យូ​នី​សេ​ហ្វ ៖ អ្នកគ្រូ ឌឹ​ប សីហា ធ្វើ​ការងារ​២៩​ឆ្នាំ​ដើម្បី​កុំ​ឲ្យ​ក្មេងៗ​បោះបង់ចោល​ការសិក្សា​

ភ្នំពេញ: យូ​នី​សេ​ហ្វ តាមរយៈ​អង្គការ​យូ​នី​សេ​ហ្វ អ្នកគ្រូ ឌឹ​ប សីហា បាន​ឲ្យ​ដឹងថា “​ខ្ញុំ​ធ្វើ​ការងារ​នៅទីនេះ​២៩​ឆ្នាំ​ហើយ​។ កាលពីមុន​មាន​ក្មេងៗ​បោះបង់ចោល​ការសិក្សា​ច្រើន​។ កុមារ​មួយចំនួន​មានការ​ខ្មាសអៀន ដោយសារ​ពួកគេ​មាន​អាយុ​ច្រើនជាង​កុមារ​ផ្សេងទៀត​ដែល​រៀន​ជាមួយគ្នា ហើយ​ចុងក្រោយ​ពួកគេ​បោះបង់ចោល​ការសិក្សា​ដើម្បី​រក​ការងារ​ធ្វើ​។​”

​អ្នកគ្រូ ឌឹ​ប សីហា គឹជា​នាយិការ​រង​នៃ​សាលាបឋមសិក្សា​ក្រគរ ក្នុង​ខេត្តក្រចេះ​។

​យូ​នី​សេ​ហ្វ​កំពុង​គាំទ្រ​កម្មវិធីសិក្សា​ថ្នាក់​ព​ន្លឿ​ន​នៅក្នុង​សាលារៀន​នេះ សម្រាប់​កុមារ​លើស​អាយុ​ចូលរៀន ដោយ​បញ្ចូល​ថ្នាក់​ចំនួន​២ នៅក្នុង​មួយឆ្នាំ​សិក្សា​។ ការធ្វើ​បែបនេះ​ផ្តល់​លទ្ធភាព​ឲ្យ​កុមារ​អាច​រៀន​ទាន់​ឆ្នាំ​ដែល​ពួកគេ​មិនបាន​រៀន ហើយ​អាចជួយ​ទប់ស្កាត់​ការបោះបង់ចោល​ការសិក្សា និង​ផ្តល់​លទ្ធភាព​ឲ្យ​កុមារ​កាន់តែច្រើន​នាក់​អាច​បន្តទៅ​រៀន​នៅ​អនុវិទ្យាល័យ​។

​អ្នកគ្រូ​សីហា បាន​មានប្រសាសន៍ថា “​កម្មវិធី​នេះ​មាន​សារសំខាន់​យ៉ាងខ្លាំង ដោយសារតែ​វា​កាត់បន្ថយ​ការបោះបង់ចោល​ការសិក្សា​។ នាពេល​អនាគត ខ្ញុំ​សង្ឃឹមថា​កុមារ​ទាំងអស់​អាច​ចូលរៀន​ចាប់ពី​ថ្នាក់​ទី​១ និង​បន្ត​រហូតដល់​ចប់​ចុង​ចប់​ដើម​”៕​

យូ​នី​សេ​ហ្វ ៖ អ្នកគ្រូ ឌឹ​ប សីហា ធ្វើ​ការងារ​២៩​ឆ្នាំ​ដើម្បី​កុំ​ឲ្យ​ក្មេងៗ​បោះបង់ចោល​ការសិក្សា​