Newcastle យល់ព្រមលើតម្លៃខ្លួន១២លានផោនដើម្បីនាំយក Townsend ពី Spurs

ខ្សែបម្រើស្លាប Andros Townsend នឹងទទួលការត្រួតពិនិត្យសុខភាពមួយនៅឯក្លិប Newcastle United ក្នុងរយៈពេល២៤ម៉ោងទៀត នៅមុនពេលការផ្ទេររបស់គេពីក្លិប Tottenham Hotspur។ នៅទីបំផុត ការផ្ទេរនេះត្រូវបានធ្វើឲ្យកើតឡើងនៅពេលដែលក្លិបទាំងពីរបានយល់ព្រមទៅលើតម្លៃដែលស្នើជុំ និងបានយល់ព្រមលើតម្លៃខ្លួន១២លានផោន (ស្មើនឹង១៧,២លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេសវ័យ២៤ឆ្នាំរូបនេះ។
1
កិច្ចព្រមព្រៀងគ្នានេះបង្ហាញពីការប្រថុយមួយសម្រាប់ក្លិប Newcastle និងលោក Steve McClaren ដែលជាអ្នកចាត់ការទូទៅរបស់ពួកគេ ខណៈដែល Townsend មិនបានលេងដល់រយៈពេល៩០នាទីពេញសម្រាប់ក្រុម Spurs សម្រាប់រយៈពេលស្ទើរតែ២ឆ្នាំ និងបានលេងត្រឹមតែ៦៤នាទីប៉ុណ្ណោះនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។ ខណៈដែលត្រូវបានបង្កកដោយលោក Mauricio Pochettino ក្រោយពីជម្លោះពាក្យសម្តីដោយសាធារណៈរបស់គេជាមួយនឹងលោក Nathan Gardiner ដែលជាគ្រូបង្វឹកផ្នែករាងកាយរបស់ Tottenham បន្ទាប់ពីការទទួលជ័យជម្នះលើក្រុម Aston Villa កាលពីការវិច្ឆិកា Townsend បានធ្វើការហ្វឹកហាត់ជាមួយនឹងក្រុមអាយុក្រោម២១ឆ្នាំសម្រាប់រយៈពេល២ខែកន្លះមកនេះ៕

ប្រភពព័ត៌មាន៖ The Guardian

  • Newcastle យល់ព្រមលើតម្លៃខ្លួន១២លានផោនដើម្បីនាំយក Townsend ពី Spurs已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/01/27  Category:កីឡា