West Ham ចង់​ខ្ចី​ជើង​ខ្សែប្រយុទ្ធ​ពីររូប​ពី​ក្លិប​តួ​ក​គី Fenerbache

ញញួរ​ធំ West Ham នឹងធ្វើ​ការចរចា​ជាមួយ​មន្ត្រី​ពី​ក្លិប Fenerbache នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ពួកគេ​ព្យាយាម​ចុះ​កុងត្រា​ខ្ចី​ជើង​ខ្សែប្រយុទ្ធ នី​ហ្សេ​រី​យ៉ា Emmauel Emenike។

west-hamបច្ចុប្បន្ន កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​កំពុង​លេង​លក្ខណៈ​ខ្ចី​ជើង​នៅ​ក្លិប Al Ain ក្នុងប្រទេស​កាតា ផ្ទេរ​ពី​ក្លិប​នៅ​ប្រទេស​តួ​ក​គី​មួយ​នេះ និង​នៅសល់​កុងត្រា​ពីរ​ឆ្នាំ​ជាមួយ​ក្លិប​នេះ​ផងដែរ។ West Ham ត្រូវបាន​គេ​ដឹងថា ចង់បាន​កីឡាករ Emenike នេះ​ជាអាទិ​ភាពខ្លាំង ខណៈ​គ្រូបង្វឹក​លោក Slaven Bilic កំពុង​ស្វែងរក​កីឡាករ​ជំនួស ខ្សែប្រយុទ្ធ Andy Carroll ដែល​កំពុងមាន​របួស។

លោក Bilic បាន​ឲ្យ​ដឹងថា «កីឡាករ​នេះ​គឺ​សំខាន់ ប៉ុន្តែ Fenerbache ប្រហែល​ត្រូវការ​ខ្សែប្រយុទ្ធ​ដទៃទៀត ជា​អាទិភាព ដូច្នេះ​វា​គ្មាន​អី​ច្បាស់លាស់​ទេ ដែល​ក្លិប​នេះ​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​នេះ​ចេញ​ឡើយ»។ រីឯ​កីឡាករ Yilmaz វ័យ ៣០ ឆ្នាំ​ដែល​ស៊ុត​ចូល ៩គ្រាប់​ក្នុង ១៥ប្រកួត​សម្រាប់​ក្លិប​ម្ចាស់​ពាន​លី​ក​តួ​ក​គី​នៅ​រដូវ​កាល​នេះ ក៏​នឹង​មកលេង​ជា​លក្ខណៈ​ខ្ចី​ជើង​នៅ​ក្លិប​អង់គ្លេស​នេះ​ផងដែរ រហូតដល់​ចុងរដូវ​កាល​នេះ ជាមួយនឹង​ជម្រើស​ទិញយក​ជា​អចិន្ត្រៃយ៍​ផងដែរ។
គ្រូបង្វឹក​ក្លិប​ញញួរ​ធំ​នេះ បាន​បន្តថា «Yilmaz គឺ​កីឡាករ​បាល់ទាត់​ល្អ​បំផុត។ គេ​គឺជា​ខ្សែប្រយុទ្ធ​ល្អឥតខ្ចោះ។ ខ្ញុំ​ស្គាល់​កីឡាករ​នេះ​ច្បាស់​ណាស់»។
មិនទាន់មាន​ចម្លើយ​ណា​យ៉ាង​ពី​ក្លិប​តួ​ក​គី Fenerbache នៅឡើយ​ទេ៕