Liverpool បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ទាំង​បុក​ពោះ​ដោយ​បាល់​ប៉េណាល់ទី


Liverpool បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ទាំង​បុក​ពោះ​ដោយ​បាល់​ប៉េណាល់ទី

Jurgen Klopp បាន​ជួយ​ក្រុម​ហង្ស​ក្រហម​ Liverpool ឈាន​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ក្នុង​រដូវ​កាល​​ដឹកនាំ​ដំបូង​របស់​លោក ដោយ​បាន​យក​ឈ្នះ​ក្រុម Stoke City បាល់​ប៉េណាល់ទី ៦-៥។

 

Liverpool បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ទាំង​បុក​ពោះ​ដោយ​បាល់​ប៉េណាល់ទី
សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នេះ​​នៅ​កីឡាដ្ឋាន Anfield ក្រុម​ទាំង​ពីរ​បាន​វាយ​សម្រុក​គ្នា​ទៅវិញ​ទៅមក​ដូច​គ្នា ប៉ុន្តែ Stoke Cityមាន​សំណាង​ជាង​ដែល​អាច​រក​គ្រាប់​បាល់​បាន​មុន​ដោយ​កីឡាករ Marko Arnautovic ​នៅ​ចុង​ម៉ោង​តង់​ទី​១ ហើយ​លទ្ធផល​នេះ​រក្សា​រហូត​ចប់​៩០​នាទី។ កាល​ពី​ជើង​ទី​១ Liverpool បាន​យក​លត់​​ក្រុម​ម្ចាស់​ផ្ទះ​ Stoke City ១-០។

 

 

Liverpool បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ទាំង​បុក​ពោះ​ដោយ​បាល់​ប៉េណាល់ទី

 

សរុប​​គ្រាប់​បាល់​ទាំង​ពីរ​ជើង​ក្រុម​ទាំង​ពីរ​មាន​ម្នាក់​មួយ​គ្រាប់​ដូច​គ្នា ដូច្នេះ​ត្រូវ​សម្រេច​ដោយ​បាល់​ប៉េណាល់ទី។ ក្នុង​ការ​ទាត់​កាត់​សេចក្ដី​នេះ​អ្នក​ចាំ​ទី​ហង្ស​ក្រហម​គឺ​ជា​វីរបុរស​​ដែល​អាច​សង្គ្រោះ​បាល់​ដល់​ទៅ​២​គ្រាប់។ ៥​គ្រាប់​របស់​​ធ្វើ​បាន​ដោយ Jon Walters, Glenn Whelan, Ibrahim Affelay, Xherdan Shaqiri និងMarco Van Ginkel ចំណែក P eter Crouch និង Marc Muniesa ស៊ុត​អត់​ចូល។ ឯ​៦​គ្រាប់​របស់ Liverpool មាន Adam Lallana, Christian Benteke, Roberto Firmino, James Milner, Lucas និងAllen ខណៈ Emre Can ស៊ុត​អត់​ចូល។ ជ័យជំនះ​នេះ Liverpool នឹង​អង្គុយ​ចាំ Manchester City ឫ Everton ដើម្បី​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ Wembley ​ថ្ងៃ​ទី​២៨​ ខែ កុម្ភៈ៕

 

Liverpool បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ទាំង​បុក​ពោះ​ដោយ​បាល់​ប៉េណាល់ទី

 

Liverpool បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ទាំង​បុក​ពោះ​ដោយ​បាល់​ប៉េណាល់ទី

 

 

Liverpool បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ទាំង​បុក​ពោះ​ដោយ​បាល់​ប៉េណាល់ទី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ BBC​​