ឯកសារ​លេច​ធ្លាយ៖ Real មាន​ភាគលាភ​ពេល Arsenal លក់ Ozil

ស្តេច​ស Real Madrid នឹង​ទិញ​កិច្ចព្រមព្រៀង ក្នុង​កិច្ចសន្យា​ដោះដូរ​កីឡាករ Mesut Ozil មកវិញ​ជាមួយនឹង​កាំភ្លើង​ធំ Arsenal។ នេះ​បើ​យោងតាម​ឯកសារ​ផ្ទេរ លេច​ធ្លាយ មួយ​បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ។

ozilកុងត្រា​នៅលើ​គេហទំព័រ​លេច​ធ្លាយ បាល់ទាត់ ឬ Footbal Leaks Website បាន​ឲ្យ​ដឹងថា ក្លិប Arsenal ត្រូវតែ​ជូនដំណឹង​ទៅ​ក្លិប Real ប្រសិនបើ​ពួកគេ​ពិតជា​មានបំណង​ចង់​លក់​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ ទៅកាន់​ក្លិប​ណាមួយ​នៅ​អេស្បាញ​នេះ​វិញ។

បើ​យោងតាម​កិច្ចព្រមព្រៀង លក្ខខណ្ឌ​ហិរញ្ញវត្ថុ​នៃ​ការផ្ទេរ​កីឡាករ នាំ​លេង​រូបនេះ នឹងត្រូវ​បង្ហាញ​ឲ្យ​ក្លិប Real ដឹង​មុន ដែល​ក្លិប​នេះ​មាន​ពេល ៤៨ ម៉ោង ក្នុង​សម្រេចចិត្ត ថា​តើ​ព្រមព្រៀង​ជាមួយនឹង​តម្លៃ​ឬ​អត់ រហូតដល់​ថ្ងៃ​បញ្ចប់​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ (ម៉ោង​ក្នុង​ទីក្រុង​ឡុង​ដ៍)ទោះជា​ក្លិប​ណាមួយ ដាក់​តម្លៃ​មុន​ក៏បាន។
ករណី​ក្លិប​ណាមួយ​នៅ​អេស្បាញ ចុះ​កុងត្រា​ទិញ Ozil ច្រើនជាង ៥០ លាន​អឺរ៉ូ Real Madrid នឹង​ទទួលបាន​ភាគលាភ ៣៣ ភាគរយ​នៃ​ការលក់​នេះ។ សូមបញ្ជាក់ថា Arsenal បាន​ទិញ​កីឡាករ​រូបនេះ ៤៤លាន​អឺ​រូ កាលពី​ខែកញ្ញា ឆ្នាំ២០១។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្លិប Arsenal បាន​និយាយថា «ពួកយើង​មិនបាន​ពិភាក្សា ចំពោះ​កុងត្រា​ណាមួយ នៃ​កីឡាករ​របស់​យើង​ឡើយ»៕