ឆ្នាំ​២០១៥ ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កើនឡើង​ជិត​១០​ភាគរយ​

​ភ្នំពេញ​៖ ទំនិញ​ទូទៅ​ដែល​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​អន្តរជាតិ​ក្រុងព្រះសីហនុ​នាំចូល​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន ៣,៧៦៣,២៩៦​តោន កើនឡើង ៩.៩១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។ កំណើន​ជិត​១០​ភាគរយ​នេះ មិន​រាប់បញ្ចូល​ប្រេងឥន្ធនៈ​ឡើយ​។​

​ប្រធានការិយាល័យ​ស្ថិតិ​នៃ​កំពង់ផែ​ស្វយ័ត​អន្តរជាតិ​ក្រុងព្រះសីហនុ​លោក អ៊ុក សុ​មេធី បាន ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៥ ខែមករា ថា ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នាំចូល​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន ៣,៧៦៣,២៩៦​តោន ក្នុងនោះ​មាន​ទំនិញ​បម្រើ​ឲ្យ​វិស័យ​កាត់ដេរ​, អេឡិចត្រូនិក​, គ្រឿងសំណង់​, គ្រឿងចក្រ និង​ធ្យូងថ្ម​។​ល​។ ទំនិញ​ក្នុង​ឆ្នាំ​២០១៥​នេះ មានការ​កើនឡើង ៩.៩១​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៤ មាន​ចំនួន ៣,៤២៣,៩១៩​តោន​។​

​លោក អ៊ុក សុ​មេធី បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទំនិញ​ឆ្លងកាត់ កំពង់ផែ​ស្វយ័ត​អន្តរជាតិ​ក្រុងព្រះសីហនុ មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ប្រមាណ​ជា ១០​ភាគរយ​។​

​ដោយឡែក​ទំនិញ​នាំ​ចេញពី​កម្ពុជា​មានដូចជា​៖ សម្លៀកបំពាក់​, ស្បែកជើង និង​អង្ករ​។ ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ​មាន​ចំនួន ៣៩២,២៦២​តោន កើនឡើង ៣៨,២៤​ភាគរយ ដំឡូង​មី​មាន​ចំនួន ៣៨,៨៨០​តោន ថយចុះ ៥៥.២៥​ភាគរយ​, ទំនិញ​ទូទៅ​មាន​ចំនួន ១៦៩​តោន ថយចុះ ៣៩.៨១​ភាគរយ​, ទំនិញ​ជា​កុង​តេ​ន័​រ​ចំនួន ៩៧៣,១៣០​តោន កើនឡើង ១៧.៦៨​ភាគរយ និង​គ្រឿងចក្រ​មាន​ចំនួន ៣១៧ ថយចុះ ៦៨.២៧​ភាគរយ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​