ការងារ​​​​​ត្រូវ​ប៉ាន់​ទាំង​៧​ ​សម្រាប់​អ្នក​​រៀន​ជំនាញ​​ធនាគារ​និង​ហិរញ្ញវត្ថុ​


ការងារ​​​​​ត្រូវ​ប៉ាន់​ទាំង​៧​ ​សម្រាប់​អ្នក​​រៀន​ជំនាញ​​ធនាគារ​និង​ហិរញ្ញវត្ថុ​

​មុខ​តំណែង ក្នុង​​​ស្ថាប័ន​​ធនាគារ ឬ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ ជា​ការងារ​​​មួយ​ដែល​​ កំពុង​ពេញ​និយម​ និង​មាន​តម្រូវ​ការ​​​ច្រើន​ក្នុង​ទី​ផ្សារ​ការងារ​បច្ចុប្បន្ន។ ទន្ទឹម​នឹង​នោះ សម្រាប់​អ្នក​​ចង់​ស្វែង​យល់​ពី​ការងារ​សំខាន់​ៗ មុខងារ​​ស្នូល​មួយ​ចំនួន​ ត្រូវ​បាន​បង្ហាញ​ តាម​​រយៈ​វិបសាយ Learn How To Become​ ​ដូច​ខាង​ក្រោម៖ ​​​​​​​​

 

ការងារ​​​​​ត្រូវ​ប៉ាន់​ទាំង​៧​ ​សម្រាប់​អ្នក​​រៀន​ជំនាញ​​ធនាគារ​និង​ហិរញ្ញវត្ថុ​
 

១. សវនករ​ (Auditor)

ជា​ការងារ​ស្នូល​សំខាន់​មួយ​​ក្នុង​វិស័យ​​ធនាគារ។ សវនករ​ ​មាន​នាទី​​​​ជា​អ្នក​​ត្រួត​ពិនិត្យ​​​រាល់​ឯកសារ​​របាយការណ៍​ហិរញ្ញវត្ថុ​​របស់​​គ្រឹះ​ស្ថាន និង​​ធានា​ប្រាកដ​ថា​​​​​​​​​​ឯកសារ​​​ហិរញ្ញវត្ថុ​​​ត្រឹម​ត្រូវ​​​សម្រាប់​​​​​ស្ថាប័ន។ សវនករ​​ ​ក៏​មាន​តួ​នាទី​ចូល​រួម​ចំណែក​​​​​ផ្ដល់​មតិ​យោបល់​សម្រាប់​ផែន​ការ​​​ស្ថាប័ន​នា​ពេល​អនាគត​ផង​ដែរ។

 

តម្រូវ​ការ​ ការ​អប់​រំ ៖ បរិញ្ញាបត្រ​​​​ផ្នែក​គណនេយ្យ។​

 

២. ផ្នែក​ជើងសារ (Broker)​

Broker ​ធ្វើ​ការ​​​សម្រាប់​ ស្ថាប័ន​វិនិយោគ ស្វែង​រក​អតិថិជន​​​ដើម្បី​លក់ មូលបត្រ ភាគហ៊ុន សញ្ញាបណ្ណ និង​មាស។ ពួក​​គេ​​​មាន​តួនាទី​សំខាន់​ ក្នុង​ការ​ផ្ដល់​ប្រឹក្សា និង​ផ្ដល់​ព័ត៌មាន​​ ដល់​អតិថិជន​​​​ដែល​ជា​អ្នក​វិនិយោគ​ទិញ​​ ឧបករណ៍​ហិរញ្ញវត្ថុ​ទាំង​នោះ​ផង​ដែរ។

​​​​​​​​​​​​​តម្រូវ​ការ​ ការ​អប់​រំ ៖ បរិញ្ញាបត្រ​​​​ផ្នែក ហិរញ្ញវត្ថុ​ឬ​គណនេយ្យ។

 

៣. អ្នក​វិភាគ​គម្រោង​ថវិកា (Budget Analyst)

អ្នក​​​វិភាគ​គម្រោង​ថវិកា​ ច្រើន​ធ្វើ​ការ​ជា​មួយ​​ក្រុម​ប្រឹក្សា​ និង​ធ្វើ​ការ​ជិត​ស្និទ្ធ​ជា​មួយ​បុគ្គលិក​ពាក់​ព័ន្ធ​នឹង​​ផ្នែក​ហិរញ្ញវត្ថុ។ ពួក​គេ​មាន​តួនាទី​ សិក្សា​លើ​សំណើ​សុំ​ថវិកា​របស់​ ប្រធាន​គ្រប់​​គ្រង​ផ្នែក​នី​មួយៗ​ក្នុង​ស្ថាប័ន និង​តាម​ដាន​ពិនិត្យ​លើ​​​ការ​ចំណាយ​​របស់​ គ្រឹះស្ថាន​។

​​​​​​​​​​​​តម្រូវ​ការ​ ការ​អប់​រំ ៖ ​បរិញ្ញាបត្រ​ គណនេយ្យ ឬ​សញ្ញាបត្រ ពាក់​ព័ន្ធ​ ​​​​​​​

 

