ទូរសព្ទ Zenfone 2 ស៊េរី​​ពិសេស​​ CPU ​មាន​ល្បឿន​ដល់​ទៅ​ ​២,៥GHz

ទូរសព្ទ Zenfone 2 ស៊េរី​​ពិសេស​​ CPU ​មាន​ល្បឿន​ដល់​ទៅ​ ​២,៥GHz

ក្រុមហ៊ុន​ ASUS បាន​បង្ហាញ​ទូរសព្ទ​ Zenfone 2 ស៊េរី​ថ្មី​មួយ​ទៀត​ដែល​បាន​ផ្លាស់ប្ដូរ​ប្រើ​​បន្ទះ​ Chip Intel មាន​ល្បឿន​លឿន​ជាង​ស៊េរី​ធម្មតា។

 

ទូរសព្ទ Zenfone 2 ស៊េរី​​ពិសេស​​ CPU ​មាន​ល្បឿន​ដល់​ទៅ​ ​២,៥GHz

 

ទូរសព្ទ​ស៊េរី​ថ្មី​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ Zenfone 2 Deluxe Special Edition ដោយ​មាន​បំពាក់​បន្ទះ​ Chip Intel Z3590 រួម​ជា​មួយ​នឹង​ CPU ប្រភេទ​ quad-core មាន​ល្បឿន​ ២,៥GHz។ បើ​និយាយ​ពី​ដំណើរ​ការ​គឺ​នឹង​មិន​មាន​ភាព​រអាក់រអួល​ដោយ​សារ​មាន​ផ្ទុក​ RAM ទំហំ​៤GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ២៥៦GB ដែល​អាច​បន្ថែម​ពី​ខាង​ក្រៅ​បាន។

 

លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ទៀត​ហាក់​មិន​មាន​ការ​ប្រែ​ប្រួល​ ដូច​ជា​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​១៣MP និង​កាមេរ៉ា​ Selfie ទំហំ​ ៥MP។ អេក្រង់​មាន​ទំហំ​៥,៥​អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ Full HD 1080p និង​ប្រើ​ប្រាស់​កញ្ចក់​ប្រភេទ​ Gorilla Glass ដែល​មាន​ភាព​ធន់​ល្អ។ ថាមពល​ថ្ម​នៃ​ទូរសព្ទ​មាន​ទំហំ​ ៣០០០mAh ដែល​មិន​អាច​ដោះ​ចេញ​បាន។

 

​Zenfone 2 Deluxe Special Edition មាន​ពីរ​ពណ៌​ឲ្យ​ជ្រើស​រើស​គឺ​ ពណ៌​ប្រាក់​ និង​ពណ៌​ខ្មៅ។​ ដោយ​ឡែក​​ទាក់​ទង​នឹង​កាលបរិច្ឆេទ​​និង​តម្លៃ​ដាក់​លក់​ខាង​ក្រុមហ៊ុន​មិន​បាន​ធ្វើ​ការ​បញ្ជាក់​នោះ​ទេ៕

 

ចុច​អាន៖ iPad ​ជំនាន់​ថ្មី​ លេច​ចេញ​លក្ខណៈ​ពិសេស

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena