ថវិកាសាលាក្តី ខ្មែរក្រហមសម្រាប់ ឆ្នាំ២០១៦ និង២០១៧ បានចេញជាផ្លូវការ

ភ្នំពេញ៖ ថវិកាសម្រាប់ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (ECCC) រឺហៅសាមញ្ញថា តុលាការខ្មែរក្រហម សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ ២០១៦ និង២០១៧ ត្រូវបានអនុម័តដោយ ក្រុមភាគីអន្តរជាតិ ដែលត្រូវបានប្រកាស ជាផ្លូវការនៅលើ គេហទំព័ររបស់ខ្លួន។

យោងសេចក្តី ប្រកាសព័ត៌មាន ECCC បានចុះផ្សាយ នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០១៦ ឲ្យដឹងថា ថវិកាសរុបដែល ប្រើប្រាស់ក្នុងឆ្នាំ២០១៦ មាន ៣២,៣លានដុល្លារ អាមេរិក និងឆ្នាំ២០១៧ មានចំនួន ២៦,៥ លានដុល្លារអាម៉េរិក ដោយបែងចែកដូចខាងក្រោម៖

សមាសភាគីជាតិផ្តល់ឲ្យ(សម្រាប់ឆ្នាំ២០១៦ មានចំនួន ៦.៦ លានដុល្លារអាម៉េរិក និងឆ្នាំ២០១៦ ចំនួន ៦.៤លានដុល្លារអាម៉េរិក) ។

សមាសភាគីអន្ដរជាតិផ្តល់ឲ្យ(សម្រាប់ឆ្នាំ២០១៦ មានចំនួន២៥.៧ លានដុល្លារអាម៉េរិក និង ឆ្នាំ២០១៧ មានចំនួន ២០.១លានដុល្លារអាម៉េរិក )។

ចំនួនទឹកប្រាក់សរុប ដែលប្រើប្រាស់ ជាផ្លូវការនៅឆ្នាំ ២០១៦ មាន ៣២,៣លានដុល្លារអាម៉េរិក និង ឆ្នាំ២០១៧ មាន២៦,៥ លានដុល្លារអាម៉េរិក។

លោក ក្រាញ់ តូនី ប្រធានស្តីទីនៃ ការិយាល័យរដ្ឋបាល និង អនុប្រធានការិយាល័យ លោក Knut Rosandhaug បានមានប្រសាសន៍ថា «យើងស្វាគមន៍ចំពោះការ អនុម័តនៃថវិកាថ្មីនេះ ដែលសហគមន៍អ្នកផ្តល់ជំនួយបានធ្វើការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលចាំបាច់សម្រាប់ការអនុវត្ដន៍ ផែនការការងារនេះ»៕