​មនុស្ស​១៣​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​លិចទូក​ដឹក​ជនភៀស​ខ្លួន​ខុស​ច្បាប់​នៅ​ម៉ាឡេស៊ី​

​យោងតា​ម​ការ​ផ្សាយរ​បស់​ភ្នា​ក់​ងារសា​រព័ត៌​មាន​រដ្ឋ​ចិន ​​ស៊ិន ហួ កាល​ពី​ថ្ងៃទី​២៦ ​ខែម​ករា​ ឆ្នាំ​២០១៦ ​បានឲ្យ​ដឹងថា ​អាជ្ញា​ធរ​ម៉ាឡេស៊ី ​បាន​ពើប​ប្រទះ​ឃើញ​សាកសព​មនុស្ស​ចំនួន ១​៣នាក់​នៅ​ភាគ​ខាង​ត្បូង រ​ដ្ឋ J​ohor​ ក្រោយ​ពី​មាន​ការ​រាយការណ៍​​ថា ​មាន​ហេតុការណ៍​​លិចទូក​មួយ​ដែល​មាន​ផ្ទុក​មនុស្ស​ប្រមាណ ​៣៥​នាក់។​​
​មនុស្ស​១៣​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​លិចទូក​ដឹក​ជនភៀស​ខ្លួន​ខុស​ច្បាប់​នៅ​ម៉ាឡេស៊ី​
​បើតាម​មន្ត្រីប៉ូលិស ​សាកសពទាំ​ង​នោះ​​ត្រូវបាន​គេប្រទះ​ឃើញ​នៅ​ឆ្នេរស​មុទ្រ​ក្បែរ​ទីក្រុង ​Bandar ​Penawar​។ ​ប៉ូលិស​ប្រចាំតំបន់​លោក​ Rahmat ​Othman ​បញ្ជាក់ថា​ ទូក​ដែល​លិច​នោះ​គឺ​មាន​ដឹកជន​ចំណាក​ស្រុក​ខុស​ច្បាប់​ប្រមាណជា ​​៣៥នាក់​ពីប្រ​ទេស​ឥណ្ឌូនេស៊ី​។ ​ដោយ​ឡែក​ ឆ្មាំ​សមុទ្រ​បាន​ឲ្យដឹ​ងថា​ ទូក​​ដឹកជន​ភៀស​ខ្លួន​ខុស​ច្បាប់​ទាំង​នោះ ទំ​នង​ជា​លិចប​ណ្តាលម​ក​​ពីបញ្ហា​អាកាសធាតុ​៕​
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ Xinhau