តេជោ សែន បញ្ជាក់អំពីផល វិជ្ជាមានល្អជាច្រើន ក្នុងជំនួប ជាមួយ John Kerry នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញអំពីលទ្អផល វិជ្ជាមានល្អៗ ជាច្រើនសម្រាប់កម្ពុជា ក្នុងជំនួបរវាងសម្តេច និង លោក John Kerry រដ្ឋមន្រ្តីការបរទេស អាមេរិក ដែលមានរយៈពេលជាង ១ម៉ោង នៅវិមានសន្តិភាព នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ។

ក្នុងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេកប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី២៧ ខែមករា នេះ សម្តេចបានសរសេរថា "នៅក្នុងជំនួប ថ្ងៃម្សិលមិញ រវាងខ្ញុំ និង John Kerry រដ្ឋមន្រ្តីការបរទេសអាមេរិក ដែលមានរយៈពេលជាង ១ម៉ោង នៅវិមានសន្តិភាព គឺបានទទួលលទ្ឋផលវិជ្ជមាន ល្អជាច្រើនសម្រាប់កម្ពុជា។ ខ្ញុំបានស្នើទៅអាមេរិក អោយបើកទីផ្សារសម្រាប់ផលិតផលកម្ពុជា អោយបានទូលំទូលាយ ដើម្បីប្រជាពលរដ្ឋ និងពាណិជ្ជករខ្មែរ កាន់តែងាយស្រួល ក្នុងការនាំចេញផលិតផល ពីកម្ពុជាចេញទៅទីផ្សារអាមេរិក"។

សម្តេច បានបញ្ជាក់ទៀតថា "ក្រៅពីនោះ គឺខ្ញុំបានបញ្ជាក់អំពីគោលជំហរកម្ពុជា ក្នុងការរួមដៃសហការ ជាមួយអាមេរិក ដើម្បីទប់ស្កាត់អំពីភេរកម្ម ក៏ដូចជាជំហរកម្ពុជា គាំទ្រដំណោះស្រាយបញ្ហា លើការចរចា ពិភាក្សាដែលនាំមកនូវសន្តិភាព សម្រាប់តំបន់ទាំងមូល។ ជារួម ជំនួបនេះ គឺបានផ្តល់នូវផលប្រយោជន៍ យ៉ាងសំខាន់ក្នុងទំនាក់ទំនង រវាងកម្ពុជា និងសហរដ្ឋអាមេរិក និងរវាងអាស៊ាន ជាមួយសហរដ្ឋអាមេរិកផងដែរ"។

សម្តេច បានបញ្ជាក់បន្ថែមទៀតថា "ក្រោយពីស្រស់ស្រូបអាហារ ពេលថ្ងៃត្រង់រួចហើយ ខ្ញុំបានបន្តការងារ នៅការិយាល័យ ក្នុងគេហដ្ឋានខ្ញុំជាធម្មតា។ គាប់ជួន នៅពេលរសៀល ចៅស្រីខ្ញុំ បានឆ្លៀតចូលមកសួរសុខទុក្ខ មុនពេលទៅសាលារៀន ខ្ញុំព្រមទាំងបាន និយាយដោយពាក្យផ្អែមល្ហែមថា "ចៅសូមជម្រាបសួរលោកតា ចៅស្រឡាញ់លោកតាខ្លាំង” គឺពិតជាធ្វើអោយខ្ញុំ រិតតែសប្បាយចិត្ត និងកាន់តែមានកម្លាំងចិត្ត ក្នុងការធ្វើការងារ ហើយភ្លេចអស់ ពីការនឿយហត់។ ខ្ញុំមានជំនឿថា ឪពុកម្តាយ ជីដូនជីតា គឺពិតជាមានអារម្មណ៍ដូចខ្ញុំដែរ នៅពេលដែលមានចៅ ចេះនិយាយសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តបែបនេះ។
សូមជនរួមជាតិ ជួបតែសំណាងល្អ និងមានសេចក្តីសុខ និងសុភមង្គមក្នុងក្រុមគ្រួសារជានិច្ច"៕