​វិធី​ ១០​យ៉ាង​ដើម្បី​ចៀស​ឱ្យ​ផុត​ពី​បញ្ហា​ជំងឺ​ទឹកនោម​ផ្អែម​

​​ការ​​ថែ​ទាំ​​ចំពោះ​​ជំងឺ​ទឹក​​នោម​​ផ្អែម ​​គឺ​​ជា​ទំ​នួស​​ខុស​​ត្រូវ​​ពេញ​​មួយ​ជី​វិត ​​ហេតុ​​ដូច្នេះ​​សូម​​ពិចារណាដ​ល់​យុទ្ធ​សាស្រ្ដសំ​ខាន់​ ដើម្បី​ការពារ​កុំ​ឱ្យមា​ន​ភាព​ស្មុគស្មាញ ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​។ ​ជំងឺ​ទឹក​នោម​ផ្អែម ​គឺ​ជាជំ​ងឺ​មួយ​ប្រភេទដ៏​ធ្ងន់ធ្ងរ​។​ ការ​អនុវត្ដ​នូវ​គម្រោង​ការ​ព្យាបាល​នៃ​ជំងឺ​ទឹកនោម​ផ្អែម​របស់អ្នក​ គឺទា​ម​ទារ​ការ​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​បំផុត​ ប៉ុន្ដែ​ការ​ព្យាយាម​របស់​អ្នកពិ​ត​ជាមិ​ន​ឥត​ប្រយោជន៍​។ ​ការ​ថែ​ទាំ​ជំងឺ​ទឹក​នោម​ផ្អែម​ដោយ​ការ​យក​ចិត្ដ​ទុក​ដាក់ ​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ នៃ​បញ្ហា​ធ្ងន់​ធ្ងន់ ​ឬសូ​ម្បី​តែ​បញ្ហា ​ដែល​គម្រាម​​កំហែងដល់​អាយុជីវិត​។  ខា​ង​ក្រោម​នេះ ​Cool News​ សូម​ណែនាំ​នូវ​វិធី ​១០​យ៉ាង​  ដើម្បី​អនុវត្ដ​នូវ​តួនាទី​ដ៏​សកម្ម ​ក្នុង​ការ​ថែ​ទាំ​អ្នកជំ​ងឺ​ទឹក​នាំ​ផ្អែម​ និង​រីករាយ ​ជា​មួយ​នឹង​ការរ​ស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ​នា​ពេល​អនាគត​៖​
​វិធី​ ១០​យ៉ាង​ដើម្បី​ចៀស​ឱ្យ​ផុត​ពី​បញ្ហា​ជំងឺ​ទឹកនោម​ផ្អែម​
១. យកចិត្ដទុកដាក់ឱ្យម៉ត់ចត់ ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់អ្នក៖ សមាជិក នៃក្រុមថែទាំជំងឺទឹកនោមផ្អែមរបស់អ្នក មានជាអាទិ៍វេជ្ជបណ្ឌិត អ្នកផ្ដល់ការថែទាំបឋម អ្នកអប់រំគិលានុបដ្ឋាកថែទាំជំងឺទឹកនោមផ្អែម អ្នកឯកទេសផ្នែករបបអាហារ ជួយអ្នកឱ្យយល់ដឹងបន្ថែមនូវមូលដ្ឋាន នៃជំងឺទឹកនោមផ្អែម និងផ្ដល់ការគាំទ្រក្នុងរយៈពេលព្យាបាល។ ប៉ុន្ដែវាក៏អាស្រ័យទៅលើផងដែរ ក្នុងការគ្រប់គ្រងអាការៈជាក់ស្ដែងរបស់អ្នក។ ចូរហាត់រៀនឱ្យបានយល់ដឹងបន្ថែមអំពីជំងឺទឹកនោមផ្អែម តាមតែអ្នកអាចធ្វើបាន។ សូមបង្កើតឱ្យមានតម្លាប់ទទួលទានអាហារដើម្បីសុខភាព  និងបង្កើនសកម្មភាពរាងកាយឱ្យក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ រក្សាទម្ងន់រាងកាយឱ្យបានសមស្របសម្រាប់សុខភាព ធ្វើការត្រួតពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នក និងអនុវត្ដតាមការណែនាំការណែនាំរបស់វេជ្ជបណ្ឌិត ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នក។ ធ្វើការសុំជំនួយពីសមាជិកក្រុម ផ្ដល់ការព្យាបាលជំងឺទឹកនោមផ្អែមរបស់អ្នក នៅពេលដែលអ្នកត្រូវការ។
