សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី​២៣ មក​រា ២០១៦ ពិធី​ការិនី​វ័យ​៤០​ឆ្នាំ នាង Chelsea Handler បាន​ភ្ញាក់ផ្អើល​ពេល​សម្ភាសន៍​តារាចម្រៀង​វ័យ​២៣​ឆ្នាំ ចា​ស្ទី​ន ប៊ី​ប៊ើ ដោយ​គេ​ប្រើ​ពាក្យពេចន៍​លែបខាយ​នាង​ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ ។ កម្មវិធី​នោះ​មានឈ្មោះ​ថា Chelsea Lately ។

នាង​Chelsea Handler និយាយ​ថា «​ចា​ស្ទី​ន ប៊ី​ប៊ើ បាន​បញ្ចេញ​ពាក្យ​សម្តី​លែបខាយ​នាង​ខ្ញុំ​ទាំង​ខ្ញុំ​ជា​អ្នក​សម្ភាស​គេ ហើយ​រូបគេ​បាន​ឆ្លើយ​បង្វែរ​សំនួរ​ទៅ​វិញ ។ នាង​ខ្ញុំ​គិត​ថា​តារាចម្រៀង​វ័យក្មេង​រូប​នេះ​តែងតែ​ធ្វើ​បែប​នោះ​ទៅ​កាន់​នារី​វ័យ​ស្របាល​គ្នា ប៉ុន្តែ​សម្រាប់​នាង​ខ្ញុំ​គឺ​មិន​ប្រកាន់​ទេ ព្រោះ​វា​ជា​ទម្លាប​របស់​គេ​ទៅ​ហើយ ។ លើស​ពី​នេះ​ទៅ​ទៀត​នរណា​មិនដឹង​ពី​ចំណងស្នេហា​ចម្រូងចម្រាស​រវាង​រូបគេ និង​នាង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស​» ។

នាង Chelsea Handler ថ្លែងប្រាប់​គេហទំព័រ Variety ថា «​ចា​ស្ទី​ន ប៊ី​ប៊ើ គឺជា​ភ្ញៀវ​អាក្រក់​បំផុត​របស់​នាង​ខ្ញុំ​ក្នុង​ចំណោម​ភ្ញៀវ​កិត្តិយស​ច្រើន​នាក់​ផ្សេង​ទៀត ។ ខ្ញុំ​ធ្លាប់​សម្ភាស​គេ​កាលពី​ឆ្នាំ​២០០៩ ហើយ​ពេល​នោះ​ប៊ី​ប៊ើ គ្រាន់តែ​ជា​កុមា​រា​ម្នាក់​ប៉ុណ្ណោះ ។ ឆ្នាំ​២០១០ រូបគេ​បាន​បង្ហាញ​វត្តមាន​ម្តងទៀត​ក្នុង​កម្មវិធី ហើយ​ពេល​នោះ​គេ​បាន​ប្រើ​ពាក្យ​ថា «​ខ្ញុំ​នឹង​បើករថយន្ត​ទៅ​ទទួល​នាង​សម្រាប់​ការ​ណាត់ជួប​រាត្រី​នេះ​» ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ពិធីការនី​វ័យ​៤០​ឆ្នាំ​រូប​នេះ​មិន​ចាប់អារម្មណ៍​នឹង​កាយវិការ ឬ​ពាក្យ​សម្តី​របស់​ប៊ី​ប៊ើ​ទេ ហើយ​នាង​ក៏​មិន​ដែល​គិត​ថា​មាន​បុរស​វ័យក្មេង​ចាប់អារម្មណ៍ ព្រោះ​នាង​ចាស់ និង​គ្មាន​ភាព​សិច​ស៊ី​គួរ​ចង់​នៅ​ក្បែរ​ទេ ៕