សញ្ញា​ស្ងៀមស្ងាត់ ៤​យ៉ាង​អាច​បញ្ជាក់​ថា​ស​សៃឈាម​កំពុង​មានកំណក​

សញ្ញា​ស្ងៀមស្ងាត់ ៤​យ៉ាង​អាច​បញ្ជាក់​ថា​ស​សៃឈាម​កំពុង​មានកំណក​

​យោង​ទៅតាម​ស្ថិតិ​ជា​រៀងរាល់ឆ្នាំ​ក្នុង​សហរដ្ឋអាមេរិក​បានឲ្យដឹងថា មាន​មនុស្ស​ប្រមាណ​ច្រើនជាង ៧០០០០០​នាក់​ហើយ​ដែល​កើត​ជំងឺ​គាំងបេះដូង​ក្នុង​មួយ​ឆ្នាំៗ​។ ជំងឺ​មួយ​នេះ​អាច​រកឃើញ​បាន​ទាន់ពេល ហើយ​បើសិនជា​មាន​របៀប​រស់​នៅ​ផ្តល់​សុខភាព និង​ការព្យាបាល​បាន​ត្រឹមត្រូវ​ទៀត​នោះ វា​ពិតជា​អាច​បង្ការ និង​ពន្យា​ពេល​ជំងឺ​គាំងបេះដូង​បាន​ជាមិនខាន​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​រោគ​សញ្ញា​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា​ជា​ជំងឺ​បេះដូង​បាន​៖

​មាន​ស្នាម​ខ្សែ​នៅ​លើ​ទង​ស្លឹកត្រចៀក​
​ថ្វី​បើ​រោគសញ្ញា​មួយ​នេះ​ស្តាប់​មើលទៅ​ដូចជា​ចម្លែក​មែន​ក៏ដោយ ក៏​វា​ត្រូវបាន​គេ​សង្កត់​ធ្ងន់​ក្នុង​ការស្រាវជ្រាវ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ខុសៗ​គ្នា​ជា​ច្រើន​ថា​ជា​សញ្ញា​ស្ងៀមស្ងាត់​មួយ​របស់​ជំងឺ​សរសៃឈាម​បេះដូង​ដែរ​។ ដោយសារតែ​មាន​របត់​ឈាម​ខ្សោយ​ដូចជា សរសៃឈាម​អាក់ទែ​ក្នុង​បេះដូង ដូច្នេះ​ទង​ស្លឹកត្រចៀក​ក៏​អាច​កើត​ជា​ស្នាម​ខ្សែ​ដោយសារ​វា​ដែរ​។

​ការ​ទំពែក​ក្បាល​
​ការសិក្សា​ថ្មី​មួយ​ដែល​មាន​បុរស​ចូលរួម​ប្រមាណ ៣៧០០០​នាក់​បាន​បង្ហាញ​ឲ្យដឹងថា ភាព​ទំពែក​ក្បាល​ធ្ងន់ធ្ងរ​បង្ហាញ​អំពី​វត្តមាន​របស់​ជំងឺ​សរសៃឈាម​បេះដូង​ដ៏​ស្ងៀមស្ងាត់​លើ​មនុស្ស​គ្រប់​វ័យ​។

​ងាប់​លិង្គ ឬ​លិង្គ​មិន​ឡើង​រឹង​
​នេះ​អាច​ជា​សញ្ញា​មួយ​នៃ​កំណក​ឈាម​ក្នុង​សរសៃឈាម​នៅ​អាង​ត្រគាក ដែល​អាច​កើតឡើង​មុនពេល​កើត​ជំងឺ​គាំងបេះដូង​បាន និយាយ​រួម​គឺ​ធ្វើឲ្យ​លិង្គ​ពិបាក​ឡើងរឹង​សិន​។ ក្រោយពី​មាន​អាកា​រៈងាប់​លិង្គ ៣ ទៅ​៥​ឆ្នាំ គេ​ក៏​បាន​រកឃើញថា​មាន​ជំងឺ​សរសៃឈាម​បេះដូង​ដែរ​។ មានន័យ​ថា វា​មាន​ពេលវេលា​ច្រើន​ណាស់​ដើម្បី​រក​វា​ឲ្យឃើញ និង​បង្ការ​បញ្ហា​បេះដូង​។

​ឈឺ​នៅ​ស្មងជើង​ពេល​ដើរ​
​សញ្ញា​មួយ​នេះ​កើតឡើង​ជាពិសេស​លើ​អ្នក​ជក់បារី ព្រោះតែ​មាន​បញ្ហា​ក្រិន​រឹង​សរសៃឈាម​នៅ​ជើង​មុនពេល​កើត​ជំងឺ​សរសៃឈាម​នៅ​បេះដូង​។ ដូច្នេះ​អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​បើសិនជា​មាន​រោគ​សញ្ញា​មួយ​នេះហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី27  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។