ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា ២០១៦ នេះ នៅ​អនុ​វិទ្យាល័យ​ទឹកល្អក់ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារសិក្សា​៤​ខ្នង ដែល​ជា​ហិរញ្ញ​ទាន​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន ក្នុង​នោះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ផង​ដែរ ។

អគារសិក្សា​៤​ខ្នង សរុប​មាន​៧៦​បន្ទប់ ១-​ស្ថិត​នៅ​អនុ​វិទ្យាល័យ ហ៊ុន សែន ពោ​ធិ័​ចិន​តុង មាន​កម្ពស់​៣​ជាន់ ២-​នៅ​វិទ្យាល័យ ហ៊ុន សែន បុរី ១០០​ខ្នង មាន​កម្ពស់​៥​ជាន់ ៣-​នៅ​អនុ​វិទ្យាល័យ​ចំរើន​ផល មាន​កម្ពស់​៤​ជាន់ និង​៤-​នៅ​អនុ​វិទ្យាល័យ​ទឹកល្អក់ មាន​កម្ពស់​៤​ជាន់ ។