គន្លឹះ​របប​អាហារ​សម្រាប់​អ្នក​ប្តូរ​តម្រងនោម​ថ្មី​គួរ​អនុវត្ត​

គន្លឹះ​របប​អាហារ​សម្រាប់​អ្នក​ប្តូរ​តម្រងនោម​ថ្មី​គួរ​អនុវត្ត​

​ក្រោយ​ពី​ប្តូរ​តម្រងនោម​រួច អ្នកជំងឺ​ភាគច្រើន​គឺ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ដោយសារតែ​ពួកគេ​ត្រូវ​ប្រើ​ថ្នាំ​ជាច្រើន​ដើម្បី​កុំឲ្យ​រាងកាយ​មិន​ទទួលយក​តម្រង​នោ​មនោះ​។ ថ្នាំ​ទាំង​នេះ​ងាយ​នឹង​ធ្វើឲ្យ​អ្នក​ជំងឺឆ្លង​រោគ​ណាស់ ដូច្នេះ​ហើយ​អ្នក​ត្រូវតែ​ធ្វើ​ទៅ​តាម​របប​អាហារ​ដែល​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​ផលវិបាក​នានា​។ ជាមួយគ្នានេះដែរ មនុស្ស​ភាគច្រើន​ដែល​ជួប​បញ្ហា​ខ្សោយតម្រងនោម​នោះ​គឺ​ពួកគេ​មាន​ជំងឺ​ទឹកនោម​ផ្អែម លើស​សម្ពាធ​ឈាម ឬ​ខ្សោយបេះដូង ដូច្នេះ​ការគ្រប់គ្រង​របប​អាហារ​គឺជា​រឿង​សំខាន់​ណាស់​។ មួយវិញទៀត ការប្រើប្រាស់​ថ្នាំ​ទប់ស្កាត់​ប្រព័ន្ធ​ភាពស៊ាំ​អាច​ធ្វើឲ្យ​អ្នក​ប្រឈម​កាន់តែ​ខ្លាំង​ជំងឺ​ទឹកនោម​ផ្អែម លើស​សម្ពាធ​ឈាម ឬ​ជំងឺ​បេះដូង​ដែរ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​របប​អាហារ​ដែល​អ្នកជំងឺ​ប្តូរ​តម្រងនោម​គ្រប់រូប​គួរ​អនុវត្តតាម​។​

​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​

​ក្រោយ​ពី​ប្តូរ​តម្រងនោម​រួច រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​កាន់តែច្រើន​ដើម្បី​ជួយ​ដល់​ដំណើរកា​រណ៍​នៃ​ការ​ជាសះស្បើយ និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។ ហេ​ត​ដូច្នេះហើយ ការ​ញ៉ាំ​ប្រូតេអ៊ីន​ច្រើន​គួរតែ​ជា​រឿង​គ្មាន​ដែន​កំណត់​ឡើយ​។ ជាមួយគ្នានេះដែរ អ្នកជំងឺ​ដែល​ធ្លាប់​លាង​ឈាម​កាលពីមុន ព្រមទាំង​ក្រោយ​ប្តូរ​តម្រងនោម​រួច​គួរតែ​ញ៉ាំ​ប្រូតេអ៊ីន​កាន់តែច្រើន​។

​កុំ​ញ៉ាំ​ផ្លែឈើ​ឆៅ​
​ការ​ញ៉ាំ​ផ្លែឈើ​ឆៅ​មិន​ត្រូវបាន​ណែនាំ​ឲ្យទទួល​ទាន​ឡើយ​ព្រោះ​វា​ជា​របស់​ដែល​ធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការបង្ក​រោគ​។ យ៉ាងណាមិញ អ្នក​អាច​ញ៉ាំ​ផ្លែឈើ​ដោយ​ចម្អិន​វាឲ្យ​ឆ្អិន​សិន​ដើម្បី​កាត់បន្ថយ​ចំនួន​បាក់តេរី និង​ឆ្លង​រោគ​បាន​។


​​ទឹកដោះយ៉ា​អួ​

​ទឹកដោះយ៉ា​អួមាន​ប្រូតេអ៊ីន​ល្អៗ​ជាច្រើន​ដែល​ជា​តម្រូវការ​សម្រាប់​អ្នកជំងឺ​ក្រោយ​ប្តូរ​តម្រងនោម​រួច​។ ប៉ុន្តែ​ចូរ​ចៀសវាង​ការ​ញ៉ាំ​ទំពាំងបាយជូ​រ ព្រោះ​វា​ត្រូវបាន​គេ​ស្គាល់​ថា អាច​មាន​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​ទប់ស្កាត់​ប្រព័ន្ធ​ភាព​ស៊ាំ ហើយក៏​អាច​រំខាន​ដល់​ការ​ជាសះស្បើយ​របស់​តម្រងនោម​ថ្មី​ដែរ​។

​មិនបាច់​ចៀសវាង​ការ​ញ៉ាំ​ផ្លែឈើ ឬ​បន្លែ​ដែល​មាន​គ្រាប់​ទេ​
អាហារ​ដែល​មាន​គ្រាប់​ដូចជា ប៉េង​ប៉ោះ ពោត​បារាំង ត្របែក ឪឡឹក ។​ល​។ ត្រូវបាន​គេ​ចាត់ទុក​ថា​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ ហើយក៏​អាច​ញ៉ាំ​បាន​ក្រោយ​ពី​ប្តូរ​តម្រងនោម​រួច​ដែរ ដើម្បី​ផ្តល់​ជា​ជីវជាតិ​ផ្សេងៗ​ដល់​រាងកាយ​ដូចជា អេឡិចត្រូ​លីត្រ និង​កូ​ឡេ​ស្តេ​រ៉ុលក្នុង​កម្រិត​ធម្មតា​។ ជាមួយគ្នានេះដែរ ចូរ​ប្រាកដថា ចំនួន​ប៉ូ​តា​ស្យូម​ក្នុងឈាម​គឺ​គ្រប់គ្រាន់​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​គ្រួស​ក្នុង​តម្រងនោម យក​ល្អ​គួរតែ​ចៀសវាង​អាហារ​ទាំងនេះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី27  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។