សុំទាន​…

​លិខិត​មិត្ត​អ្នកអាន​

​ជនជាតិ​បរទេស​ម្នាក់​ដែល​ទើប​មក​ស្នាក់នៅ​ស្រុក​ខ្មែរ​អស់​រយៈពេល​១​ខែ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទៅនឹង​ទង្វើ​សុំទាន​គ្រប់​ទីកន្លែង​នៅក្នុង​សង្គម​ខ្មែរ​។​

​ពេល​ដើរ​តាមផ្លូវ ជន​បទេស​នោះ ត្រូវបាន​អ្នកសុំទាន​ក្រីក្រ​តាមផ្លូវ ឬ​តាម​ភោជនីយដ្ឋាន​បោះដៃ​សុំទាន​មួយរយ ឬ​២​រយ ឬ​៥០០​រយ​រៀល​។

​នៅពេល​បុរស​ជនជាតិ​បរទេស​នោះ​ចុះ​ទៅតាម​ខេត្ត មេភូមិ និង​អ្នកភូមិ​ដែលមាន​ជីវភាព​សមរម្យ​គួរសម​ក៏​សុំអោយ​ជនជាតិ​បរទេស​នោះ​ជួយ​អណ្តូងទឹក ឬ​ជួយ​សង់​សាលារៀន​។

​នៅពេល​បុរស​ជនជាតិ​បរទេស​ដដែល​នោះ មកជួប​ជាមួយ​មន្ត្រី​អ្នកធំ​ម្នា​ក់នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ពិគ្រោះ​យោបល់​ពី​ឱកាស​ធ្វើ​ជំនួញ​នៅ​កម្ពុជា មន្ត្រីជាន់ខ្ពស់​រូបនោះ ព្រលយ​ពាក្យសុំ​កុំមីស្យុង​ជាមុនសិន​។ ក្រោយពី​ចាកចេញ​ពី​គេហដ្ឋាន​អ្នកធំ​នោះ​ភ្លាម អង្គរ័ក្ស​អ្នកធំ​ដែល​ឈរ​យាម​នៅ​ច្រកទ្វារ​ចេញចូល​ផ្ទះ ក៏បាន​ហាមាត់​សុំ​លុយ​ទៀត​។​

​ដោយ​ដើរទៅ​ទីណា ក៏​ជួប​ជនជាតិខ្មែរ​ទារលុយ​ដែរនោះ ជនជាតិ​បរទេស​រូបនោះ ក៏​ដាច់ចិត្ត​សួរ​សំណួរ​ទៅកាន់​ជនជាតិខ្មែរ​ម្នាក់​ដែលមាន​ចំណេះដឹង​ខ្ពស់​គួរសម​ថា​៖«​ហេតុអ្វី​បានជា​ជនជាតិខ្មែរ​សុំ​លុយ​គ្រប់​ទីកន្លែង​ដូច្នេះ​?»​។ រំពេច​នោះ បុរស​ជនជាតិខ្មែរ​រូបនោះ បាន​ឆ្លើយតប​ប្រាប់​វិញ​ថា​៖«​មិនមែន​តែ​ប្រជាពលរដ្ឋ​ទេ​ដែល​សុំ​គេ​នោះ តាមពិត សូម្បីតែ​រដ្ឋាភិបាល​ក៏​ខ្ចី​កម្ចី​គេ​ច្រើន​រយ​លាន​ដុល្លារ​អាមេរិក​ដែរ​ក្នុង​មួយឆ្នាំៗ​»​។ ស្តាប់​ចម្លើយ​ហើយ ជនជាតិ​បរទេស​នោះ ក៏​ងក់ក្បាល​ហើយ​ដើរចេញ​បាត់ទៅ​…
​លី កក្កដា ពលរដ្ឋ​ម្នា​ក់នៅ​ភ្នំពេញ​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​