទួលបាន​ជោគជ័យ​ហួស​ពី​ការ​ស្មាន​។ វា​ប្រាកដ​ណាស់​ថា ធ្វើ​ឲ្យ​អ្នកទេសចរ​ច្រើន​កាន់តែ​ស្គា​ល់ពី​តំបន់​ត្រាវ​កុដិ ដែលជា​រមណីយដ្ឋាន​ថ្មី​ទើបនឹង​អភិវឌ្ឍន៍ ជាពិសេស​គឺ​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​នៅ​ទីនោះ​ផងដែរ​។​

Cambodia Amazing Trip Planner ជា​ក្រុម​មួយ​ដែល​បង្កើតឡើង​ដោយ​ក្រុមយុវជន​មួយក្រុម រស់នៅ​ខេត្តសៀមរាប​។ ក្រុម​នេះ​បង្កើតឡើង ក្នុង​បំណង​ជួយ​សង្គម​តាមរយៈ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ជាច្រើន​ក្នុងប្រទេស​កម្ពុជា ដែលមាន​មនុស្ស​ច្រើន​មិនទាន់បាន​ទៅដល់​។​

​សមាជិក​ក្រុម Cambodia Amazing Trip Planner លោក សា​ឌី​ណា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រៅពី​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប​មាន​គោលដៅ​ទេសចរណ៍​ច្រើន​កន្លែង​ទៀត ដែល​អ្នកទេសចរ​មិនបាន​ដឹង ហើយ​កន្លែង​ទាំងនោះ ត្រូវ​ការជួយ​ផ្សព្វផ្សាយ​ជា​ចាំបាច់​។ ដោយ​មើលឃើញ​ពី​ភាពខ្វះខាត​នេះហើយ ទើប​ក្រុម​របស់លោក​មានគំនិត​ជួយ​សង្គម​តាមរយៈ​ការ​បង្កើតជា​កម្មវិធី​ផ្សេងៗ មាន​បោះតង់​ជាដើម ដើម្បី​ណែនាំ​ឲ្យ​មហាជន​ក៏ដូចជា​ភ្ញៀវទេសចរ ស្គាល់​តំបន់​ទេសចរណ៍​ទាំងនោះ មាន​បឹង​ត្រាវ​កុដិ​ជាដើម​។ ត្រាវ​កុដិ គឺជា​បឹង​ធម្មជាតិ​មួយកន្លែង ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​សៀមរាប​។ ដើម្បី​ទៅដល់​បឹង​ត្រាវ​កុដិ​បាន គេ​ត្រូវ​ការចំណាយ​ពេលវេលា​តែ​៣០​នាទី​ប៉ុណ្ណោះ​។​
បោះជំរំ​តង់​នៅ​បឹង​ធម្មជាតិ​ត្រាវ​កុដិ​បទពិសោធន៍​លើសពី​ការរំពឹងទុក​

​ហួស​ពី​ការរំពឹងទុក កម្មវិធី​បោះជំរំ​តង់ ដើម្បី​ផ្សព្វផ្សាយ​រមណីយដ្ឋាន​បឹង​ត្រាវ​កុដិ របស់​ក្រុម Cambodia Amazing Trip Planner ទទួលបាន​ជោគជ័យ លើសពី​ការ​ស្មាន​។ លោក សា​ឌី​ណា បញ្ជាក់ថា កម្មវិធី​របស់លោក មាន​កិច្ច​សហការគ្នា​យ៉ាង​ល្អ​ពី​អាជ្ញាធរ ជាពិសេស​ការចូលរួម​របស់​សហគមន៍​បឹង​ត្រាវ​កុដិ​។ បើតាម​លោក សា​ឌី​ណា អ្នក​ដែល​ចូលរួម​បោះតង់​នឹង​ក្រុម​របស់លោក​កាលពី​ថ្ងៃទី​១៦ និង​១៧ មករា​កន្លងទៅ មាន​ប្រមាណ​៥០​នាក់ ដែល​ក្នុងនោះ​មាន​អ្នក​សៀមរាប ភ្នំពេញ បាត់ដំបង និង​ខ្លះទៀត​មកពី​ខេត្តព្រៃវែង​។ ពួកគេ​បាន​កោតសរសើរ​មិន​ដាច់​ពី​មាត់ ទៅនឹង​ទេសភាព​ដ៏​ស្រស់ត្រកាល​ក្នុង​រមណីយដ្ឋាន​ត្រាវ​កុដិ ជាពិសេស​បទពិសោធន៍ គេង​ក្នុង​ជំរំ​តង់​តែម្តង​។​
បោះជំរំ​តង់​នៅ​បឹង​ធម្មជាតិ​ត្រាវ​កុដិ​បទពិសោធន៍​លើសពី​ការរំពឹងទុក​