២. កុំជក់បារី៖ ការជក់បារីធ្វើឱ្យកើនឡើងគ្រោះថ្នាក់ នៃបញ្ហាជំងឺទឹកនោមផ្អែមផ្សេងៗរួមមានដូចជា៖•ធ្វើឱ្យថយចុះលំហូរឈាមទៅកាន់ជើង ដែលអាចដឹកនាំទៅរកការឆ្លងរោគ ដំបៅ និងការដាច់ដោចផ្នែកណានៃរាងកាយដោយសារជាតិស្ករ។•កើតឡើងជំងឺបេះដូង•ដាច់សរសៃឈាមក្នុងខួរក្បាល•ជំងឺភ្នែក ដែលអាចនាំឱ្យពិការភ្នែក•ខូចសរសៃប្រសាទ•និងជំងឺតម្រងនោមសូមធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក អំពីវិធីដើម្បីជួយអ្នកឱ្យឈប់ជក់បារី ឬប្រើប្រាស់ប្រភេទថ្នាំជក់ដទៃទៀត។
៣. រក្សាសម្ពាធឈាម និងកូឡេស្ដេរ៉ូលរបស់អ្នក ឱ្យនៅក្រោមការគ្រប់គ្រង៖ ប្រភេទជំងឺដូចជា ជំងឺទឹកនោមផ្អែម និងជំងឺសម្ពាធឈាមនេះអាចធ្វើឱ្យខូចនូវសរសៃឈាមរបស់អ្នក។ ម្យ៉ាងទៀតជាតិកូឡេស្ដេរ៉ូលក៏ជាបញ្ហា ដែលគួរឱ្យព្រួយបារម្ភដែរ ពីព្រោះការខូចសរសៃឈាមនេះគឺតែងតែវិវត្ដទៅរកសភាពធ្ងន់ធ្ងរ នៅពេលអ្នកមានជំងឺទឹកនោមផ្អែម។ នៅពេលបញ្ហាទាំងនេះប្រមូលផ្ដុំគ្នាឡើង វាអាចដឹកនាំទៅរកការស្ទះសរសៃឈាមបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល ឬបញ្ហាដទៃទៀតដែលគម្រាមកំហែងដល់អាយុជីវិត។ការពិសាអាហារមិនសម្បូរជាតិខ្លាញ់ និងល្អចំពោះសុខភាព និងការហាតើប្រាណជាទៀងទាត់ គឺអាចបំពេញនូវការគ្រប់គ្រងការឡើងសម្ពាធឈាម និងកូឡេស្ដេរ៉ូល។ វេជ្ជបណ្ឌិតរបស់អ្នក ក៏អាចណែនាំអ្នកឱ្យពិសាថ្នាំតាមវេជ្ជបញ្ជាផងដែរ។
៤. កំណត់កាលបរិច្ឆេទ ដើម្បីទៅពិនិត្យភ្នែក និងរាងកាយឱ្យបានទៀងទាត់៖  សូមកំណត់កាលបរិច្ឆេទ ដើម្បីត្រួតពិនិត្យមើលពីស្ថានភាពជំងឺទឹកនោមផ្អែមឱ្យបាន ២ ទៅ៣ដងក្នុងមួយឆ្នាំ ក្រៅពីការពិនិត្យភ្នែក និងរាងកាយមួយដងក្នុងមួយឆ្នាំ។  អំឡុងពេលធ្វើការត្រួតពិនិត្យរាងកាយ វេជ្ជបណ្ឌិតនឹងសាកសួរអ្នកអំពីកម្រិតអាហារូបត្ថម្ភ និងសកម្មភាពរបស់អ្នក និងរិះរកមើលបញ្ហាទាក់ទងនឹងជំងឺទឹកនោមផ្អែមដូចជា សញ្ញានៃការខូចតម្រងនោម ការខូចសរសៃប្រសាទ និងជំងឺបេះដូង ព្រមទាំងឆ្លុះរកមើលបញ្ហាវេជ្ជសាស្រ្ដដទៃទៀតផង។ ម្យ៉ាងទៀតអ្នកឯកទេសថែទាំភ្នែករបស់អ្នក នឹងត្រួតពិនិត្យរកមើលសញ្ញា នៃការខូចរ៉េទីនភ្នែក ជំងឺបាយភ្នែក ជំងឺទឹកដក់ក្នុងភ្នែក។
