រដ្ឋមន្រ្តី ការបរទេស អាមេរិក អះអាងពីការ បន្តកិច្ច សហប្រតិបត្តិការ ជាមួយកម្ពុជា ឲ្យកាន់តែ ប្រសើរថែមទៀត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក ចន ឃើរី នៅថ្ងៃអង្គារ ទី ២៦ ខែមករា ឆ្នាំ២០១៦ បានថ្លែងអះអាងថា លោកបានមើលឃើញពីការរីកចម្រើន ជាបន្តបន្ទាប់នូវកិច្ចសហ ប្រតិបត្តិការរវាងប្រទេសដែលមានស្រាប់ និងប្តេជ្ញាបន្តពួនជ្រុំកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែល្អ ថែមទៀត។

លោក បានថ្លែងនៅក្នុងសនិ្នសីទកាសែត ក្រោយជួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សមភាគី ហោ ណាំហុង ព្រមទាំងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ថា ខ្ញុំបាននិយាយច្បាស់ហើយថា យើងសហរដ្ឋអាមេរិក ប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេស យើងទាំងពីរ។ យើងនឹងបន្តធ្វើកិច្ចសហប្រតិបត្តិ ដែលបានយើងធ្វើរួមរាល់ហើយតួយ៉ាងដូចជា អប់រំ សុខភាព ការអភិរក្សប្រាសាទបុរាណ”។

លោក ក៏បានលើកឡើងផងដែរថា លោកបានទស្សនកិច្ចនៅសារៈមន្ទីរជាតិ ដោយមើលឃើញ ដោយ ផ្ទាល់នូវវត្ថុបុរាណនានារបស់កម្ពុជា ដែលសហរដ្ឋទើបប្រគល់ត្រឡប់មកឲ្យកម្ពុជាវិញ ដែលជារតន សម្បត្តិរបស់មនុស្សជាតិ បង្ហាញពីវឌ្ឍនភាពរបស់កម្ពុជា។

រដ្ឋមន្រ្តី ការបរទេស អាមេរិក អះអាងពីការ បន្តកិច្ច សហប្រតិបត្តិការ ជាមួយកម្ពុជា ឲ្យកាន់តែ ប្រសើរថែមទៀត