ទម្លាប់​អាក្រក់​៦​យ៉ាង​​របស់​អ្នក​បើក​បរ​​ ធ្វើ​ឲ្យ​ឡាន​ខូច​ដោយ​មិន​ដឹង​ខ្លួន

ទម្លាប់​អាក្រក់​៦​យ៉ាង​​របស់​អ្នក​បើក​បរ​​ ធ្វើ​ឲ្យ​ឡាន​ខូច​ដោយ​មិន​ដឹង​ខ្លួន

ការ​ចេះ​បើក​បរ​រថយន្ត​តែ​មួយ​មុខ​វា​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​នោះ​ទេ​ ដោយ​​ត្រូវ​ស្វែង​យល់​ពី​របៀប​ថែទាំ​រថយន្ត​ ព្រម​ទាំង​សិក្សា​ពី​កត្តា​បណ្ដាល​ឲ្យ​រថយន្ត​ខូច​ ​ជា​បន្ថែម​ទៀត។ ខាង​ក្រោម​ជា​ទម្លាប់​អាក្រក់​របស់​អ្នក​បើកបរ​មួយ​ចំនួន​តូច​ ដែល​អាច​ធ្វើ​ឲ្យ​រថយន្ត​ខូច​ដោយ​មិន​ដឹង​ខ្លួន៖​​

 

១. មិន​ប្រើ​ប្រាស់​ហ្វ្រាំង​ដៃ

 

ទម្លាប់​អាក្រក់​៦​យ៉ាង​​របស់​អ្នក​បើក​បរ​​ ធ្វើ​ឲ្យ​ឡាន​ខូច​ដោយ​មិន​ដឹង​ខ្លួន

 

​​​​​មិន​ថា​នៅ​ពេល​ចត​រថយន្ត​នៅ​តំបន់​ជម្រាល​ ឬ​តំបន់​រាប​ស្មើ​ ​ការ​ចត​ដោយ​មិន​ប្រើ​ប្រាស់​ហ្វ្រាំង​ដៃ​ គឺ​វា​ផ្ដល់​សម្ពាធ​ទាំង​អស់​​ទៅ​ឲ្យ​​ប្រអប់​លេខ។ វត្ថុ​ម្យ៉ាង​គត់​​ស្ថិត​នៅ​ក្នុង​ប្រអប់​លេខ​ដែល​អាច​ទប់​លំនឹង​រថយន្ត​បាន​នោះ​គឺ​ម្ជុល​ដ៏​តូច​មួយ​ដែល​គេ​ហៅ​ថា​ “parking pawl”។ ដូច​នេះ​តាម​រយៈ​ការ​ប្រើ​ប្រាស់​ហ្វ្រាំង​ដៃ​ពេល​ចត​វា​នឹង​ជួយ​បន្ធូរ​សម្ពាធ​របស់​ប្រអប់​លេខ​ និង​អាច​បន្ថែម​អាយុ​កាល​ប្រអប់​លេខ​បាន​កាន់​តែ​យូរ។

 

២. មិន​ទាន់​ឈប់​ឡាន​ស្រួល​បួល​ក៏​ប្ដូរ​លេខ​ភ្លាមៗ

 

ទម្លាប់​អាក្រក់​៦​យ៉ាង​​របស់​អ្នក​បើក​បរ​​ ធ្វើ​ឲ្យ​ឡាន​ខូច​ដោយ​មិន​ដឹង​ខ្លួន
​​​​​​​​

 

នៅ​ខាង​ក្នុង​ប្រអប់​លេខ​​គឺ​មាន​លេខ​ជា​ច្រើន​ ដូច​នេះ​ពេល​ដែល​ប្ដូរ​លេខ​ដោយ​មិន​បាន​ឈប់​ឲ្យ​ត្រឹម​ត្រូវ​ នោះ​ហាក់​បី​ដូច​ជា​ធ្វើ​ឲ្យ​លេខ​បំពេញ​តួនាទី​ជា​ហ្រ្វាំង​ទប់​ ដែល​នេះ​ផ្ដល់​សម្ពាធ​ដ៏​ធំ​មួយ​ទៅ​ឲ្យ​ប្រព័ន្ធ​ដ៏​តូច​មួយ។ ការ​ធ្វើ​ដូច​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​ខូច​ខាត​ដង​បង្វិល​រថយន្ត​ ដែល​ជា​ឧបករណ៍​មួយ​មាន​នាទី​បញ្ជូន​ថាមពល​ទៅ​ឲ្យ​កង់។

 

៣. ជិះ​ចុះ​ចំណោត​ដោយ​ជាន់​ហ្វ្រាំង​ជាប់

 

ទម្លាប់​អាក្រក់​៦​យ៉ាង​​របស់​អ្នក​បើក​បរ​​ ធ្វើ​ឲ្យ​ឡាន​ខូច​ដោយ​មិន​ដឹង​ខ្លួន

 

