MYTV ប្រកាស​រក​ក្រុម​ចំនួន​១២៨ ដើម្បី​ប្រជែង​យក​រង្វាន់​១ម៉ឺន​ដុល្លារ

ទូរទស្សន៍ MYTV បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​នៅ​លើ Page ផ្លូវ​ការ​របស់​ខ្លួន​«Sport Zone» មុន​នេះ​បន្តិច ដើម្បី​ស្វែង​រក​ក្រុម​បាល់​ទាត់​ហ្វុត​សាល​រហូត​ដល់​​១២៨​ក្រុម ឲ្យ​ចូល​រួម​នៅ​ក្នុង​ការ​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ​​២០១៦ ដែល​រៀបចំ​ឡើង​ដោយ​ទូរសទស្សន៍​នេះ ក្រោម​ការឧបត្ថម្ភ​របស់​ស្រា​បៀរ GANZBERG។

soccer-kh-1ការ​ប្រកួត​ហ្វុតសាលជ្រើស​រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​ប្រសិទ្ធនាម​ថា«GANZBERG FUTSAL CUP 2016»។ ចំណែក​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ មាន​៣​ចំណុច​គឺ​​១. ​ត្រូវ​មាន​សមាជិក​១២​នាក់ (បូក​ទាំង​គ្រូពេទ្យ និង​គ្រូ​បង្វឹក​ប្រចាំ​ក្រុម) ទី​២.មិន​ប្រកាន់ កីឡាករ អាជីព រឺ កីឡាករបរទេស និង​ទី​៣. ​ត្រូវ​ដំកល់​ទឹក​ប្រាក់​៥០ដុល្លារ ពេល​មាន​ឈ្មោះ​ចូល​រួម​ប្រកួត​ផ្លូវ​ការ ប៉ុន្តែ​ពេល​ប្រកួត​ចាញ់ នឹង​​ទទួលបាន​​ទឹក​ប្រាក់​នោះ​ត្រឡប់​ទៅ​វិញ។

mm2-4

ចំពោះ​ប្រាក់​រង្វាន់ ដែល​នឹង​ទទួល​បាន គឺ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១ នឹង​ទទួល​បាន​១ម៉ឺនដុល្លារ ក្រុម​លេខ​២​បាន​៥ពាន់​ដុល្លារ ក្រុម​លេខ​៣​​បាន​៣ពាន់​ដុល្លារ និង​ក្រុម​លេខ​៤​បាន​២ពាន់​ដុល្លារ។ នៅ​ក្នុង​សេចក្តីជូន​ដំណឹង​នេះ បាន​​ឲ្យ​ដឹង​ទៀត​ថា នឹងចាប់​ទទួល​ពាក្យ​រក​ក្រុម​ចូល​រួម​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦។ យ៉ាង​ណា​ក៏​ដោយ ការ​ជូន​ដំណឹង​នេះ មិន​ប្រាក់​ពី​កាល​បរិច្ឆេទ​នៃ​ការ​​ប្រកួត ឬ​រូប​មន្តនៃ​ការ​ប្រកួត​នោះ​ទេ ប៉ុន្តែ​សម្រាប់​​ការ​ទិញ​ពាក្យ និង​សាកសួរ​ព័ត៌​មាន​បន្ថែម គឺ​ក្រុមចង់​​ចូល​រួម​អាច​ទាក់​ទង​ទៅ​កាន់​មនុស្ស​៣​នាក់គឺ​​ទី​១ លោក ស៊ីថូ ណាថាន់ តាម​ទូរសព្ទ 012778389 លោក ថោង ប្រសើរ តាម​ទូរសព្ទ 012323848 និង​ នី រិទ្ធី តាម​ទូរសព្ទ 092555154៕