ចោរ​៣​នាក់​ប្លន់​ប៉ូលិស​ម្នាក់​បាញ់​២​គ្រាប់​ យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​វេលា​ម៉ោង​១៩​និង​៤៥​នាទី​រាត្រី​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ នៅ​ត្រង់​ចំណុច​ភូមិសាស្ត្រ​ភូមិ​ត្រពាំង​រំចេក​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ម្នាក់​ស្ពាយ​កាំភ្លើង​ AK​ ស្វាយ​បត់​មួយ​ដើម​ជាប់​ខ្លួន​ ពេល​កំពុង​ជិះ​ទោចក្រយានយន្ត​ម្នាក់ឯង​ចេញ​ទៅ​យាមកាម​នៅ​គោលដៅ​ ត្រូវ​ក្រុម​ចោរ​ចំនួន​៣​នាក់​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​បាញ់​ចំនួន​២​គ្រាប់​ យក​បាន​ម៉ូតូ​ម៉ាក​ Honda​ Dream​ C125​ មួយ​គ្រឿង​ រួច​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ ខណៈ​ប៉ូលិស​រង​គ្រោះ​បាន​បាញ់​តដៃ​ទៅ​លើ​ក្រុម​ជនល្មើស​ប្រដាប់​អាវុធ​ដែរ​ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ក្រុម​ចោរ​រង​របួស​ និង​ប៉ូលិស​ខ្លួនឯង​សំណាងល្អ​ក៏​មិន​មាន​ទទួល​រង​របួស​អ្វី​ឡើយ​ ។​

​កម្លាំង​សមត្ថកិច្ច​នគរបាល​ដែល​ចុះ​អន្តរាគមន៍​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះជា​ប៉ូលិស​នោះ​ មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ គឺ​គ្រាន់តែ​បានដឹង​ថា​ បាន​ជិះ​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ Honda​ Dream​ C125​ ស៊េរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BR-5389​ ម្នាក់ឯង​ ក្នុង​គោលបំណង​ចេញ​ទៅ​យាមកាម​ក្បែរ​ចំណុច​កើតហេតុ​ ប៉ុន្តែ​ជា​អកុសល​ ចៃដន្យ​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៣​នាក់​ ស្ទុះ​មក​ចេញ​ធ្វើ​សកម្មភាព​បាញ់​ចំនួន​២​គ្រាប់​ ស្ទាក់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​ រួច​នាំ​គ្នា​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ ខណៈ​ប៉ូលិស​ជា​ជន​រង​គ្រោះ​ក៏​បាន​ទាញ​កាំភ្លើង​បាញ់​តបត​វិញ​ដែរ​ តែ​មិនឃើញ​មាន​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​នេះ​ទេ​ ។​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​ ដោយសារ​ការ​លេច​ចេញ​នូវ​បន​ល្បែងស៊ីសង​គ្រប់​រូបភាព​រីក​ដូច​ផ្សិត​ត្រូវ​ទឹកភ្លៀង​ និង​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​មាន​ភាព​ធូររលុង​ ព្រមទាំង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​មាន​តែ​បរិមាណ​ក្នុង​បញ្ជី​(​បង្កប់​ដោយ​អំពើ​ពុក​រលួយ​ក្នុង​រឿង​បញ្ជី​ឈ្មោះ​ខ្មោច​ និង​រូបភាព​អសកម្ម​ការងារ​)​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​វាយតម្លៃ​ថា​ ពាក្យ​"​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​"​គ្មាន​ប្រសិទ្ធភាព​ គឺ​មាន​តែ​លើ​របាយការណ៍​ និង​ផែនការ​ប៉ុណ្ណោះ​ ៕​

ចោរ​៣​នាក់​ប្លន់​ប៉ូលិស​ម្នាក់​បាញ់​២​គ្រាប់​ យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចោរ​៣​នាក់​ប្លន់​ប៉ូលិស​ម្នាក់​បាញ់​២​គ្រាប់​ យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចោរ​៣​នាក់​ប្លន់​ប៉ូលិស​ម្នាក់​បាញ់​២​គ្រាប់​ យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​