ជំនួប ហ៊ុន សែន-ចន ឃេរី លើក​ឡើង​តែពីកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ

ក្នុង​​ជំនួប​ជាមួយ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃអង្គារ ទី​២៦ ខែ​មករា នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេសអាមេរិក លោក ចន ឃេរី មិន​បាន​លើក​យក​បញ្ហាសិទ្ធិមនុស្ស និងករណី​លោក សម រង្ស៊ី មកនិយាយឡើយ។ នេះ​បើតាម​ការអះអាង​របស់​លោក អ៊ាង សុផល្លែត ជំនួយ​ការផ្ទាល់​របស់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក អ៊ាង សុផល្លែត បាន​ដក​ស្រង់​សម្តី​រដ្ឋមន្ត្រី​ការបរទេសអាមេរិក ថា បាន​កោតសរសើរពីការរីក​ចម្រើន​នៅ​កម្ពុជា ហើយ​ក្រៅពីការពង្រឹងទំនាក់ទំនង​ប្រទេសទាំងពីរ ដំណើរ​ទស្សនកិច្ច​របស់​លោក ចន ឃេរី គឺ​ដើម្បី​ត្រៀម​រៀបចំកិច្ច​ប្រជុំអាស៊ាន​អាមេរិក​នាពេល​ខាងមុខ។ ជាមួយ​គ្នានេះ​ផងដែរ សម្តេច ហ៊ុន សែន បាន​លើក​ឡើងពីទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ ហើយ​បាន​សំណូម​ពរដល់ភាគីអាមេរិក បន្ត​ជំរុញ​ទំហំពាណិជ្ជកម្ម​កាន់​តែរីកចម្រើន និង​ការបន្ត​ជួយកម្ពុជាលើវិស័យ​សុខភិបាល អប់រំ និងការដោះមីន ជាដើម។

សម្រាប់​ជំនួបនេះ​ផងដែរ លោក ឃេរី បាន​សរសេរនៅ​លើ Twitter របស់​ខ្លួន​ថា លោក​បាន​ពិភាក្សា​ជាមួយ​សម្តេច ហ៊ុន សែន ស្តីពី​បញ្ហា​សេដ្ឋកិច្ច និងបញ្ហាអាស៊ាន រួមទាំងការពង្រីក​ប្រជាធិបតេយ្យ និងទំនាក់ទំនងទ្វេភាគី។

សូម​ស្តាប់​ប្រសាសន៍​របស់​លោក អ៊ាង សុផល្លែត៖


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​