ក្រុមហ៊ុន Kfour ឧបត្ថម្ភថវិកាចំនួន ៣០០០ដុល្លារ និងជាង ៥០ម៉ឺនរៀល ដល់មន្ទីរពេទ្យគន្ធបុប្ឆា

ភ្នំពេញ៖ ក្រុមហ៊ុន Kfour Group នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៦នេះ បានផ្តល់ទឹកប្រាក់ចំនួន ៣០០០ដុល្លារ និង ចំនួន ៥៤១,០០០រៀល ដែលជាប្រាក់ចំណេញ មួយភាគតូចរបស់ខ្លួន ដល់មន្ទីរពេទ្យគន្ធបុប្ឆា ដើម្បីជួយសង្រ្គោះអាយុជីវិត កុមារនៅកម្ពុជា។

លោក Denis Laurent អនុប្រធានមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងថា "ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅចំពោះ ក្រុមហ៊ុន Kfour Group សម្រាប់ការបរិច្ចាគដ៏សប្បុរស នេះហើយរៀងរាល់ឆ្នាំ ពួកយើងបានជួយព្យាបាល កុមារកម្ពុជារាប់សែននាក់។

លោកបានបន្ថែមថា "គោលដៅចំបងរបស់ មន្ទីរពេទ្យគន្ធបុប្ផា គឺផ្តល់ការព្យាបាលជម្ងឺ ដោយឥតគិតថ្លៃសម្រាប់ កុមារកម្ពុជាដែលពុំមាន លទ្ធភាពក្នុងការចំណាយ ថ្លៃព្យាបាល”។

លោក គិត បុណ្ណារ៉ុង អគ្គនាយករងក្រុមហ៊ុន Kfour Group បានថ្លែងថា “យើងពិតជាមានក្តី សោមនស្សរីករាយក្នុងការ គាំទ្រមន្ទីរពេទ្យ គន្ធបុប្ឆា ដែលបានផ្តល់ការព្យាបាល ឲ្យកុមារកម្ពុជាជាច្រើននាក់ ក្នុងមួយថ្ងៃៗ ការគាំទ្រមន្ទីរពេទ្យគន្ធបុប្ឆា ឆ្លុះបញ្ចាំងអំពីឆន្ទៈ របស់ក្រុមហ៊ុន ក្នុងការជួយ ក្រុមគ្រួសារ នៅកម្ពុជា ដើម្បីកសាងអនាគតដ៏ ប្រសើរមួយដល់កុមារកម្ពុជា ពីព្រោះកុមារគឺជាទំពាំង ស្នងឬស្សីរបស់យើង”៕