​សម្រាប់​លោក សា​ឌី​ណា ការកម្សាន្ត​ដោយ​កម្មវិធី​បោះជំរំ​តង់ ពិតជា​ធ្វើ​ឲ្យ​អ្នកចូលរួម​មាន​ផលប្រយោជន៍​ច្រើន​ពី​វា​។ ក្នុងនោះ​អាច​ឲ្យ​ពួកគេ​ស្គាល់​ពីគ្នា​ទៅវិញទៅមក ចេះ​សាមគ្គី​គ្នា បង្កើត​មិត្តភាព ស្គាល់​បឹង​ត្រាវ​កុដិ និង​ជួយ​ផ្សព្វផ្សាយ​តទៅ​អ្នកដទៃ​ផងដែរ​។ លើសពីនេះ​ទៀត តាមរយៈ​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន នឹង​អាចជួយ​សហគមន៍​ក្នុង​តំបន់​ត្រាវ​កុដិ ឲ្យ​កាន់​តែមាន​ជីវភាព​ប្រសើរឡើង​មួយកម្រិត​ថែមទៀត​។​

​ក្នុងទិសដៅ​មិន​ស្វែងរក​ប្រាក់ចំណូល Cambodia Amazing Trip Planner គ្រោង​នឹង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​មួយកន្លែង​ទៀត​នៅ​ខេត្ត ប៉ៃលិន ហើយ​ដែលមាន​មនុស្ស​តិច​ណាស់ បាន​ទៅដល់​។ នៅ​ដើមខែ​មិនា​ខាងមុខនេះ Cambodia Amazing Trip Planner នឹង​រៀបចំ​កម្មវិធី​បោះជំរំ​តង់​ជា​លើក​ទី​២​របស់ខ្លួន នៅ​ខេត្ត​ប៉ៃលិន ដើម្បី​ជួយ​ផ្សព្វផ្សាយ​កន្លែង​ទាំងនោះ ឲ្យ​អ្នកទេសចរ​បាន​ស្គាល់​កាន់តែច្បាស់​៕
បោះជំរំ​តង់​នៅ​បឹង​ធម្មជាតិ​ត្រាវ​កុដិ​បទពិសោធន៍​លើសពី​ការរំពឹងទុក​

បោះជំរំ​តង់​នៅ​បឹង​ធម្មជាតិ​ត្រាវ​កុដិ​បទពិសោធន៍​លើសពី​ការរំពឹងទុក​

បោះជំរំ​តង់​នៅ​បឹង​ធម្មជាតិ​ត្រាវ​កុដិ​បទពិសោធន៍​លើសពី​ការរំពឹងទុក​

បោះជំរំ​តង់​នៅ​បឹង​ធម្មជាតិ​ត្រាវ​កុដិ​បទពិសោធន៍​លើសពី​ការរំពឹងទុក​

បោះជំរំ​តង់​នៅ​បឹង​ធម្មជាតិ​ត្រាវ​កុដិ​បទពិសោធន៍​លើសពី​ការរំពឹងទុក​

បោះជំរំ​តង់​នៅ​បឹង​ធម្មជាតិ​ត្រាវ​កុដិ​បទពិសោធន៍​លើសពី​ការរំពឹងទុក​

បោះជំរំ​តង់​នៅ​បឹង​ធម្មជាតិ​ត្រាវ​កុដិ​បទពិសោធន៍​លើសពី​ការរំពឹងទុក​

បោះជំរំ​តង់​នៅ​បឹង​ធម្មជាតិ​ត្រាវ​កុដិ​បទពិសោធន៍​លើសពី​ការរំពឹងទុក​

បោះជំរំ​តង់​នៅ​បឹង​ធម្មជាតិ​ត្រាវ​កុដិ​បទពិសោធន៍​លើសពី​ការរំពឹងទុក​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​