លោក អូបាម៉ា រង់ចាំ សម្តេចតេជោ ហ៊ុន សែន នៅកិច្ចប្រជុំ កំពូល អាស៊ាន-អាមេរិក ខែក្រោយ នៅកាលីហ្វ័ញ៉ា

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការ បរទេសសហរដ្ឋអាមេរិក លោក ចន ឃើរី ដែលកំពុងបំពេញ ទស្សនកិច្ច នៅកម្ពុជា ជាលើកដំបូងក្នុងជា រដ្ឋមន្រ្តីការបរទេស មហាអំណាចពិភពលោក នៅថ្ងៃអង្គារ ទី ២៦ ខែមករា ឆ្នាំ២០១៦ បានថ្លែងអះអាងថា ប្រធានាធិបតីអាមេរិកនិងលោកផ្ទាល់ នឹងរង់ចាំវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នៅឯកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលត្រូវធ្វឡើង នាខែកុម្ភៈ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

ក្នុងសន្និសីទកាសែតនៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ លោក ចន ឃែរី លើកឡើងថា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន លោក បានជម្រាបត្រួសៗ ជូនសម្តេចតេជោហ៊ុន សែនមួយចំនួន ដែលនឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំនាពេលខាងមុខនោះ។ "ជាអ្វីដែលយើងនឹងធ្វើនៅខាងមុខនោះគឺជាលក្ខខណៈបែបលំហែ  ប៉ុន្តែប្រកបដោយភាពប្រទាក់ក្រឡាគ្នានូវកិច្ចពិភាក្សានៃមេដឹកនំាទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច ក៏ដូចជាបញ្ហាសន្តិសុខ ។ ដូចអ្វីដែលយើងសម្លឹងទៅមុខនោះដែរ នូវការសន្ទនា ក្នុងនាមជាមិត្តភក្តិ នូវវឌ្ឍនភាព" ។

លោករដ្ឋមន្រ្តីការបរទេស ចាត់ទុកប្រទេសកម្ពុជា ថាជាដៃគូសន្ទនាល្អមួយ ក្នុងចំណោមបណ្តាប្រទេសឯទៀត ក្នុងតំបន់៕

លោក អូបាម៉ា រង់ចាំ សម្តេចតេជោ ហ៊ុន សែន នៅកិច្ចប្រជុំ កំពូល អាស៊ាន-អាមេរិក ខែក្រោយ នៅកាលីហ្វ័ញ៉ា