ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ម្នាក់​គេចខ្លួន ដកហូត​ម៉ា​ទឹកកក ៥​កញ្ចប់ អាវុធខ្លី​១​ដើម​

កណ្តាល:  កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរ​:សេនីយ៍​ត្រី​ឯក សេរី​វុ​ទ្ធ អធិការរង​បាន​ចុះ​បង្ក្រាប ករណី ចែកចាយ​គ្រឿងញៀន នៅចំណុច​ភូមិ​រនះ​ឃុំ​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួនជនសង្ស័យ​បាន​១​នាក់​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃទី​២៦ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​រនះ ឃុំ​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​

​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ស៊ីវ ដា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​រនះ​ឃុំកោះដាច់ ខណ្ឌ​ជ្រោយចង្វា ដកហូត​បាន​ថ្នាំ​១​កញ្ចប់ ប្រភេទ​ម៉ា​ទឹកកក​តម្លៃ​២០​ម៊ឺ​ន
រៀល​។​

​ក្រោយ​ម​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា បាន​សហការ​ជាមួយអធិការដ្ឋាន នគរបាល​ស្រុក ខ្សាច់កណ្តាល​តាម​ចាប់​បក្សពួក​​របស់​ឈ្មោះ​ស៊ីវ ដា គឺមាន​ឈ្មោះ ប្រាក់ ពេ​ជ ហៅ ចក់ ពេ​ជ ភេទ​ប្រុស​អាយុ​២៦ ឆ្នាំ​នៅ​ភូមិ​កោះ​តូច ឃុំកោះ​ឱក​ញា​តី ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល (​តែ រក​ឈ្មោះ​ប្រាក់ ពេ​ជ​) មិនឃើញ​នៅផ្ទះ​។​

​ករណីនេះ​នៅ​ម៉ោង​២​រសៀល ថ្ងៃ​ដដែល ដោយមាន​ការអនុញ្ញាតិ ពី​លោក សេង វុទ្ធីព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តកណ្តាល ឲ្យ​ក​ម្លាំ​អធិការដ្ឋាន នគរបាលស្រុក​ខ្សាច់កណ្តាល សហការ​ជាមួយ​កម្លាំង​ខណ្ឌ​ជ្រោយចង្វា ឆែកឆេរ​លំនៅដ្ឋាន ឈ្មោះប្រាក់ ពេ​ជ ។​

​ការឆែកឆេរ បាន​រកឃើញ : ថ្នាំ​ប្រភេទ​ម៉ា​ទឹកកក ៥​កញ្ចប់​- អាវុធខ្លី ម៉ា​ឡុ​ក​(​អូទ្រីស​) ១ដើម (​កែឆ្នៃ​បាញ់​គ្រាប់កង់​)- គ្រាប់កង់​២ ប្រអប់​- ស្បោង​សំរាប់​វេច​ខ្ចប់​មួយចំនួន ជនសង្ស័យ​ខាងលើ​ត្រូវបាន សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សុំ​ណុំ​រឿង ចាត់ការ​តាមនីតិវិធី​៕​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ម្នាក់​គេចខ្លួន ដកហូត​ម៉ា​ទឹកកក ៥​កញ្ចប់ អាវុធខ្លី​១​ដើម​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ម្នាក់​គេចខ្លួន ដកហូត​ម៉ា​ទឹកកក ៥​កញ្ចប់ អាវុធខ្លី​១​ដើម​