ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ បើកបរ​ក្នុង​ល្បឿន​លឿន​​​ជ្រុល​ទៅ​បុក​រថយន្ត​ដាច់​កង់​ក្រោយ​ចំហៀង​ខាងឆ្វេង​បណ្តាល​ឲ្យ​ដួល​បោក​នឹង​រថយន្ត​​រង​របួស​រយះ​ចង្កា​ ​កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី២៧​​ មករា ​ត្រង់​ចំណុច​​ភ្លើងស្តុប​សន្ធរ​ម៉ុ​ក ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី១ ខ​ណ្ទួ​ល​គោក ។

ម៉ូតូ​បង្ក​ម៉ាក XT250 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ1BX-8191 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពីកើត​ទៅ​លិចក្នុង​ល្បឿន​លឿន រីឯ​រថយន្ត​ម៉ាក​ឡិច​ស៊ី​សRX 300 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ2J-6278 ជិះ​គ្នា​២​នាក់​ប្រុស​ទាំង​ពីរ ​។

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហ​តុ​ បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថ​យន្ត​ខាងលើ​បើក​តាម​មហាវិថី​ម៉ៅ​សេ​ទុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​លុះ​មក​ដល់​ចំណុច​ពាក់កណ្ដាល​ស្តុ​ប​ ស្រាប់តែ​​​ម៉ូតូ​​ខាងលើ​បើក​តាម​ផ្លូវ​កម្ពុជា​ក្រោម​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​​​បុក​កង់​ក្រោយ​រថយន្ត​ចំហៀង​ខាងឆ្វេង​​ ចំណែក​អ្នក​បើក​ម៉ូតូ​ដួល​បោក​នឹង​រថយន្ត​​​រង​របួស​តែ​ម្តង​ ។​

ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​សងខាង​បាន​ប្រកែក​គ្នា​យក​ត្រូវ​រៀងៗខ្លួន​ ​​ត្រូវ​​ប៉ូលិស​​​បញ្ជូន​ទាំង​​រថយន្ត​ និង​ម៉ូតូ ​ទៅ​កាន់​អធិការដ្ឋាន​​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​​​រង់​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