រថយន្ត​បើក​បុក​ពីក្រោយ​ទាំង​កំរោល ធ្វើឱ្យ​ស្ត្រី​ម្នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

Doliprane TVC

​ភ្នំពេញ : ស្ត្រី​លក់​ចំណាស់​ម្នាក់​ត្រូវបាន​រថយន្ត​បែន​ដឹក​ដី​បើក​បុក និង កិន បណ្ដាលឱ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅនឹងកន្លែង ក្នុងខណៈ​ពេលដែល​គាត់​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​ដោយ​មិនដឹង​ខ្លួន ។ រថយន្ត​នោះបាន​បុក​គាត់​ពីក្រោយ​ទាំង​កំរោល​តែម្ដង ដែល​ហេតុ​ការ​ណ៏​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែមករា​ឆ្នាំ ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​ ​ស្ត្រី​រងគ្រោះ​ឈ្មោះ ទី ច​ន្នី អាយុ ៤៧ មុខរបរ​លក់ដូរ ស្នាក់នៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន ជ័យ​និង មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ត្រល ឃុំ​សន្ទុក ស្រុក​សន្ទុក ខេត្តកំពង់ធំ ។

រថយន្ត​បើក​បុក​ពីក្រោយ​ទាំង​កំរោល ធ្វើឱ្យ​ស្ត្រី​ម្នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់​នោះ​ជិះ​ម៉ូតូ​គុប​ជ្រុង C90 ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1BC.7147 តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ក្នុង ទិសដៅ​ពី​កើ​តទៅ​លិច ។ លុះ​ពេលទៅដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ដឹក​ដី​មួយគ្រឿង​មិន​ស្គាល់​ម៉ាក បើកបរ​ស្រប​ទិស​គ្នា​ទៅដល់​បុក​ពីក្រោយ និង កិន​ទាំង​កំរោល បណ្តាលឱ្យ​បែក​ទ្រូង​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។​

រថយន្ត​បើក​បុក​ពីក្រោយ​ទាំង​កំរោល ធ្វើឱ្យ​ស្ត្រី​ម្នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

​ក្រោយពេល​កើតហេតុ រថយន្ត​បាន​បើក​រត់​បាត់ ចំណែក​សាកសព​ជនរងគ្រោះ​ត្រូវបាន​បងប្អូន​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី ៕ ( ប្រភព : TV5 )​

រថយន្ត​បើក​បុក​ពីក្រោយ​ទាំង​កំរោល ធ្វើឱ្យ​ស្ត្រី​ម្នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​