ការ​ជិះ​ចុះ​ចំណោត​ដោយ​ជាន់​ហ្វ្រាំង​ជាប់​អាច​ជា​វិធីសាស្ត្រ​មួយ​ដ៏​សុវត្ថិភាព​បំផុត​ ប៉ុន្តែ​ការ​ជិះ​លើ​ផ្លូវ​ចម្ងាយ​ឆ្ងាយ​​អាច​បណ្ដាល​ឲ្យ​ស្បែក​ហ្វ្រំង​ឡើង​កម្ដៅ​និង​ខូច​គុណភាព​បាន។ ដូច​នេះ​គួរ​តែ​ជិះ​ដោយ​លែង​ហ្វ្រាំង​ម្ដង​ម្កាល​ប្រសិន​បើ​អាន។

 

៤. លាង​សម្អាត​ម៉ាស៊ីន​ឡាន​ដោយ​កម្លាំង​ទឹក​ខ្លាំង​

 

ម៉ាស៊ីន​រថយន្ត​មួយ​ចំនួន​ប្រសិន​បើ​លាង​សម្អាត​ដោយ​ប្រើ​ប្រាស់​កម្លាំង​ទឹក​ខ្លាំង​ អាច​ធ្វើ​ឲ្យ​​ផ្នែក​មួយ​ចំនួន​នៃ​ម៉ាស៊ីន​រង​ការ​ប៉ះពាល់​បាន​ ដូច​ជា​រហូត​សន្ទះ​ការពារ​ជា​ដើម។

 

៥. មិន​ខ្វល់​ពី​សំឡេង​រថយន្ត

 

ជួន​កាល​សំឡេង​ដែល​បញ្ចេញ​ដោយ​រថយន្ត​​មួយ​ចំនួន​ អាច​ឲ្យ​អ្នក​ដឹង​ថា​រថយន្ត​កំពុង​តែ​មាន​បញ្ហា​ត្រង់​ផ្នែក​អ្វី​មួយ​ ហេតុ​នេះ​ពេល​បើក​បរ​រថយន្ត​គួរ​ចំណាយ​ពេល​ស្ដាប់​សំឡេង​រថយន្ត​ ជា​ជាង​ស្ដាប់​ចម្រៀង​ ឬ​វិទ្យុ។

 

​៦. ទ្រនិច​សាំង​ធ្លាក់​ដល់​បាត​នៅ​តែ​បើក​ទៅ​មុខ

 

ទម្លាប់​អាក្រក់​៦​យ៉ាង​​របស់​អ្នក​បើក​បរ​​ ធ្វើ​ឲ្យ​ឡាន​ខូច​ដោយ​មិន​ដឹង​ខ្លួន

 

លោក​ Ray Sparrow អ្នក​ជំនាញ​ខាង​ជាង​ម៉ាស៊ីន​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​រថយន្ត​អស់​សាំង​ហើយ ​នៅ​តែ​បើក​ទៅ​មុខ​ទៀត​ បញ្ហា​នឹង​កើត​មាន​ឡើង​ចំពោះ​ម៉ាស៊ីន​រថយន្ត។ សម្រាប់​រថយន្ត​​ដែល​​មាន​ម៉ាស៊ីន​ប្រើ​ប្រាស់​​​ប្រេង​ម៉ាស៊ូត​ បញ្ហា​អាច​កើត​មាន​ឡើង​លើ​គ្រឿង​បង្គំ​នៃ​ម៉ាស៊ីន​រថយន្ត​ ដោយ​អាច​មាន​ការ​ខូច​ខាត​បាន​ព្រោះ​តែ​ម៉ាស៊ីន​សំបូរ​ទៅ​ដោយ​ខ្យល់​ជា​ជាង​ប្រេង​ម៉ាស៊ូត។

 

ចំពោះ​រថយន្ត​ដែល​មាន​ម៉ាស៊ីន​ប្រើ​ប្រាស់​​ដោយ​​សាំង​វិញ ​មាន​ភាព​ប្រសើរ​ជាង​ម៉ាស៊ីន​ម៉ាស៊ូត​បន្តិច។ ប៉ុន្តែ​មាន​ចំណុច​មួយ​ដែល​អ្នក​គួរ​ព្រួយបារម្ភ​នោះ​គឺ​ ក្នុង​ករណី​ដែល​អ្នក​បាន​ចាក់​សាំង​បំពេញ​រួច​ហើយ​​ក៏​ម៉ាស៊ីន​នៅ​តែ​មិន​អាច​បញ្ឆេះ​បាន​​ដែរ។ បញ្ហា​នេះ​អាច​មក​ពី​​ការ​ស្ទះ​ខ្យល់។ ខ្យល់​ដែល​មាន​នៅ​ក្នុង​ធុង​សាំង​ធ្វើ​ឲ្យ​សាំង​មិន​អាច​បង្ហូរ​ទៅ​កាន់​ម៉ាស៊ីន​បាន​ ដែល​នេះ​ត្រូវ​ការ​ជំនួយ​ពី​ជាង​ជួសជុល​ ហើយ​វា​​អាច​ចំណាយ​ប្រាក់​អស់​ច្រើន​ជាង​តម្លៃ​​សាំង​ដែល​អ្នក​បាន​សន្សំសំចៃ​ទៅ​ទៀត៕

​​​​​

ចុច​អាន៖ បញ្ហា៥​លើ​រថយន្ត​ ដែល​អ្នក​អាច​ហិត​ក្លិន​​ក៏​ដឹង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ StanleySubaru​​​​​​​​​​