រីករាយ​ជាមួយនឹង​ស្រា​បៀរ​ដ្រា​ហ្វ Heineken ដ៏​ល្អឥតខ្ចោះ​

ភ្នំពេញ: ​អ្នកស្រាវជ្រាវ​ស្រា​បៀរ គឺ​អាស្រ័យ​ទៅនឹង​គុណភាព​ដឹង​របស់​វា​។ Heineken នៅតែ​បន្ត​ការហ្វឹកហាត់​ដល់​បុគ្គលិក​ចាក់​ស្រា​បៀរ​ក្នុង​កម្មវិធី Star Serve ដើម្បី​ទទួលបាន​ស្រា​បៀរ​ដ្រា​ហ្វ​ដ៏​ល្អឥតខ្ចោះ​គ្រប់ពេលវេលា​។

​កម្មវិធី Heineken Star Serve កាលពី​ល្ងាច​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៦ នៅ​អគារ ភ្នំពេញ​ថោ​វ័រ ជាន់​ទី​២២ លោក Franck Evers អ្នកជំនាញ​ចាក់​ស្រា​បៀរ​ដ្រា​ហ្វ​ជាស​កល​ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ បាន​បញ្ជាក់ថា ក្រៅពី​គុណភាព​នៃ​ស្រា​បៀរ​ហើយ​នោះ វា​ជាការ​ចាំបាច់​បំផុត​តម្រូវ​ឲ្យ​មាន​បច្ចេកទេស​ដើម្បី​ចាក់​ស្រា​បៀរ​ដោយ​រក្សា​នូវ​គុណភាព ស្រទន់ និង​ស្រស់ស្រាយ​។​

​ដើម្បី​ធាំ​នា​បាន​នូវ​គុណភាព និង​ភាព​រីករាយ​នៅពេល​ទទួលទាន​ស្រា​បៀរ​ដ្រា​ហ្វ Heineken ឲ្យ​មាន​រសជាតិ​ដូចគ្នា មិន​ថា​លោកអ្នក​នៅទីណា​ឡើយ​ទូទាំង​ពិភពលោក​។​លោក Franck Evers បាន​បង្កើត វិធីសាស្ត្រ​ដែលមាន​ឈ្មោះថា " Heineken Star Serve Ritual " សម្រាប់​បុគ្គលិក​ចាក់​ស្រា​បៀរ​ទាំងអស់​ដើម្បី​ផ្តល់នូវ​ស្រា​បៀរ​ដ្រា​ហ្វ​ដែល​ធានា​រស់ជាតិ​ល្អផ្តាច់គេ​។​

"​វគ្គ​នីមួយៗ​ក្នុង​កម្មវិធី Heineken Star Serve គឺមាន​សារសំខាន់​ណាស់​។ ព័ត៌មាន​លម្អិត​ត្រូវបាន​បង្ហាញ​ដើម្បី​ទទួលបាន​ភាព​រីករាយ​ក្នុងការ​ទទួលទាន​ស្រា​បៀរ Heineken ដ្រា​ហ្វ​នេះ​" នេះ​ជាការ​បញ្ជាក់​របស់លោក  Franck Evers ។​

​សូមបញ្ជាក់ថា វិធីសាស្ត្រ​នៃ​Star Serve​ត្រូវបាន​បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ​១៨៨២ នៅ​សហរដ្ឋអាមេរិក ក្នង​ការ​ផ្តើមចេញ​នូវ​ការប្រឹងប្រែង​ឥតឈប់ឈរ​របស់​ស្រា​បៀរ Heineken  ដើម្បី​បំពេញចិត្ត​អតិថិជន​របស់ខ្លួន​។ ចាប់ពី​រសជាតិ និង​រូបរាង​នៃ​ការ​វេច​ខ្ចប់​របស់​ស្រា​បៀរ Heineken ដើម្បី​ធានាបាន​ថា​អតិថិជន​ទទួលបាន​ស្រា​បៀរ​ដ៏​ល្អ​លំដាប់​ខ្ពស់​។​

 ក្នុងនាម​ជា​គណ​គ្រប់គ្រង​កម្មវិធី Heineken Star Serve លោក  Franck Evers បាន​បង្វឹក​បុគ្គលិក​ចាក់​ស្រា​ជាង​១០០.០០០​នាក់ ជាង​៦២​ប្រទេស រួចមកហើយ​។ គាត់​បានធ្វើ​ដំណើរ​ទូទាំង​ពិភពលោក ព្រមទាំង​នាំយក​នូវ​វិធីសាស្ត្រ​ចាក់​ស្រា​បៀរ​ត្រូវ​តាម​រង្វាស់​ចំណុះ​។ "​ពពុះ​ស្រា​បៀរ​ត្រូវ​ស្ថិតនៅ​កម្រិត​រង្វាស់​ចំណុះ​ជិត​នឹង​រូប​ផ្កាយ​នៅលើ​កែវ "​នេះ​ជាការ​បញ្ជាក់​របស់លោក  Franck Evers ។

Heineken​ត្រូវបាន​ចរាចរណ៍​នៅក្នុង​១៩៩​ប្រទេស ជុំវិញ​ពិភពលោក រួចមកហើយ ភាព​ស្រទន់ និង​តុល្យភាព​នៃ​រសជាតិ​ត្រូវបាន​ទទួលស្គាល់ថា​រៀងរាល់​ការចាក់​ចូល​កែវ​នៅតែមាន​រសជាតិ និង​គុណភាព​ដូចគ្នា Heineken ត្រូវបាន​ទទួលស្គាល់​ទូទាំង​ពិភពលោក​ផងដែរ​នូវ​គំនិត​ន​វា​នុ​វត្ត​។​

​ក្រុមហ៊ុន CBL បាន​អញ្ជើញ​បុគ្គលិក ២៥ រូប​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី Heineken Star Serve​។ ពួកគាត់​នឹង​អាច​ដឹង​ពី​របៀប​ចាក់​ស្រា​បៀរ Heineken ដ្រា​ហ្វ​ដ៏​ល្អឥតខ្ចោះ​នៅតាម​បណ្តា​ហាង​ដែល​បាន​សម្រាំង ទុក​និង​នៅ Golf Course៕

រីករាយ​ជាមួយនឹង​ស្រា​បៀរ​ដ្រា​ហ្វ Heineken ដ៏​ល្អឥតខ្ចោះ​

រីករាយ​ជាមួយនឹង​ស្រា​បៀរ​ដ្រា​ហ្វ Heineken ដ៏​ល្អឥតខ្ចោះ​

រីករាយ​ជាមួយនឹង​ស្រា​បៀរ​ដ្រា​ហ្វ Heineken ដ៏​ល្អឥតខ្ចោះ​

រីករាយ​ជាមួយនឹង​ស្រា​បៀរ​ដ្រា​ហ្វ Heineken ដ៏​ល្អឥតខ្ចោះ​

រីករាយ​ជាមួយនឹង​ស្រា​បៀរ​ដ្រា​ហ្វ Heineken ដ៏​ល្អឥតខ្ចោះ​

រីករាយ​ជាមួយនឹង​ស្រា​បៀរ​ដ្រា​ហ្វ Heineken ដ៏​ល្អឥតខ្ចោះ​