ជំនួប កឹម សុខា-ចន ឃេរី ផ្តោត​លើ​បរិយាកាសទូទៅ​នា​ការ​បោះ​ឆ្នោត​ខាងមុខនេះ

ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក ចន ឃេរី នៅ​សណ្ឋាគារ Raffles នា​ថ្ងៃទី​២៦ ខែមករា នេះ ឯកឧត្តម កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ បាននិយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ភាគីទាំងពីរ​បាន​និយាយទាក់ទង​នឹង​ដំណើរការប្រជាធិបតេយ្យ ជាពិសេស​ដំណើរ​ការ​បោះ​ឆ្នោតនាពេល​ខាងមុខ។

ប្រហែល​ជាមិន​មាន​ការ​លើក​ឡើង​ចំៗពីករណីឯកឧត្តម សម រង្ស៊ី នោះឡើយ តែឯកឧត្តម កឹម សុខា បានអះអាងថា លោក ចន ឃេរី ច្បាស់​ជា​ដឹងពីករណីនេះ ពីព្រោះវា​ជាប់ទាក់ទង​នឹងបរិយាកាសទូទៅ​នៃការបោះ​ឆ្នោត​ដែលគ្មាន​ការគំរាម​កំហែង។

សូម​ទស្សនាឃ្លីបវីដេអូដូចខាងក្រោម៖ អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​