​ចុង​ឆ្នាំ​នេះ កម្ពុជា​​ធ្វើ​​​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​ដំបូង​ពាន​ AFF Suzuki Cup 2016

​ចុង​ឆ្នាំ​នេះ កម្ពុជា​​ធ្វើ​​​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​ដំបូង​ពាន​ AFF Suzuki Cup 2016

ក្នុង​ឆ្នាំ​២០១៦​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​មាន​ភារកិច្ច​ច្រើន ដោយ​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​វគ្គ​ជម្រុះ​ដំបូង​ពាន​រង្វាន់​នៅ​តំបន់​អាស៊ាន​ AFF Suzuki Cup 2016 ​ដែល​មាន​៤​ប្រទេស​ចូល​រួម​ ខណៈ​ដែល​៦​ក្រុម​ទៀត​នៅ​ចាំ​រួច​ជា​ស្រេច​វគ្គ​ផ្ដាច់ព្រ័ត្រ។

 

​ចុង​ឆ្នាំ​នេះ កម្ពុជា​​ធ្វើ​​​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​ដំបូង​ពាន​ AFF Suzuki Cup 2016​ចុង​ឆ្នាំ​នេះ កម្ពុជា​​ធ្វើ​​​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​ដំបូង​ពាន​ AFF Suzuki Cup 2016

ក្រុមជម្រើសជាតិកម្ពុជានៅ AFF Suzuki cup កាល​ពី​ឆ្នាំ​២០១៤

 

AFF Suzuki Cup ​ជា​ពាន​រង្វាន់​ក្នុង​តំបន់​អាស៊ាន​ដែល​មាន​សមាជិក​ទាំង​អស់​ចូល​រួម​ប្រកួត​ជា​រៀងរាល់​ឆ្នាំ។ ខណៈ​ដែល​ឆ្នាំ​២០១៦​ នេះ កម្ពុជា​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​វគ្គ​ជម្រុះ​ដំបូង​៤​ក្រុម រួម​មាន កម្ពុជា ឡាវ ប្រ៊ុយណេ ​និង​ទីម័រ ​ដែល​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣​ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​២២​ខែ​តុលា (នេះ​បើ​តាម AFF ​បាន​ចុះ​ផ្សាយ)។ បន្ទាប់​មក​ក្រោយ​ពី​ប្រកួត​ជម្រុះ​ដំបូង​យក​បាន​២​ក្រុម​ហើយ នឹង​ត្រូវ​យក​២​ក្រុម​នេះ​ទៅ​ចូល​រួម​ជាមួយ​៦​ប្រទេស​ផ្សេង​ទៀត ដើម្បី​ប្រកួត​យក​ពាន​រង្វាន់​នៅ​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​ឆ្នាំ​២០១៦។

 

សរុប​ជា​រួម​៤​ប្រទេស​ដែល​ត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​គឺ​ឡាវ ប្រ៊ុយណេ ទីម័រ និង​កម្ពុជា​ផ្ទាល់។ ចំណែក​ឯ​៦​ក្រុម​ដែល​ឈរ​ចាំ​រួច​ជា​ស្រេច​រួម​មាន ថៃ សិង្ហបុរី វៀតណាម ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា ​និង​ហ្វីលីពីន។ ​២​ប្រទេស​ដែល​នឹង​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ​វគ្គ​ផ្ដាច់ព្រ័ត្រ​​នៃ​កម្មវិធី​នេះ​គឺ ​មីយ៉ាន់ម៉ា ​និង​ហ្វីលីពីន។

 

​ចុង​ឆ្នាំ​នេះ កម្ពុជា​​ធ្វើ​​​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​ដំបូង​ពាន​ AFF Suzuki Cup 2016​ចុង​ឆ្នាំ​នេះ កម្ពុជា​​ធ្វើ​​​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​ដំបូង​ពាន​ AFF Suzuki Cup 2016

 

ចំពោះ​ហេតុផល​ដែល​មាន​តែ​១០​ប្រទេស​ចូល​រួម​យ៉ាង​ដូច្នេះ គឺ​ដោយសារ​តែ​ក្រុម​ឥណ្ឌូណេស៊ី​ត្រូវ​ជាប់​ពិន័យ​ពី​ខាង FIFA ​មិន​ទាន់​បាន​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អ្វី​នៅ​ឡើយ​ទេ៕

 

​ចុង​ឆ្នាំ​នេះ កម្ពុជា​​ធ្វើ​​​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​ដំបូង​ពាន​ AFF Suzuki Cup 2016

 

អត្ថបទ៖ មុន្នី រម្យ