Man City នឹងសម្លឹងរកការស្រោចស្រង់ក្នុង League Cup រាត្រីនេះ

ក្រោយពីបានឈ្នះពានក្នុងរដូវកាលឆ្នាំ២០១៣-២០១៤ ក្រុម Manchester City នឹងមានការលើកទឹកចិត្តមួយ ខណៈដែលពួកគេនឹងខិតខំព្យាយាមត្រឡប់លទ្ធផលដេញតាមពីក្រោយ ២-១ ក្នុងការប្រកួតដណ្តើមពាន League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ជាមួយនឹងក្រុម Everton នៅរាត្រីនេះ។
1
ស្របពេលបច្ចុប្បន្ន ក្រុម Man City កំពុងតែប្រមាញ់រកការឈ្នះពានរង្វាន់នេះជាលើកទី៤ និងខណៈដែលពួកគេបានធ្លាក់ចេញយ៉ាងឆាប់រហ័សក្នុងក្របខ័ណ្ឌ Champions League និងពាន FA Cup កាលពី២ឆ្នាំមុន ការឈ្នះពាន League Cup បានកើតឡើង នៅមុនពេលការទទួកលជ័យជម្នះក្នុងការប្រជែងដណ្តើមពាន Premier League។ ប្រសិនបើក្រុម Everton អាចដណ្តើមបានលទ្ធផលស្មើ ០-០ ម្តងទៀតដែលពួកគេដណ្តើមបាននៅកីឡដ្ឋាន Etihad កាលពីពីរសប្តាហ៍កន្លងទៅ ពួកគេនឹងឈានទៅប្រកួតដណ្តើមពាន League Cup វគ្គផ្តាច់ព្រ័ត្រជាលើកទី១បើគិតចាប់តាំងពីឆ្នាំ១៩៨៤ ប៉ុន្តែ ខ្សែការពារ Nicolas Otamendi ក្រុម Man City ជឿជាក់ថា រូបគេ និងមិត្តរួមក្រុមរបស់គេ បច្ចុប្បន្ន មានវិធានការក្នុងការដោះស្រាយជាមួយនឹងក្រុមរបស់លោក Roberto Martinez។

ខ្សែការពារអាហ្សង់ទីនរូបនេះបានប្រាប់គេហទំព័ររបស់ Man City ថា៖ «ការប្រកួតជើងទី១នៅលើទឹកដីក្រុម Everton មិនបានបញ្ចប់ដោយល្អសម្រាប់យើងឡើយ ហើយយើងលេងមិនបានល្អតាមដែលយើងអាចឡើយ ប៉ុន្តែ យើងត្រូវតែគិតថា វានៅសល់រយៈពេល៩០នាទីទៀត ហើយយើងអាចធ្វើវាបាន»។ Otamendi បានបន្ថែមទៀតថា៖ «Everton គឺជាក្រុមដ៏ខ្លាំងមួយ និងមិនមែនឈានទៅប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដោយសំណាងឡើយ។ ពួកគេធ្វើបានយ៉ាងល្អ និងរងបរាជ័យតែមួយលើកគត់ក្នងុការប្រកួតក្រៅដីក្នុងលីកនេះនៅរដូវកាលនេះ ហេតុនេះ យើងដឹងថា យើងជួបការជែងមួយ»។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ការជួបគ្នាបីលើកចុងក្រោយរវាងក្រុមទាំងពីរ
14.01.16 Manchester City 0-0 Everton
07.01.16 Everton 2-1 Manchester City
23.08.15 Everton 0-2 Manchester City

ប្រភពព័ត៌មាន៖ Bangkok Post

  • Man City នឹងសម្លឹងរកការស្រោចស្រង់ក្នុង League Cup រាត្រីនេះ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/01/27  Category:កីឡា