UN នឹង​បញ្ជូន​ក្រុម​អង្កេត​ការ​ទៅពិនិត្យ​បទ​ឈប់​បាញ់​នៅ​កូ​ឡុំ​ប៊ី​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​ដំណោះស្រាយ​បញ្ជូន​ក្រុម​អង្កេត​ការ​ទៅកាន់​កូ​ឡុំ​ប៊ី​ដើម្បី​ពិនិត្យ​បទ​ឈប់​បាញ់​រវាង​ភាគី​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម FARC​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នឹង​ទទួលបន្ទុក​រៀបចំ​ក្រុម​អង្កេត​ការ​នេះ នៅពេល​បទ​ឈប់​បាញ់​ចេញ​ជា​រូបរាង​។ នេះ​បើតាម​ទូរទស្សន៍ Al Jazeera​។​

​អង្គការសហប្រជាជាតិ​នឹង​បញ្ជូន​ក្រុម​អង្កេត​ការ​មួយក្រុម​ទៅកាន់​កូ​ឡុំ​ប៊ី​ដើម្បី​ពិនិត្យ​ការអនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​និង​ក្រុម​ឧទ្ទាម FARC ដែល​អាច​នឹង​ចេញ​ជា​រូបរាង​នៅពេល​ខាងមុខ​។ ក្រុមប្រឹក្សាសន្តិសុខ​បាន​យល់ព្រម​លើ​ដំណោះស្រាយ​បញ្ជូន​នេះ ដែល​ព្រាង​ដោយ​អង់គ្លេស ក្រោយពេល​មានការ​ស្នើសុំ​រួមគ្នា​ពី​ភាគី​ជម្លោះ​ទាំងពីរ​កាលពី​សប្ដាហ៍​មុន​។

​តាមរយៈ​ដំណោះស្រាយ​នេះ ក្រុម​បេសកកម្ម​មួយ​នឹងត្រូវ​បង្កើត​ដែលមាន​អាណត្តិ​១២​ខែ ហើយ​អាច​នឹង​បន្ត​រយៈពេល​ប្រតិបត្តិការ​ប្រសិនបើ​មានការ​ស្នើសុំ​ពី​ភាគី​ទាំងពីរ​។ ជាមួយគ្នា​នោះ ដំណោះស្រាយ​ដែល​អនុម័ត​នៅ​ថ្ងៃ​ចន្ទ ទី​២៥ ក៏បាន​ស្នើ​ឲ្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន រៀបចំ​ផែនការ​ក៏ដូចជា​ទំហំ​នៃប្រតិបត្តិ​ការ​នេះ​ឲ្យ​បានជា​ក់លាក់ ដែល​នឹងត្រូវ​ទៅពិនិត្យ​ការអនុវត្ត​បទ​ឈប់​បាញ់​របស់​គូ​ជម្លោះ​ទាំងពីរ​។​

​សូម​រម្លឹក​ដែរ​ថា ខណៈពេល​ចរចា​នៅ​ទីក្រុង​ឡា​ហាវ៉ាន រដ្ឋាភិបាល​កូ​ឡុំ​ប៊ី និង​ក្រុម​ឧទ្ទាម FARC បានធ្វើ​សំណើ​រួមគ្នា​ទៅកាន់​អង្គការសហប្រជាជាតិ ដើម្បី​ចូលមក​ពិនិត្យ​បទ​ឈប់​បាញ់​និង​ការរំសាយ​អាវុធ​ក្រុម​ឧទ្ទាម​ដែល​ឈានដល់​ការបញ្ចប់​សង្គ្រាមស៊ីវិល​រយៈ​ប្រាំ​ទសវត្សរ៍​នៅក្នុង​ប្រទេស​នេះ​។ ភ្លាមៗ​បន្ទាប់ពី​មានការ​ស្នើសុំ​របស់​រដ្ឋា​ភិ​បាល​កូ​ឡុំ​ប៊ី​និង​ក្រុម​ឧទ្ទាម FARC ប្រទេស​អង់គ្លេស​បាន​ព្រាង​ដំណោះស្រាយ​ដើម្បី​បង្កើត​ក្រុម​អង្កេត​ការណ៍​របស់ UN ទៅ​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​និង​ការរំសាយ​អាវុធ​។

​ជម្លោះ​ប្រដាប់អាវុធ​រវាង​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​និង​ក្រុម​ឧទ្ទាម FARC បានអូសបន្លាយ​ជាង​៥០​ឆ្នាំ​មកហើយ​។ ជម្លោះ​នេះ​គឺជា​ជម្លោះ​មាន​រយៈពេល​យូរ​ជាងគេ​នៅ​តំបន់​អាមេរិក​ឡាទីន​។ មនុស្ស​ច្រើនជាង​ពីរ​សែន​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​រាប់លាន​នាក់​ទៀត​បាន​ភៀសខ្លួន​ចេញពី​ទីលំនៅ​។ ថ្វី​ត្បិត​ការចរចា​មាន​ច្រើនលើក​ក៏ដោយ ដំណើរការ​សន្តិភាព​នៅ​តែ​មិនទាន់មាន​ពន្លឺ ទើបតែ​ពេលនេះ​ភាគី​ទាំងពីរ​ឈាន​មួយ​ជំហាន​រួមគ្នា​សំដៅ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​នេះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​