ខ្សែប្រយុទ្ធ Roma កំពុង​ត្រូវបាន​ចរចា​ទៅលេង​នៅ​ក្លិប​ចិន Jiangsu Suning

Roma បានបញ្ជាក់​ឲ្យ​ដឹងថា ពួកគេ​កំពុងស្ថិត​ក្នុងការ​ចរចា​ជាមួយ​ក្លិប​ចិន Jaingsu Suning លើ​ការផ្ទេរ​អតីត​ខ្សែប្រយុទ្ធ​កាំភ្លើង​ធំ Arsenal កីឡាករ Gervinho។

gervinhoកីឡាករ​អន្តរជាតិ​កូ​ឌី​វ័រ វ័យ ២៨ឆ្នាំ​រូបនេះ ស៊ុត​ចូល​ទី ៦ គ្រាប់​ឲ្យ​ក្លិប​ក្នុង​លី​ក Serie A នៅ​រដូវ​កាល​នេះ ក្រោយពី​បាន​ផ្ទេរ​មកលេង​នៅ​អ៊ីតាលី​កាលពី​ឆ្នាំ ២០១។ នាយក​ក្លិប លោក Mauro Baldissoni បាន​និយាយថា «ខ្ញុំ​អាច​បញ្ជាក់ថា មាន​ការចរចា​កំពុងតែ​ធ្វើឡើង លើ​ការផ្ទេរ Gervinho ទៅលេង​នៅ​ក្លិប​ចិន។ ករណី​កីឡាករ​នេះ​បង្ហាញ​ចាប់អារម្មណ៍​ចាកចេញ គ្មាន​ហេតុផល​ណាមួយ​ដែល​ត្រូវ​ឃាត់​រូបគេ​ទុក​នោះទេ»។

សូមបញ្ជាក់ថា ទឹកប្រាក់ ១៨លាន​អឺរ៉ូ​គឺជា​តម្លៃ​ខ្លួន​ដែល​ត្រូវ​បានដាក់​ស្នើ ទោះបីជា​មិនទាន់​ច្បាស់លាស់​ថា ក្លិប​នឹង​ទទួល​ឬ​យ៉ាងណា​ឡើយ។ ប្រសិនបើ​ដូច្នេះ​មៃ​ន Gervinho នឹង​ក្លាយជា​កីឡាករ​លំដាប់​ខ្ពស់​ចុងក្រោយ ដែល​ត្រូវ​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​ក្នុង​លី​ក Chinese Super League៕