ប៉ា សុជាតិវង្ស៖ ២ឆ្នាំទៀត រាជធានីភ្នំពេញ នឹងលែងលិចលង់ ដោយជំនន់ ទឹកភ្លៀងហើយ

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងថា នៅឆ្នាំ២០១៥ សាលារាជធានី បានធ្វើប្រព័ន្ឋលូ ក្នុងក្រុងបានប្រវែង ១១៧គីឡូម៉ែត្រ សុទ្ឋតែប្រព័ន្ឋខ្នាតចាប់ពី ១ម៉ែត្រ ដល់ ១,៥ម៉ែត្រ និងរហូតដល់ ១ម៉ែត្រកន្លះឌុបទៀតផង។ នេះបានន័យថា នៅទីក្រុងភ្នំពេញ យើងអាចដោះស្រាយបញ្ហាគោល បានហើយ ហើយបញ្ហាទី២ ដែលប្រឡាយអូរបាក់ទូក កំពុងស្តារនេះទៀត យើងគិតថាភ្នំពេញ នឹងកាត់បន្ថយបាន ប្រមាណ ៦០ភាគរយ នៃការគំរាមកំហែង ដល់ការលិចលង់ដោយទឹកភ្លៀង។ អីចឹងហើយក្នុងផែនការរបស់ សាលារាជធានីភ្នំពេញ អាចនិយាយបានថា លទ្ឋភាពឆ្លើយតបបាន ទាំងស្រុងពីការជន់លិច នៅ២ឆ្នាំ ខាងមុខ។

លោក ប៉ា សុជាតិវង្ស ថ្លែងបែបនេះ ខណៈចុះពិនិត្យសំណង់ ការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹក ទួលគោកទី២ និងការស្តារប្រឡាយអូរបាក់ទូក កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អមដោយ មន្ត្រីជំនាញក្រោមឱវាទ សាលារាជធានី បានអញ្ជើញចុះទៅ ពិនិត្យសំណង់ការដ្ឋាន ស្ថាបនាស្ថានីយ៍បូមទឹកទួលគោកទី២ កំពុងសាងសង់បាន ប្រមាណ៣០% និងប្រឡាយបាក់ទូក កំពុងដំណើរការស្តារឡើងវិញ ។

មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ពេលនេះ ការដ្ឋានស្ថាបនាស្ថានីយ៍ បូមទឹកទួលគោកទី២ បានដំណើរការចាក់បេតុង កម្រាលក្រោមតួ ស្ថានីយ៍ បណ្តោយ ១៧.៥ម ទទឹង ១៣.៥ម កម្រាស់ ០.៥ម បរិមាណបេតុង ១២០ម៉ែត្រគូប លទ្ធផលជារួមបានប្រមាណ៣០%ហើយ និងគ្រោងបញ្ចប់នៅអំឡុង ខែឧសភា ២០១៦នេះ ។

លោក សាំពិសិដ្ឋ នាយកមន្ទីរសាធារណការ បានបញ្ជាក់ថា ស្ថានីយ៏បូមទឹកទួលគោកទី២នេះ ត្រូវបំពាក់ម៉ូទ័របូមទឹកចំនួន៥គ្រឿង ដែលមានសមត្ថភាពបូម ៥ម៉ែត្រគូប ក្នុង១វិនាទី ដោយប្រឡាយ អូរបាក់ទូក បានដំណើរការកាយស្តារ ២ខែមកហើយ ដោយចាប់ពីផ្លូវទំនប់៧០ រហូតដល់ផ្លូវបូរីទួលសង្កែ ប្រវែង៣៧០០ម៉ែត្រ ទទឹងចាប់ពី១០ម៉ែត្រ ទៅ៥០ម៉ែត្រ បន្ទាប់ពីស្ថាបនា រួចប្រពន្ធ័ទាំងពីរខាងលើនេះ អាចរំដោះទឹកចេញពី តំបន់ទួលគោក តំបន់ស្រះចក ដូនពេញ និងតំបន់ទួលសង្កែ ឬអាចនិយាយបានថា អាចរំដោះទឹកពីភាគខាងជើង រាជធានីភ្នំពេញតែម្តង ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការរៀបចំប្រព័ន្ឋប្រឡាយអូរបាក់ទូកនេះ ដែលជាប្រព័ន្ឋមួយដ៏មានសារសំខាន់ សម្រាប់រំដោះទឹកនៅទីក្រុងភ្នំពេញ ជាការពិតយើងបានជួបរង នូវផលប៉ះពាល់ជំនន់ទឹកភ្លៀង ជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ។ បើតាមអ្នកបច្ចេកទេស ចាំបាច់ត្រូវបង្កើន សមត្ថភាពប្រព័ន្ឋលូ ដើម្បីទឹកសំណល់ ចេញពីតាមផ្ទះ ជាមួយទឹកភ្លៀងចេញពី តំបន់ក្នុងក្រុង យើងត្រូវពិនិត្យប្រព័ន្ឋ នាំទឹកនេះ តាមក្រវាត់ទាំង៣ របស់ សាលារាជធានីភ្នំពេញ។

