សហព័ន្ធ​កីឡាប្រដាល់​បង្កើត​មជ្ឈមណ្ឌល​កីឡា​ដើម្បី​ពង្រឹង​ត្រៀម​ស៊ី​ហ្គេម

​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា នឹង​បង្កើត​ឲ្យ​មជ្ឈមណ្ឌល​កីឡា​ផ្ទាល់ខ្លួន​ឈ្មោះថា «​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡាប្រដាល់​យុវជន​ជំនាន់​ថ្មី​» សម្រាប់​បណ្តុះបណ្តាល​អ្នក​ប្រដាល់​វ័យក្មេង ដើម្បី​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ស្ថិតក្នុង​ភូមិ​ទួល​ក្រសាំង ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

«​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡាប្រដាល់​យុវជន​ជំនាន់​ថ្មី​» ដែល​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​គ្រោង​នឹង​សាងសង់ ដើម្បី​បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​នេះ ដោយ​ទទួលបាន​ការចុះ​អនុសារណៈ​យោគយល់​គ្នា MOU ជាមួយ​អង្គការ​អា​រុណ​រះ ដែល​ដឹកនាំ​ដោយ​អ្នកស្រី Geraldine Cox ជនជាតិ​អូស្ត្រាលី សញ្ជាតិ​ខ្មែរ​។ មជ្ឈមណ្ឌល​នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ ៣៥ X ៥០​ម៉ែត្រ ដែល​ផ្តល់​ដោយ​អង្គការ​អា​រុណ​រះ ហើយ​គ្រោង​ចំណាយ​ថវិកា​អស់​ប្រមាណ ៥​ម៉ឺន​ដុល្លារ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល ៦​ខែ​បន្ទាប់ពី​ចុះ MOU​។

​អ្នកស្រី Geraldine Cox ប្រធាន​អង្គការ​អា​រុណ​រះ និង​ជា​អ្នក​ដែល​ធ្វើការ​ជាមួយ កុមារ ដែល​គេ បោះបង់ចោល​នៅ​កម្ពុជា​អស់​រយៈពេល ២១​ឆ្នាំ​នោះបាន​បញ្ចា​ក់ថា មជ្ឈមណ្ឌល​នេះ​សាងសង់ ឡើង ដើម្បី​បណ្ដុះបណ្ដាល​អ្នក​ប្រដាល់​វ័យក្មេង​សម្រាប់​ត្រៀម​ប្រកួត​ស៊ី​ហ្គេម (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ និង​ដើម្បី​ព្យាបាល​ជម្ងឺផ្លូវចិត្ត​កុមារ​ដែល​គេបោះបង់​ចោល ហើយ​ទៅ​ថ្ងៃ​អនាគត អ្នកស្រី​បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា អ្នក​ប្រដាល់​ខ្លាំងៗ នឹង​ចេញពី​មជ្ឈមណ្ឌល​មួយ​នេះ​។
សហព័ន្ធ​កីឡាប្រដាល់​បង្កើត​មជ្ឈមណ្ឌល​កីឡា​ដើម្បី​ពង្រឹង​ត្រៀម​ស៊ី​ហ្គេម

​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​មានប្រសាសន៍​ថា មជ្ឈមណ្ឌល​ហ្វឹក​ហ្វឹ​ន​កីឡាប្រដាល់​មនុស្ស​ជំនាន់​ថ្មី​នេះ អាចជួយ​សម្រេច​បំណង​កុមារ​ដែល​ចង់​ចាប់ អាជីព​ជា​អ្នក ប្រដាល់ ព្រោះ​ទីនេះ​មាន​គ្រូបង្វឹក​ល្អៗ និង​អ្នក​អប់រំ​មាន​សមត្ថភាព​ខ្ពស់​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​