៨ ប្រការ​ដែល​ស្ត្រី​មាន​វ័យ​លើសពី ៤០ ឆ្នាំ ត្រូវតែ​ដឹង បើ​ចង់​សម្រក​ទម្ងន់​

Doliprane TVC

​ស្ត្រី​ភាគច្រើន​តែង​គិតថាវា​ជា​រឿង​ដ៏​លំបាក​មួយ​ក្នុងការ​រក្សា​ទម្ងន់​ឱ្យមាន​តុល្យភាព​នៅពេលដែល​ឈានចូលដល់​វ័យ​កណ្តាល ពោលគឺ​ការ​តម​អាហារ​របស់​ពួកគេ​លែងមាន​ប្រសិទ្ធភាព​ទៀតហើយ ។ ដូច្នេះ​បើសិន​ស្ត្រី​មាន​វ័យ​លើសពី ៤០ ឆ្នាំ របៀប​នៃ​ការ​សម្រក​ទម្ងន់​ត្រូវតែមាន​ភាពខុសប្លែក​ពី​ស្ត្រីៗ​វ័យក្មេង​ទើប​មាន​ប្រសិទ្ធភាព ។ ប្រកា​រទាំង ៨ ខាងក្រោម​នេះ​ស្ត្រី​មាន​វ័យ​លើសពី ៤០ ឆ្នាំ គួរតែ​ដឹង បើ​ប្រាថ្នា​សម្រក​ទម្ងន់មែន​នោះ ។

១- លំ​ហាត់ប្រាណ​តែមួយ​មុខ​មិនទាន់​គ្រប់គ្រាន់​ទេ ៖ ច្បាស់​ណាស់​លំ​ហាត់ប្រាណ​ពិតជា​មានអត្ថប្រយោជន៍​ចំពោះ​សុខភាព​របស់​ស្ត្រី ក៏ប៉ុន្តែ​ស្ថិតនៅក្នុង​វ័យ​លើសពី ៤០ ឆ្នាំ បើសិន​ការហាត់ប្រាណ​ជាប្រចាំ​របស់​អ្នក​នៅតែ​មិន​អំណោយផល​ដល់​ការបញ្ចុះ​ទម្ងន់ ចូរ​ចាប់ផ្តើម​ពិនិត្យមើល​ពីរ​បប​អាហារ​របស់​អ្នក​ឡើងវិញ ។

២-​ទម្ងន់​របស់​អ្នក​មិន​ស្រក​លឿន​ដូច​កាល​នៅ​វ័យ ២៥ ឆ្នាំ ៖ ពេល​ឈានចូល​ដល់​វ័យ​កណ្តាលជា​វ័យ​មួយ​ដែល​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ដំណើរការ​យឺត​បើ​ធៀប​កាលពី​អ្នក​នៅ​ក្មេង ។ ដូច្នេះ​ការ​ស្រក​ទម្ងន់​ក៏​ដូចគ្នា​ដែរ វា​មា​នស​ភាពយឺត​បន្តិច​ហើយ ប៉ុន្តែ​ចូរ​ចាំ​ថាស្រក​យឺត​ប្រសើរ​ជាង​មិន​ស្រក​ទាល់តែសោះ ។

៣-​អ្នក​នឹងមិន​មានការ​ផ្លាស់ប្តូរ​បាន​ទាន់​ចិត្ត ៖ ប្រយោគ​នេះ​ជា​គុណវិបត្តិ​ចម្បង​មួយ​ដែល​អ្នក​រាល់គ្នា​តែង​លើកឡើង​ស្តីពី​ការ​សម្រក​ទម្ងន់​នៅពេល​មាន​វ័យ​លើសពី ៤០ ឆ្នាំ ។ វា​ពិតជា​មិនអាច​ទៅរួច​ក្នុងការ​ស្រក​ទម្ងន់​បាន ២ គីឡូក្រាម​ក្នុង ១ សបា្តហ៍ ព្រោះថា​វ័យ​បាន​ឈានដល់​ដំណាក់កាល​ជ្រេ​ទៅហើយ ផ្ទុយ​មកវិញ​ចូរ​ចាំ​ថាកម្លាំង​ចិត្តជា​កម្លាំង​រុញច្រាន​ដ៏​មាន​អត្ថប្រយោជន៍​ខ្លាំង​បំផុត ដូច្នេះ​ចូរ​លើកទឹកចិត្ត​ខ្លួនឯង​ដោយ​ប្រកាន់​គោល​គំនិត​«​មិនយូរ​មិនឆាប់​ខ្ញុំ​ពិតជា​អាចធ្វើ​បាន​» ។

៤-​បរាជ័យ​ពុំមែន​ជា​ឧបសគ្គ ៖ តាម​ការសិក្សា​ស្រាវជ្រាវក្រុម​ស្ត្រី​វ័យក្មេង​ទម្រាំ​តែ​ពួកគេ​សម្រក​ទម្ងន់​បានសម្រេចពួកគេ​ក៏​ធ្លាប់បាន​ឆ្លងកាត់​បរាជ័យ​ជាច្រើនលើក​ដែរ ។ តែ​អ្វី​ជា​ប្រការ​សំខាន់​នោះ​គឺការចង់បាន​ជ័យជំនះ​ដ៏​ខ្លាំងក្លា​ដែលមាន​នៅក្នុង​ចិត្ត​ជាប់​ជានិច្ច និង ការសិក្សា​នូវ​បទពិសោធជាក់ស្តែង​កើតចេញពី​ការបរាជ័យ ។