៥. ទទួលវ៉ាក់សាំង ដែលមិនហួសកាលបរិច្ឆេត៖ កម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់អាចធ្វើឱ្យប្រព័ន្ធស៊ាំរបស់រាងកាយចុះខ្សោយ ដែលទាមទារឱ្យទទួលការចាក់វ៉ាក់សាំងជាចាំបាច់ជាងពេលធម្មតា។ សូមធ្វើការសាកសួរវេជ្ជបណ្ឌិតរបស់អ្នកអំពី៖•វ៉ាក់សាំងជំងឺផ្ដាសាយ៖ ការចាក់វ៉ាក់សាំងក្នុងមួយឆ្នាំម្ដងអាចជួយអ្នកឱ្យមានសុខភាពល្អក្នុងអំឡុងរដូវគ្រុនផ្ដាសាយ ព្រមទាំងការពារនូវបញ្ហាធ្ងន់ធ្ងរពីជំងឺផ្ដាសាយផងដែរ។•វ៉ាក់សាំងការពារជំងឺរលាកសួត៖ ជួនកាលវ៉ាក់សាំងការពារជំងឺរលាកសួត គឺតម្រូវឱ្យចាក់ត្រឹមមួយម្ជុលប៉ុណ្ណោះ។ ប្រសិនបើអ្នកមានបញ្ហាពីជំងឺទឹកនោមផ្អែម ឬក៏អ្នកមានអាយុ ៦៥ឆ្នាំ ឬច្រើនជាងនេះ អ្នកអាចត្រូវចាក់វ៉ាក់សាំងមួយម្ជុល ដែលមានប្រសិទ្ធភាពការពាររយៈពេល ៥ឆ្នាំ។•វ៉ាក់សាំងការពារជំងឺថ្លើមប្រភេទបេ៖  មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺណែនាំនូវវ៉ាក់សាំងការពារជំងឺថ្លើមប្រភេតបេ សម្រាប់មនុស្សចាស់ផ្ទុកជំងឺទឹកនោមផ្អែម ដែលពីមុនមិនធ្លាប់ទទួលវ៉ាក់សាំង និងមានអាយុតិចជាង ៦០ឆ្នាំ។ ប្រសិនបើអ្នកមានអាយុ៦០ឆ្នាំ ឬច្រើនជាងនេះ ហើយមិនធ្លាប់បានទទួលវ៉ាក់សាំងការពារជំងឺថ្លើមប្រភេទបេពីមុនមកទេ សូមធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកថាតើវ៉ាក់សាំងនេះសមស្របសម្រាប់អ្នកឬទេ។•វ៉ាក់សាំងដទៃទៀត៖ សូមទទួលការចាក់វ៉ាក់សាំងការពារជំងឺតេតាណូស ដែលមិនហួសកាលបរិឆ្ឆេទ ហើយវេជ្ជបណ្ឌិតរបស់អ្នកអាចណែនាំអ្នកអំពីវ៉ាក់សាំងដទៃទៀត។
៦. ថែទាំធ្មេញរបស់អ្នក៖ ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យអ្នកងាយនឹងកើតជំងឺទឹកនោមផ្អែម។ សូមដុសធ្មេញរបស់អ្នកឱ្យបានយ៉ាងតិចពីរដងក្នុងមួយថ្ងៃ ប្រើអំបោះសម្អាតធ្មេញឱ្យម្ដងក្នុងមួយថ្ងៃ និងកំណត់កាលបរិច្ឆេទពិនិត្យធ្មេញយ៉ាងតិចឱ្យបានម្ដងក្នុងមួយឆ្នាំ។ សូមខលទៅទន្ដបណ្ឌិតរបស់ ប្រសិនបើអញ្ចាញរបស់អ្នកហូរឈាម ឡើងក្រហម និងហើម។
