ប្រធានក្រុម១៥៧ ខេត្តព្រះសីហនុ លោក ទៀ សុខា សម្ពោធដាក់ឲ្យប្រើ ប្រាស់ផ្លូវលំមួយខ្សែ នៅកំពង់ត្រាច

ភ្នំពេញ៖ ប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ លោក ទៀ សុខា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ សម្ពោធឲ្យប្រើប្រាស់ នូវផ្លូវលំមួយខ្សែ ប្រវែង ៥០០ម៉ែត្រ ដែលស្ថិតនៅភូមិព្រៃតែស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលផ្លូវលំមួយខ្សែនេះ ជាអំណោយមនុស្សធម៌របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិក នៃចលនាយុវជនកម្ពុជា ក្រុម១៥៧ និងលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧។

លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ ដែលរស់នៅក្នុងភូមិព្រៃតែស ឃុំដំណាក់កន្ទួតខាងជើង អំពីតម្រូវការចាំ បាច់នូវផ្លូវមួយខ្សែ សម្រាប់ពួកគាត់ធ្វើដំណើរ ប្រកបរបររកស៊ី និងធ្វើកិច្ចការងារផ្សេងនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិក ចលនាយុវជនកម្ពុជា ក្រុម១៥៧ រួមនិងលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ បានផ្តល់ថវិកា ដើម្បីឲ្យក្រុមការងារយកទៅ ស្ថាបនាផ្លូវលំមួយខ្សែនេះ ដើម្បីឆ្លើយតបទៅ និងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការ ធ្វើដំណើររបស់បងប្អូន។

លោក ទៀ សុខា បានបញ្ជាក់បន្ថែមទៀតថា ផ្លូវលំមួយខ្សែនេះ ជាប្រភេទផ្លូវ ក្រាលគ្រួសក្រហម មានប្រវ៉ែង ៥០០ម៉ែត្រ ទទឹង ៣ម៉ែត្រ ស្ថិតក្នុងភូមិព្រៃតែស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិព្រៃតែស ឃុំដំណាក់កន្ទួតខាងជើង ក៏ដូចជាអាជ្ញាធរ ក្នុងឃុំ បានថ្លែងអំណគុណ ដល់សមាជិក ចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាស្ថាបនិក លោក ម៉ឹង ពន្លក ជាប្រធាន និងលោក ទៀ សុខា ប្រធានាសាខាខេត្តព្រះសីហនុ ដែលបានសម្ពោធ ដាក់ឲ្យប្រើប្រាស់នូវផ្លូវលំមួយខ្សែ ប្រវែង ៥០០ម៉ែត្រនេះ ដែលវាពិតជាបានជួយ សម្រួលដល់ការធ្វើដំណើរ របស់អ្នកភូមិ សិស្សានុសិស្ស ក្នុងការធ្វើដំណើរ ទៅសិក្សារៀនសូត្រ ប្រកបរបរកស៊ី និងធ្វើកិច្ចការងារផ្សេងៗ។

អំណោយផ្លូវលំមួយខ្សែ ប្រវែង៥០០ម៉ែត្រ របស់ចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបានផ្តល់ជូន បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិព្រៃតែស ឃុំកន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានមជ្ឈដ្ឋានទូទៅ មើលឃើញថា វាពិតជាមានសារៈ សំខាន់ណាស់ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកាត់ បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមប្រសាន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានលើកឡើង កន្លងមកថា "មានផ្លូវ មានក្តីសង្ឃឹម"។ មានផ្លូវល្អ នោះនិងផ្តល់លទ្ធភាព ងាយស្រួលដល់ បងប្អូនប្រជាពលរដ្ឋ ក្នុងការចរាចរណ៍ផលិផល កសិកម្មទៅកាន់ទីផ្សារ ធ្វើឲ្យមានគម្លាត កាន់តែជិតគ្នា រវាងជនបទ និងទីប្រជុំជន ហើយផ្លូវនេះ ជាចរន្តសេដ្ឋកិច្ច តភ្ជាប់ពីតំបន់មួយទៅកាន់ តំបន់មួយផ្សេងទៀត៕