ទឹកមាត់​អាចមើលដឹង​ពីការស្លាប់​របស់អ្នក

អ្នកស្រាវជ្រាវ​មកពីសាកលវិទ្យាល័យ Birmingham បាន​រកឃើញ​ថា កម្រិត​ជាតិប្រូតេអ៊ីន​តិច​ក្នុងទឹកមាត់​អាចបង្កភាព​គ្រោះថ្នាក់​ដល់អាយុ​ជីវិតមនុស្ស។

  

ទឹកមាត់​អាចមើលដឹង​ពីការស្លាប់​របស់អ្នក 

ក្រុមអ្នកស្រាវជ្រាវ​បានត្រួតពិនិត្យ​មើលទំនាក់ទំនង​រវាងការ​ផលិត​អេម៉ូក្លូប៊ីន, សារធាតុ​ប្រូតេអ៊ីន នៅ​ក្នុង​ទឹកមាត់ និង​អត្រានៃ​មរណភាព​របស់មនុស្ស​ទូទៅ។ អេម៉ូក្លូប៊ីន ឬសារធាតុប្រូតេអ៊ីន​ត្រូវបាន​បង្កើតឡើង​ដោយកោសិកា​ឈាមស ហើយ​មានតួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង។ អ្នក​ស្រាវជ្រាវបាន​រកឃើញ​ភាពអវិជ្ជមាន​រវាងការ​ផលិតអេម៉ូក្លូប៊ីន និង​បុព្វហេតុធ្វើឲ្យ​មរណភាព។ មានកត្តាមួយ​ចំនួន​ដែល​អាចប៉ះពាល់​ដល់​ការផលិត​សារធាតុ​ប្រូតេអ៊ីន និងការ​រក្សាកម្រិត​របស់វា។

អ្នកស្រី Anna Phillips មកពីសាកលវិទ្យាល័យ Birmingham បាន​មានប្រសាសន៏​ថា មានបញ្ហា​មួយចំនួន ដែល​យើងមិន​អាចគ្រប់គ្រង​បានដូច​ជា បញ្ហាអាយុ, តំណពូជ ឬជំងឺ ប៉ុន្តែបញ្ហាសុខភាព​ទូទៅក៏អាច​ប៉ះពាល់ដល់​កម្រិតសារធាតុប្រូតេអ៊ីន​ដូចជា៖ ភាព​តានតឹង, របប​អាហារ, ការធ្វើលំហាត់​ប្រាណ, ជាតិស្រវឹង និង​ការជក់បារី។ នៅក្នុង​ការសិក្សាស្រាវជ្រាវ​មួយ មាន​មនុស្សជំទង់ ៦៣៩ នាក់​មកពីក្រុមមនុស្ស​ចាស់នៃ​ប្រទេសស្កុតឡេន​ខាង​លិចបាន​ចូលរួម។ អ្នកចូល​រួមមាន​អាយុ ៦៣​ ឆ្នាំ ដែលត្រូវបាន​គេវាស់ស្ទង់​កម្រិត អេម៉ូក្លូប៊ីន។ អ្នកស្រីបាន​បន្ថែមទៀត​ថា ប្រសិនបើរកឃើញ​កម្រិតសារធាតុ​ប្រូតេអ៊ីន ឬអេម៉ូក្លូប៊ីនតិច, វាអាច​បង្ហាញថា ភាពគ្រោះថ្នាក់​ដល់អាយុជីវិត​នឹង​មកដល់៕

ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទឹកមាត់​អាចមើលដឹង​ពីការស្លាប់​របស់អ្នក