៧. យកចិត្ដទុកដាក់ចំពោះជើងរបស់អ្នក៖ ជាតិស្ករនៅក្នុងឈាមខ្ពស់អាចបន្ថយលំហូរឈាម និងអាចធ្វើឱ្យខូចកោសិកានៅក្នុងជើង។ ប្រសិនបើទុកចោលមិនព្យាបាល ការដាច់រយះ និងពងទឹកអាចនាំឱ្យឆ្លងរោគធ្ងន់ធ្ងរ។ ជំងឺទឹកនោមផ្អែមអាចនាំទៅរកការឈឺចាប់ ចាប់ខ្ទោកៗ និងស្ពឹកជើងលែងដឹង។ វិធីដើម្បីការពារបញ្ហាជើងរបស់អ្នក៖•លាងសម្អាតជើងរបស់អ្នកជារៀងរាល់ថ្ងៃនៅក្នុងទឹកក្ដៅឧណ្ហៗ ។ ចៀសវាងត្រាំងជើងរបស់អ្នក ពីព្រោះការត្រាំជើងដូច្នេះអាចនាំឱ្យស្បែកស្ងួត។•ជូតសម្ងួតជើងរបស់អ្នកថ្នមៗ ជាពិសេត្រង់ចន្លោះម្រាមជើង។•បន្សើមជើង និងកជើងរបស់អ្នកដោយឡូសិន ឬជែលប្រេង។ សូមកុំដាក់ប្រេង ឬក្រែមត្រង់ចន្លោះម្រាមជើងរបស់អ្នក ព្រោះការសើមជ្រុលអាចនាំឱ្យឆ្លងរោគ ឬរលាក។•ត្រួតពិនិត្យជើងរបស់អ្នករាល់ថ្ងៃ ដើម្បីរកស្បែកក្រិន ពងទឹក ជំងឺ ភាពក្រហម និងការហើម។•ធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានដំបៅ ឬបញ្ហាជើងដទៃទៀត ដែលមិនអាចចាប់ផ្ដើមជាសះស្បើយក្នុងរយៈពេលប៉ុន្មានថ្ងៃ។
៨. ពិចារណាដល់ការប្រើប្រាស់ថ្នាំAspirin ប្រចាំថ្ងៃ៖ ការពិសាថ្នាំ Aspirin ក្នុងកម្រិតតិចរាល់ថ្ងៃ អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺស្ទះសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ សូមធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកថាតើ ការព្យាបាលដោយ Aspirin រាល់ថ្ងៃសមស្របសម្រាប់អ្នក ឬក៏អត់ រួមទាំងកម្លាំង នៃថ្នាំ Aspirin ដែលមានប្រសិទ្ធភាពផងដែរ។
៩. បើអ្នកពិសាគ្រឿងស្រវឹង សូមពិសាដោយការទទួលខុសត្រូវ៖ គ្រឿងស្រវឹងអាចបណ្ដាលឱ្យជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ ឬចុះទាប ដោយអាស្រ័យទៅលើកម្រិតតិចច្រើន ដែលអ្នកទទួលទាន និងថាតើអ្នកពិសាអាហារក្នុងពេលជាមួយគ្នា ឬយ៉ាងណា។ ប្រសិនបើអ្នកសម្រេចថាទទួលទានគ្រឿងស្រវឹងហើយ សូមទទួលទានក្នុងកម្រិតល្មមបានហើយ និងត្រូវពិសាអាហារជាមួយផង។ 
១០.  គ្រប់គ្រងភាពតានតឹងរបស់អ្នក៖ ប្រសិនបើអ្នកមានអារម្មណ៍តានតឹង អ្នកងាយនឹងមើលរំលងនូវទម្លាប់ថែទាំជំងឺទឹកនោមផ្អែមរបស់អ្នកណាស់។ អ័កម៉ូន ដែលរាងកាយរបស់អ្នកផលិតបាន ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងយូរពេល អាចរាំងខ្ទប់នូវអាំងស៊ុយលីន ពីការធ្វើដំណើរការជាប្រក្រតី ដែលធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ ដើម្បីគ្រប់គ្រងឱ្យបាន គឺត្រូវកំណត់ព្រំដែន នៃស្រ្ដេស ហាត់រៀនទិចនិកសម្រាក និងទទួលទានដំណេកឱ្យបានគ្រប់គ្រាន់៕ 
អត្ថបទ៖ ដេវីដ