លោកអភិបាល លើកឡើងទៀតថា មូលហេតុសំខាន់ ដែលធ្វើអោយលិច ទីក្រុងភ្នំពេញ គឺបណ្តាលមកពីប្រព័ន្ឋ ប្រឡាយទាំងអស់ តាមក្រវាត់ក្រុង ត្រូវរងការរំលោភដោយប្រជាជន ចាក់ដី លុបប្រឡាយ សង់លំនៅឋានរស់នៅ ហើយចោលសំរាម កកពេញប្រឡាយ ធ្វើអោយប្រព័ន្ឋប្រឡាយនេះ គ្មានលទ្ឋភាពនឹងនាំទឹកចេញបាន ។

ក្នុងឱកាសចុះពិនិត្យសកម្មភាព នៃការស្តារប្រឡាយអូរបាក់ទូកនេះ លោកអភិបាលរាជធានី បានបញ្ជាក់ជូនដល់ ក្រុមសារព័ត៌មានទៀតថា ឆ្លៀតនៅរដូវប្រាំងនេះ សាលារាជធានី ភ្នំពេញ បានយកចិត្តទុកដាក់នៅក្នុងការ ចាត់បញ្ជូនក្រុមបច្ចេកទេក អមដោយ គ្រឿងចក្រ ដើម្បីស្តារប្រឡាយអូរបាក់ ទូកនេះ ដែលប្រវែង ៣៧០០ម៉ែត្រ ដែលចេញពីផ្លូវ៧០ រហូតមកដល់ប្រឡាយអូរវែង ដោយយើងបានរក្សាទុកទំហំប្រឡាយពី ៣០ម៉ែត្រ ទៅ៦០ម៉ែត្រ ។ អីចឹងហើយបានប្រជា ពលរដ្ឋគាត់មិនបានគិតពីសារប្រយោជន៍នៃទំហំប្រឡាយនោះទេ គឺគាត់បានតសំយ៉ាប ដាក់បង្គន់ ឬមានអ្នកខ្លះទៀត សង់ដល់ខ្ទមតូចៗ ដើម្បីជួលទៀតផង ធ្វើអោយការប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់ការរៀបចំការស្តារ ប្រឡាយ។

លោកអភិបាលរាជធានី ថ្លែងទៀតថា មិនមែនត្រឹមតែប្រឡាយ បាក់ទូកនេះទេ នៅមានប្រឡាយស្ទឹងមានជ័យ បឹងសាឡាង ប្រឡាយបឹងត្របែក ក៏សាលារាជធានីបាននិងកំពុងស្តារ អោយទាន់នៅរដូវប្រាំងនេះ ។ ដោយឡែកការស្តារ ប្រឡាយអូរបាក់ទូក ប្រឡាយអូរវែងនេះ ក្រុមបច្ចេកទេស នៃមន្ទីរសាធារណការ ធ្វើការស្តារបានប្រមាណ ៤០ភាគរយហើយ ។ នៅក្នុងនោះក៏មានរងផលប៉ះពាល់បងប្អូនប្រជាពលរដ្ឋយើងខ្លះ ប៉ុន្តែបងប្អូននៅតាមដងប្រឡាយនេះ គាត់យល់ ហើយគាត់បានសហការ ជាមួយនឹងអាជ្ញាធរយើង នៅក្នុងការបើកផ្លូវនេះ ដើម្បីបានស្តារប្រឡាយ បានមួយចំហៀង។ ដោយឡែកក៏មានបងប្អូនប្រជាពលរដ្ឋ ២ទៅ៣គ្រួសារ ដែរ ដែលបានជំទាស់ ប៉ុន្តែអាជ្ញាធរ ត្រូវតែសម្រេចចិត្ត ដោយសារថា គាត់បានរំលោភយកផ្ទៃបឹង ផ្ទៃប្រឡាយ ដែលសាលារាជធានី បានអភិរក្សទុកយូរហើយ ពី ៣០ទៅ៦០ម៉ែត្រ ។ ប៉ុន្តែដោយមានការសម្របសម្រួលនោះ មិនមានអ្វីជាឧបសគ្គទៀតទេ។