ការងារ​​​​​ត្រូវ​ប៉ាន់​ទាំង​៧​ ​សម្រាប់​អ្នក​​រៀន​ជំនាញ​​ធនាគារ​និង​ហិរញ្ញវត្ថុ​

៤. អ្នក​វិភាគ​ហិរញ្ញវត្ថុ (Financial Analyst)

អ្នក​វិភាគ​ហិរញ្ញ​វត្ថុ​​ មាន​នាទី ណែនាំ​​អតិថិជន​​លើ​ការ​វិនិយោគ​ ឧបករណ៍​ហិរញ្ញវត្ថុ( មូលបត្រ និង​ភាគ​ហ៊ុន) ​។ ពួក​គេ​ ​សិក្សា​និង​​​ស្វែង​យល់​ពី​​​បម្រែបម្រួល​រូបិយប័ណ្ណ​ដែល​អាច​មាន​ឥទ្ធិពល​លើ​ការ​វិនិយោគ​​ផង​ដែរ។

​​​​​​​​​​​​​តម្រូវ​ការ​ ការ​អប់​រំ ៖ ​បរិញ្ញាបត្រ​ សេដ្ឋកិច្ច ស្ថិតិ គណិតវិទ្យា ឬ សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​ហិរញ្ញវត្ថុ

 

៥. ប្រធាន​ផ្នែក​គ្រប់​គ្រង​ហិរញ្ញវត្ថុ (Financial Manager)​

 

អ្នក​គ្រប់​គ្រង​​ហិរញ្ញវត្ថុ ធានា​រាល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​​ក្នុង​ស្ថាប័ន​មាន​ភាព​រលូន​ ដោយ​ត្រួត​ពិនិត្យ​​​លើ​ហិរញ្ញវត្ថុ​ បង្កើត​យុទ្ធសាស្ត្រ​រក្សា​​​បង្កើន​ប្រាក់​ចំណូល​ និង​កម្រិត​ការ​ចំណាយ។ ពួក​គេ​​ មាន តួ​នាទី​សំខាន់​ក្នុង​ការ ព្យាករណ៍​​ រៀប​ចំ​ចាត់​ចែង ​ថវិកា ត្រួត​ពិនិត្យ​​ថា​សម​ស្រប​នឹង​ដំណើរ​ការ​ចំណាយ​ឬទេ និង​​មាន​នាទី​គ្រប់​គ្រង​លើ​​បុគ្គលិក​​ផ្នែក​​គណនេយ្យ​ផងដែរ។

​​​​​​​​​​​តម្រូវ​ការ​ ការ​អប់​រំ ៖ សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​ហិរញ្ញវត្ថុ។

 

ការងារ​​​​​ត្រូវ​ប៉ាន់​ទាំង​៧​ ​សម្រាប់​អ្នក​​រៀន​ជំនាញ​​ធនាគារ​និង​ហិរញ្ញវត្ថុ​
 

៦. មន្ត្រី​ផ្នែក​វិនិយោគ (Investment Banker)

មន្ត្រី​ផ្នែក​វិនិយោគ ធ្វើ​ការ​ជា​មួយ​ អតិថិជន​ជា​អ្នក​​វិនិយោគ។ ជា​ឧទាហរណ៍​ អ្នក​វិនិយោគ​​​ចង់ ខ្ចី​ដើម​ទុន​តាម​រយៈ​ការ​បោះ​ផ្សាយ​​​​ភាគ​ហ៊ុន បង្កើន​ថវិកា​ដើម្បី​​វិនិយោគ​ក្នុង​ប្រតិបត្តិ​​ការ​ស្វែង​រក​ចំណេញ ដូច្នេះ​ពួក​គេ​ត្រូវ​ការ​អ្នក​ជំនាញ​ ជួយ​សម្រប​សម្រួល​ ​ការ​​​​បោះ​ផ្សាយ​ភាគ​ហ៊ុន និង​​ការ​ប្រឹក្សា​យោបល់។
​​​​​​​​​​​

តម្រូវ​ការ​ ការ​អប់​រំ ៖ សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​ហិរញ្ញវត្ថុ។

 

៧. មន្ត្រី​​ឥណទាន (Loan Officer)

មន្ត្រី​ឥណទាន​ ធ្វើ​ការ​ជា​មួយ​អតិថិជន​ជា​អ្នក​ខ្ចី​​ប្រាក់។ ពួក​គេ​មាន​តួ​នាទី​ពិនិត្យ​មើល រាល់​ឯកសារ​​ស្នើ​​​សុំ​ខ្ចី​ឥណទាន ផ្ដល់​សេវា​ ឥណទាន​ដល់​អតិថិជន​ និង​​​​ធានា​មក​វិញ​នូវ​ការ​​សង​​​របស់​អតិថិជន។

​​​​​​​​​​​​​តម្រូវ​ការ​ ការ​អប់​រំ ៖ សញ្ញាបត្រ​ផ្នែក​ហិរញ្ញវត្ថុ​ ឬ​សញ្ញាបត្រ​ពាក់​ព័ន្ធ។

 

ចុចអាន៖ កំហុស​ធំ​ៗ​ទាំង​៨ ដាច់ខាត​មិន​គួរ​ឲ្យ​កើត​មាន​ក្នុង CV

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ learnhowtobecome​
​​​​​​​​​​