រឿង​មិនពិត ៦ យ៉ាង ដែលអ្នកយល់ខុស​ចំពោះ​សន្ទះទ្វារមាស និងព្រហ្មចារីយ៍

អ្នកប្រហែល​ជាគិតខុសហើយ​ថា អ្នកបាន​ដឹងគ្រប់យ៉ាង​ទាក់ទង​នឹងព្រហ្មចារី ឬសន្ទះរន្ធទ្វារមាស។ គ្រប់យ៉ាង​សុទ្ធជារឿង​មិនពិត ហើយ​ការពិតមួយ​ចំនួននឹងត្រូវ​បកស្រាយទាក់ទង​នឹងព្រហ្មចារី។ វាមិនមែនជា​កំហុរសរបស់​អ្នកទេ ព្រោះនេះ​ជាបញ្ហារឿង​មិនពិត។ មនុស្សចូលចិត្ត​ជឿលើរឿង​បែបនេះ​យ៉ាងងាយ។

រឿង​មិនពិត ៦ យ៉ាង ដែលអ្នកយល់ខុស​ចំពោះ​សន្ទះទ្វារមាស និងព្រហ្មចារីយ៍ 

 

ជាពិសេស នៅកន្លែងរូប​តំណាងស្ត្រី និង​ការឲ្យតម្លៃត្រូវ​បានបង្ហាញ​ដោយព្រហ្មចារី និង​កន្លែងរហែក​សន្ទះរន្ធទ្វារមាស​ដែលជាភស្តុតាង​បញ្ជាក់​ថា នាង​អស់ព្រហ្មចារី។

១.  សន្ទះរន្ធ​ទ្វារមាស​នៅល្អទើប​បញ្ជាក់ថា នាងនៅ​ព្រហ្មចារី
ប្រសិនបើអ្នក​បានទៅចូល​រួមការ​អប់រំផ្លូវភេទ​នៅ​សាលាវិទ្យាល័យ គេនឹងបង្ហាញ​ថា សន្ទះរន្ធទ្វារមាស​នឹងធ្លុះរហែក នៅពេលអ្នក​បានបង្កាត់​ភ្លើងស្នេហ៏ ពេលខ្លះ​អាចបណ្តាល​ឲ្យចេញ​ឈាម និងការ​ឈឺចាប់។ ជាការ​ពិតណាស់ សន្ទះរន្ធទ្វារមាស​មានន័យថា ជាភ្នាស តែវា​មិនមែន​ជាភ្នាសទាំង​ស្រុង​ទេ។ វាជា​ជាលិកា​នៅជុំវិញ​ខាងក្នុង​ទ្វារមាស​មានរាងដូច​នំដូណាត់។

២. សន្ទះរន្ធទ្វារមាសអាច​រហែកបានដោយសារតែ​ការរួមភេទ​មួយតែប៉ុណ្ណោះ
ការរហែក​សន្ទះរន្ធទ្វារមាស​ដោយសាររួមភេទ តែវាក៏អាច​រហែកដោយ​សារបញ្ហាផ្សេង​ទៀតដែរ។ វាអាច​រហែកដោយសារ​ការលេងកីឡា ឬការបញ្ចូល​អ្វីមួយទៅ​ក្នុងទ្វារមាស (ម្រាមដៃ ឬឆ្នុក)។ ស្ត្រីមាន​ដៃគូរួមភេទច្រើន​ក៏អាចមាន​សន្ទះរន្ធទ្វារមាស​នៅល្អ ហើយសន្ទះទ្វារមាស​នេះក៏អាច​ជាសះស្បើយ​ដោយខ្លួនឯង​បាន។

៣. សន្ទះរន្ធទ្វារមាសរបស់មនុស្សស្រី​គ្រប់រូប​មិនដូចគ្នាទេ
គ្មានគំរូទ្វារមាសណាមួយ​ដែលល្អឥតខ្ចោះ ហើយក៏គ្មាន​សន្ទះទ្វារមាស​ណាមួយ​ធម្មតាដែរ។ សន្ទះ​រន្ធទ្វារមាស​អាចក្រាស់​ឡើងពី​លើចុះក្រោម វាអាច​ជាជាលិកា​​ក្រាស់មួយ ដែលស្វិត​បន្តិច ឬក៏ស្តើង, ភ្នាស​ស្លេសពណ៌​ផ្កាឈូក។

៤. សន្ទះរន្ធទ្វារ​មាសស្ថិតនៅ​ជ្រៅ​ ក្នុងទ្វារមាស​របស់អ្នក
សន្ទះរន្ធទ្វារមាស​ស្ថិតនៅជ្រៅក្នុងទ្វារមាស​របស់អ្នក ហើយកំពុងរង់ចាំ​អាអូនតូច ដើម្បី​បំបែកវា។ សន្ទះរន្ធទ្វារមាស​នៅជិតនឹង​រន្ធទ្វារមាស ចម្ងាយពី ១-២ អ៊ិញ ពីរន្ធទ្វារមាស​ប៉ុណ្ណោះ។

៥. សន្ទះរន្ធទ្វារមាស​នឹងធ្វើឲ្យចេញឈាមក្នុងពេល​អ្នកបាត់បង់ព្រហ្មចារីយ៍
លំហូរឈាមក្នុងពេលបាត់បង់ព្រហ្មចារីយ៍​គ្មានអ្វីអាច​ជួយដល់​វាបានទេ ព្រោះវា​ជាជាលិកា​ស្តើង​បំផុត​មួយ, មាន​ឈាមតិចតួច។

៦. រហែកសន្ទះរន្ធទ្វារមាស​ជាមូលហេតុធ្វើឲ្យមាន​ការឈឺចាប់លើក​ដំបូង
រន្ធសន្ទះទ្វារមាស​អាចរហែកច្រើនដង​ក្នុងមួយជីវិត​របស់អ្នក។ វាអាស្រ័យ​លើភាពរឹងមាំ និង​ភាពក្រាស់របស់​សន្ទះរន្ធទ្វារមាស ហើយ​ប្រសិនបើវាស្វិតគ្រប់គ្រាន់​អាចទប់ទល់​នឹងកម្លាំង​សម្ពាធតូចមួយ​បាន។ នៅក្នុងការ​ស្រាវជ្រាវ​បានបង្ហាញឲ្យ​ដឹងថា មនុស្សស្រី ៦៣% គ្មានការឈឺចាប់ ដូច្នេះ ទំហំនៃ​ការឈឺចាប់​មាន​ភាពខុសគ្នា។ ការឈឺចាប់​ពេលបាត់បង់ព្រហ្មចារីយ៍​អាចប្រហែលបណ្តាល​មកពីមូលហេតុ​ផ្សេងគ្នា ប៉ុន្តែការ​រហែក​សន្ទះរន្ធទ្វារមាស​មិនមែន​ជាមូលហេតុ​តែមួយទេ។ វាអាច​ប្រហែលដោយ​សារខ្សោះទឹក​រំអិល៕

ដោយ៖ មង្គលការ

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!