ស្លាប់១២នាក់ និងរបួស១៩នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃ២៦ មករា ម្សិលមិញ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ បានបណ្តាលឲ្យមនុស្សចំនួន ១២នាក់ បានស្លាប់បាត់បង់ជីវិត និង១៩នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៦ ខែមករា កើតឡើងចំនួន ១២លើក, ស្លាប់ ១២នាក់, របួសធ្ងន់ ១៣នាក់ និងរបួសស្រាល ៦នាក់។

បណ្តាលឲ្យខូចខាតម៉ូតចំនួន ១២គ្រឿង, រថយន្តធុនតូច ៤គ្រឿង, រថយន្តធុនធំ ៤គ្រឿង និងថ្មើរជើង ១នាក់។ មូលហេតុនាំឲ្យគ្រោះថ្នាក់ គឺពីបើកបរក្នុងល្បឿងលឿន ៩លើក, ប្រជែង ២លើក និងបើកបរងងុយដេក ១លើក៕