៥-​ផ្លាស់ប្តូរ​របប​អាហារ​ជា​ជម្រើស​ល្អ​បំផុត​ក្នុងការ​សម្រក​ទម្ងន់ ៖ ទន្ទឹមនឹង​ការលើកទឹកចិត្ត​ខ្លួនឯង ការហាត់​ប្រាណ និង ការយក​ឈ្នះ​បរាជ័យ របប​អាហារ​ក៏​ជា​ប្រការ​ដែល​មិនអាច​មើលរំលង​បានដែរ ។ ចូរ​ទទួលទាន​អាហារ​ណា​ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព​ហើយ​មិន​ធ្វើឱ្យ​ឡើង​ទម្ងន់ ។ អ្នក​ត្រូវ​ចៀសវាង​ប្រភេទ​អាហារ​ខ្លាញ់ និង ទទួលយក​ប្រភេទ​អាហារ​ដែលមាន​វត្តមាន​របស់​បន្លែ​ច្រើន​ទើប​ជាការ​ប្រសើរ ។​

៦-​ធ្វើ​បម្លាស់ប្តូរ​តិចតួច ៖ ចូរ​អ្នក​ប្រាប់​ខ្លួនឯង​ឱ្យដឹងថាត្រូវ​ចំណាយពេល​យូរ​ទម្រាំ​តែ​បានសម្រេចដោយ​ត្រូវ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ពី​ភាព​ទុទិ្ទដ្ឋិនិយម​មក​សុទិដ្ឋិនិយម​ថាភាពជោគជ័យ​មិនយូរ​មិនឆាប់​នឹង​មកដល់ បើសិនណា​មានការ​ព្យាយាម​ប្រឹងប្រែង​ដើរទៅ​មុខ​បន្ថែមទៀត ។ ​ក្រៅពីនេះ​អ្នក​ក៏ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​ទទួលទាន​អាហារ​មួយចំនួន​ដូចជា​បោះបង់​អាហារ​ដែលមិនល្អ​សម្រាប់​សុខភាព យកចិត្តទុកដាក់​លើ​អាហារ​ល្អ​នៅលើ​តុ​ហើយ​ទទួលទាន​យឺតៗ ។ ទន្ទឹម​នេះ​អ្នក​ក៏​គួរតែ​ធ្វើខ្លួន​ជាម​នុស្ស​ល្អ ដោយ​ចែករំលែក​អាហារ​ឆ្ងា​ញ់ដូចជា ភី​ហ្សា ភ្លៅ​មាន់បំពង​ជាដើម​ទៅឱ្យ​ញាតិមិត្ត ឬ ជនក្រីក្រ ។ ប្រការនេះ​ក៏​អាចជួយ​ដល់​គម្រោង​សម្រក​ទម្ងន់​របស់​អ្នក ។​

៧-​ឆាប់​ចាប់ផ្តើម ឆាប់​សម្រេច​គោលដៅ ៖ ការ​សម្រក​ទម្ងន់​អាចធ្វើ​ឡើង​ដោយ​ជោគជ័យ​មិន​ថាអ្នក​នៅ​ក្មេង ឬ មាន​អាយុ​ច្រើន ។ ប៉ុន្តែ​ដូចដែល​បាន​និយាយ​ខាងលើ​មនុស្ស​មាន​វ័យ​កាន់តែច្រើន​ការ​សម្រក​ទម្ងន់​ក៏​កាន់តែ​យឺត ដូច្នេះ​ចូរ​ចាប់ផ្តើម​សកម្មភាព​បញ្ចុះទម្ងន់​ចាប់ពីពេលនេះ​ភ្លាម​ដើម្បី​ឆាប់​ទទួលបាន​លទ្ធផល​ល្អ និង ចំណាយពេល​តិច ។​

៨-​ភាព​អំណត់ និង តស៊ូ​ជា​មិត្ត​ដ៏​ល្អ​របស់​អ្នក ៖ ចូរ​ធ្វើខ្លួន​ឱ្យទៅជា​មនុ​ស្សមានភាព​អំណត់​អត់ធ្មត់ និង តស៊ូ​ក្នុង​ការចាប់យក​គោលដៅ ។ ដូច​ទៅនឹង​ការងារ​ផ្សេងៗការ​សម្រក​ទម្ងន់​ក៏​នឹងមាន​ឧបសគ្គ​ច្រើន ប៉ុន្តែ​គ្មាន​បញ្ហា​ទេ​នៅពេល​អ្នក​ផ្តោត​ការសំខាន់​ទៅលើ​គោលដៅ​ដោយ​ធ្វើការ​បម្លាស់ប្តូរ និង ដើរទៅ​មុខ​ជាប់​ជានិច្ច ដែលជា​គន្លឹះ​នាំមក​នូវ​ភាពជោគជ័យ​ពិតប្រាកដ​ក្នុងការ​បញ្ចុះទម្ងន់ ៕​ ​ ​បុត្រ​