ពាក់ព័ន្ឋនឹងបងប្អូនប្រជាពលរដ្ឋ ចោទអាជ្ញាធរថា រំលោភលើពួកគាត់នោះ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា បញ្ហានេះសាលារាជធានី ប្រគល់ភារកិច្ចទៅសាលាខណ្ឌប្ញស្សីកែវ ដើម្បីជួបពិភាក្សាដោះស្រាយជាមួយពួកគាត់ នៅថ្ងៃច័ន្ទ សប្តាហ៍ខាងមុខនេះ ។ ដោយលោកស្នើអោយបងប្អូនប្រជាពលរដ្ឋ បង្ហាញនូវឯកសារអីខ្លះ ទាក់ទងនឹងការគ្រប់គ្រងដីគាត់ មកសាលារាជធានីភ្នំពេញ ។ ប៉ុន្តែគាត់គ្មានឯកសារណាក្រៅពីការសង់រំលោភនៅ លើប្រឡាយនោះទេ។

ជាមួយគ្នានេះ លោកអភិបាលរាជធានី ភ្នំពេញ បានអំពាវនាវដល់បងប្អូនដែល រស់តាមមាត់ប្រឡាយនេះថា កា

រធ្វើរបស់អាជ្ញាធរ មិនមែនដើម្បីផល ប្រយោជន៍របស់បុគ្គលណាមួយទេ ជាផលប្រយោជន៍សាធារណៈ ។ កាលណាយើងធ្វើបានប្រឡាយអូរវែងនេះ វាមិនគ្រាន់រំដោះទឹកទីក្រុងភ្នំពេញ ប៉ុណ្ណោះទេ តែប្រឡសយនេះមានលទ្ឋភាព និងអន្តរាគមន៍ស្តារជារៀងរាល់ឆ្នាំ ហើយធ្វើអោយលំហូរទឹកនេះ កាត់បន្ថយការលិចលង់តំបន់ខាងជើងរាជធានី ហើយក៏អាចកាត់បន្ថយក្លិនឆួលអាក្រក់បាន នៅពេលទឹកហូរ តែបើទុកទឹកនេះ មិនអោយហូរ គឺអ្នកនៅជុំវិញនេះ នឹងរងផលប៉ះពាល់ បរិស្ថានធ្ងន់ធ្ងរណាស់ ។ មិនត្រឹមតែការស្តារប្រឡសយនោះទេ គឺនៅមានផ្លូវអមមាត់ប្រឡាយ សម្រាប់អន្តរាគមន័ ទី១យើងបានផ្លូវធ្វើចរាចរ ទី២ផ្លូវនេះ អាចសង្គ្តោះបងប្អូននៅពេលមានអគ្គិភ័យ ទី៣អាចសម្រួលដល់កូនសិស្សអោយមានភាពងាយទៅសាលារៀន ព្រោះសាលារាជធានីភ្នំពេញ នឹងចាក់បេតុងផ្លូវនេះរឹងមាំ សម្រាប់ការធ្វើចរាចរ បង្កើនផ្លូវថ្មី អោយបងប្អូនយើងទៀតផង។

ទន្ទឹមនឹងនេះ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ប្រឡាយដោយ បង្ហាញភាពម៉ត់ចត់ថា បន្ទាប់ពីសាលារាជធានី និងមន្ទីរជំនាញ រៀបចំប្រឡាយ ធ្វើផ្លូវរួច ហើយដីដែលនៅសល់ពីតម្រូវការជាផលប្រយោជន៍សាធារណៈនេះ បងប្អូននឹងទទួលបានផលប្រយោជន៍ នៃការចូលរួមរបស់ បងប្អូនជាមួយសាលារាជធានីភ្នំពេញ ដោយតបស្នងទៅវិញ លោកនឹងធ្វើ ប័ណ្ណកម្មសិទ្ឋិជូនបងប្អូនស្របច្បាប់តែម្តង ៕

ប៉ា សុជាតិវង្ស៖ ២ឆ្នាំទៀត រាជធានីភ្នំពេញ នឹងលែងលិចលង់ ដោយជំនន់ ទឹកភ្លៀងហើយ

ប៉ា សុជាតិវង្ស៖ ២ឆ្នាំទៀត រាជធានីភ្នំពេញ នឹងលែងលិចលង់ ដោយជំនន់ ទឹកភ្លៀងហើយ

ប៉ា សុជាតិវង្ស៖ ២ឆ្នាំទៀត រាជធានីភ្នំពេញ នឹងលែងលិចលង់ ដោយជំនន់ ទឹកភ្លៀងហើយ

ប៉ា សុជាតិវង្ស៖ ២ឆ្នាំទៀត រាជធានីភ្នំពេញ នឹងលែងលិចលង់ ដោយជំនន់ ទឹកភ្លៀងហើយ